02/03/2018 16:00 GMT+7 Email Print Like 0

ណែមចៀន៖ ម្ហូប​សាមញ្ញ​ដ៏ឆ្ងាញ់នៅភូមិភាគទាំងបី

ណែម​ចៀន​ មិនត្រឹនតែ​ជា​ម្ហូប​ប្រពៃណី​ចំណូល​​ចិត្ត​ សម្រាប់​ជនជាតិ​វៀតណាម​ នៅទាំង​បាន​ទំព័រ​ CNN​ Travel របស់​អាមេរិក​ បញ្ចូ​ល​​ឈ្មោះទៅ​ក្នុង​បញ្ជី​​ជ្រើសរើស​​មុខ​ម្ហូប​​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ​លើ​ពិភពលោក​​មកពី​ប្រទេសនានា​។​

ណែម​ចៀន​ជា​មុខ​ម្ហូប​បាន​ផ្សំអំពី​វត្ថុធាតុ​រួម​មាន៖ ​សាច់​ចិញ្ច្រាំ មី​សួរ​ និង​បន្លែ​មើម​ប៉ិគួះ ការ៉ូត​ ផ្សិត​ត្រច្រៀក​កណ្តុរ​ ​ខ្ទឹម​ស្លឹក​។ វត្ថុធាតុ​ទាំង​អស់​នេះ ​បាន​លាយ​ស្មើ​​គ្នា​ បង់​បន្តិច​​អំបិល​ ម្រេច​ ម្សៅ​ស៊ុប​ខ្នរ​ ល្មម​ហូប​ រួច​វេច​​​មូល​​ដោយ​នំបាញ់​ដា​​។ ណែម​​បន្ទាប់ពី​បាន​ចៀន​ឆ្អិន​ស្រួយ​ អាច​ហូប​លេង​ ហូប​នឹង​បាយ ហើយពិសេសគឺហូប​ផ្សំ​នឹង​នំបញ្ចុក​។









​​ទឹកជ្រលក​ណែម​ចៀន​ នៅ​តាម​​​តំបន់​​តែង​ខុសពីគ្នា​ នៅ​​ភូមិ​​ភាគ​​ខាង​ជើង​ គេ​ប្រើទឹក​ត្រី​​លាយ​​សាបៗ​ផ្សំ​នឹង​​​ត្រសក់​សាប់​ឲ្យល្អិត​ នៅ​ភូមិ​ភាគ​កណ្តាល​​និង​ខាង​ត្បូង​វៀត​ណាម​​​ គេ​​ប្រើ​​​​ទឹក​ត្រី​​លាយ​​ជូរ​អែម​​​​និង​​ម្ទេស​​ខ្ទឹម​​ស​​។

យោង​តាម​តំបន់​ភូមិ​ភាគ​​នីមួយ​ៗ​ មុខ​ម្ហូបនេះ​មាន​ឈ្មោះ​ហៅ​ខុសពីគ្នា​ ហើយ​បាន​កម្លាយ​ផ្សេងៗពី​​គ្នា​​បន្តិច​។ នៅ​​ភូមិ​ភាគខាង​ជើង​វៀតណាម​មុខ​ម្ហូប​នេះ មាន​ឈ្មោះ​​ថា​ណែមរ៉ាន​ ស្នូល​ធ្វើអំពី​បន្លែ​​មើម​សាច់​​វេច​ដោយ​នំបាញ់ដា​ មាន​សណ្ឋាន​ដូច​រូបស៊ី​ឡាំង​ខ្នាត់​ធំ​ កន្លែង​ខ្លះ​វេច​មាន​រូបរាង​​ការ៉េ​។ ភូមិ​ភាគ​កណ្តាល​ហៅ​ថា​ចារ៉ាម វេច​​មូល​ដោយ​បាញ់ដា​​ មាន​រូបសណ្ឋាន​តូច​វែង​ជាង​។ រី​ឯ​​មុខ​ម្ហូប​នេះ នៅ​​​ភូមិភាគ​ខាង​ត្បូង​ បាន​ឈ្មោះ​ហៅ​ថា​ចាយ៉ និង​វេច​មូល​ដោយ​បាញ់ត្រាង​ខ្នាត​​ខ្លី​ជាង​​របៀប​វេចមូល​ របស់​ជនជាតិ​ភូមិភាគ​កណ្តាល​បន្តិច​។

ក្រៅពី​ចំណែក​ស្នូល​សាច់​ប្រពៃណី ណែម​ចៀន​ (ណែម​រ៉ាន)​ នៅ​បាន​កម្លាយ​ស្នូល​ ដែល​មាន​រសជាតិ​ទាក់ទាញ​ចិត្ត​ ដូចជាធ្វើអំពី​​គ្រឿងសមុទ្រ សាច់បង្គា និង​ផ្លែ​ឈើ…។ល។ ដោយ​សារ​ភាព​សម្បូរ​បែប​ ឈ្ងុយ​ឆ្ងាញ់​ និង​សម្បក​ស្រួយ​ ដូច​នេះ​ណែម​ចៀន​តែង​ជាមុខ​ម្ហូប​ចូល​ចិត្ត​នៃ​ជនជាតិ​វៀតណាម​។ មុខ​ម្ហូប​នេះ ងាយ​ច្នៃ​ អាចច្នៃ​បឋមជា​មុន​ រក្សាទុក​ប្រើ​សន្សឹម​ក៏​ងាយ​ដែរ​។ ទន្ទឹម​នោះ​ណែម​ចៀន​ មិនត្រឹមតែ​បាន​ប្រើប្រាស់​ជាប្រចាំ​ នៅ​ទាំងជា​មុខ​ម្ហូប​​ប្រពៃណី​ មិនអាច​ខ្វះ​នៅ​ក្នុង​ស្ពក​សំណែន​ដូនតា​ នា​​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំថ្មី​ នៅ​ភូមិ​ភាគទាំង​បី​ ខាងជើង​ កណ្តាល​ និង​ខាង​ត្បូង​៕​​

 អត្ថបទនិង​រូបថត៖ ង្វៀន​ឡឹន

បណ្តាអត្ថបទបានផ្សាយ