09/03/2021 12:12 GMT+7 Email Print Like 0

ឋានៈរបស់ស្ត្រីក្នុងសកម្មភាពនយោបាយកាន់តែត្រូវបានអះអាង

ថ្ងៃទី៨ ខែមិនា ឆ្នាំ២០២១ ជារៀងរាល់ឆ្នាំ គឺជាទិវានារីអន្តរជាតិ ហើជាថ្ងៃដែលនារីនៅលើពិភពលោកតស៊ូ ដើម្បីរំដោះខ្លួនឯង អនុវត្តន៍សិទ្ធិសមភាពរវាងបុរស និងនារី ក៏ដូចជាលើកតម្កើងរាល់ការចូលរួមវិភាគទានរបស់នារីចំពោះគ្រួសារ និងសង្គម។

នៅវៀតណាម គោលដៅសមភាពយេនឌ័រជានិច្ចកាលត្រូវបានបក្ស និងរដ្ឋផ្ដោតការយកចិត្តទុកដាក់អនុវត្តន៍តាមរយៈដំណោះស្រាយជាច្រើន ហើយទទួលបាន លទ្ធផលជាវិជ្ជមាន លើគ្រប់វិស័យ។ ក្នុងនោះ ការធានា និងការខិតខំប្រឹងប្រែងលើកកម្ពស់អត្រាស្ត្រីចូលរួមឈរឈ្មោះ និងជាប់ឆ្នោតជាសមាជិការសភា តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់គឺជាតម្រូវការដ៏សំខាន់ផងដែរ។

វៀតណាមជាប់ចំណាត់ថ្នាក់ ទី ៦៥ ក្នុងចំណោមប្រទេសទាំង ១៦២ អំពីអត្រាសមាជិការសភា


ថ្នាក់ដឹកនាំនៃប្រទេសវៀតណាម (រូបថត៖ TTXVN)
 

យោងតាមរបាយការណ៍ស្ដីពីអភិវឌ្ឍន៍មនុស្សឆ្នាំ ២០២០ របស់ UNDP ដែលបានប្រកាសកាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២១ វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៦៥/១៦២ ហើយស្ថិតនៅក្នុងក្រុម ១/៣ នៃបណ្ដាប្រទេសឈានមុខគេនៅលើពិភពលោក អំពីអត្រាសមាជិការសភា។ ការសិក្សាស្រាវជ្រាវនេះ បានអះអាងសារជាថ្មីនូវតួនាទីដ៏សំខាន់របស់សមាជិការសភាក្នុងការអភិវឌ្ឍរបស់វៀតណាមសម្រាប់ដំណាក់កាល ២០១៦-២០២១ ។ រដ្ឋសភានីតិកាលទី ១៤ (២០១៦-២០២១) គឺជាអាណត្តិដើមដំបូង ដែលវៀតណាមមានប្រធានរដ្ឋសភាជាស្ត្រី ហើយសមាជិការសភាបានស្រូបយក ២៦,៧% នៃចំនួនសមាជិកសភាទាំងអស់ ដែលជាតូរសេខខ្ពស់បំផុតក្នុងរយៈពេល ២ អាណត្តិសភាថ្មីៗនេះ ពោលគឺខ្ពស់ជាងមធ្យមភាគពិភពលោក (២២,៨%) ។ នេះក៏ជាលើកទីមួយហើយ ដែលវៀតណាមមានសមាជិការសភាចំនួន ៣ រូប ជាសមាជិការការិយាល័យនយោបាយសម្រាប់អាណត្តិ ២០១៦-២០២១ ព្រមទាំងមានលេខាគណកម្មាធិការបក្សជាស្ត្រីចំនួន ៩ រូប នៅតាមខេត្ត  Lai Chau   Ninh Binh  Quang Ngai  Vinh Phuc  Thai Nguyen  Lang Son  Bac Ninh  An Giang  និង Ha Nam។ អនុប្រធានគណកម្មធិការទទួលបន្ទុកបណ្ដាបញ្ហាសង្គមរបស់រដ្ឋសភា លោក Bui Sy Loi បានឲ្យដឹងថា៖ “យើងបានអនុវត្តយ៉ាងល្អនូវច្បាប់ស្តីពីសមភាពយេនឌ័រ និងយុទ្ធសាស្ត្រ ស្តីពី សមភាពយេនឌ័រ។ ប្រការនេះបានបង្ហាញនូវការទទួលខុសត្រូវ ដែលសរឲ្យឃើញនូវការវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ស្ត្រី។ ទន្ទឹមនឹងនេះ អះអាងថា គោលការណ៍និងទស្សនៈរបស់វៀតណាមក្នុងការអនុវត្តគោលនយោបាយកម្មាភិបាលគឺល្អណាស់”។

សមាជិការសភាបានពង្រីកបញ្ញា បទពិសោធន៍ការងារ ចូលរួមយ៉ាងសកម្មប្រកបដោយមានការទទួលខុសត្រូវលើវិស័យតាក់តែងច្បាប់ ឃ្លាំមើល និងសម្រេចចិត្តលើបញ្ហាដ៏សំខាន់ៗរបស់ប្រទេសជាតិ។ សំណើរ និងគំនិតផ្ដួចផ្ដើមជាច្រើនរបស់សមាជិការសភាបានក្លាយទៅជាមូលដ្ឋានជាក់ស្ដែង ដើម្បីធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធ។ លោកស្រី Ksor H'Bo Khap សមាជិការសភានីតិកាលទី ១៤ នៅខេត្ត Gai Lai បានឲ្យដឹងថា៖ “សម្ពាធដែលសមាជិការសភាម្នាក់ ត្រូវឆ្លងកាត់គឺត្រូវនិយាយយ៉ាងដូចម៉្ដេច ដើម្បីប្រជាជនងាយស្ដាប់បំផុត ហើយកម្មាភិបាលងាយយល់បំផុត។ នៅពេលទទួលព័ត៌មានពីប្រជាជនហើយ គឺត្រូវធ្វើដូចម៉្ដេចដើម្បីធ្វើឲ្យស្ថាប័នមានសមត្ថកិច្ចយល់ដឹងដ៏ត្រឹមត្រូវអំពីបំណងប្រាថ្នា ដ៏ត្រឹមត្រូវរបស់ប្រជាជនផងដែរ”។

គោលនយោបាយមុនក៏ដូចជាក្រោយ

លើកកម្ពស់ឋានៈរបស់ស្ត្រីលើវិស័យនយោបាយគឺដើរតួនាទីយ៉ាងដ៏សំខាន់ពិសេស សំដៅធានាគោលដៅសមភាពយេនឌ័រ និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព សមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិ។ កាលនៅរស់ លោកប្រធានហូជីមិញបានអះអាងថា៖ “បើនិយាយថាស្ត្រីគឺបាននិយាយអំពីពាក់កណ្ដាលសង្គម។ បើមិនរំដោះស្ត្រី គឺមិនរំដោះពាក់កណ្ដាលមនុស្សជាតិ។ បើមិនរំដោះស្ត្រី គឺការកសាងសង្គមនិយមបានត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ”។ ក្នុងរយៈពេលជាង ៩០ ឆ្នាំ ចាប់តាំងពីការបង្កើតបក្សកុម្មុយនិស្តវៀតណាមមក បក្សតែងតែយកចិត្តទុកដាក់លើការដឹកនាំកិច្ចការស្ត្រី ហើយអនុត្តន៍គោលដៅសមភាពយេនឌ័រ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈសេចក្ដីសម្រេចចិត្ត សារចររបស់បក្ស ស្ដីពីការងារសាធារណៈ ការងារចលនាស្ត្រី ការងារកម្មាភិបាលជាស្ត្រី។ លោកស្រី Tran Quoc Khanh សមាជិការសភានីតិកាលទី ១៤ មួយរូប មកពីទីក្រុងហាណូយបានចាត់ទុកថា៖ “នៅគ្រប់សម័យកាល បក្ស សុទ្ធតែបានកំណត់ថា ស្ត្រីមានឋានៈ តួនាទីដ៏សំខាន់លើគ្រប់វិស័យ ហើយបានដើរតួនាទីដ៏ត្រឹមត្រូវក្នុងស្ថាប័នរដ្ឋព្រមទាំងត្រូវមានការទទួលខុសត្រូវ ចូលរួមចំណែកជាមួយបុរស។ បក្ស និងរដ្ឋជានិច្ចកាលបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍន៍សមត្ថភាពរបស់ស្ត្រីផងដែរ”។

វៀតណាមខិតខំប្រឹងប្រែងក្នុងអាណត្តិរដ្ឋសភានីតិកាលទី ១៥ (២០២១ - ២០២៦) ចំនួនសមាជិការសភា ដែលត្រូវបានជ្រើសតាំងនឹងសម្រេចបានអត្រា ៣៥% នៃចំនួនសមាជិកសភាទាំងមូល។ ប្រការនេះមិនត្រឹមតែធ្វើឲ្យមានរចនាសម្ពន្ធ័ស្ត្រីនៅក្នុងក្បាលម៉ាស៊ីនដឹកនាំប៉ុណ្ណោះទេ ថែមទាំងដើម្បីបំផុស និងពង្រីកសក្តានុពលរបស់ស្ត្រីក្នុងការអភិវឌ្ឍរបស់ប្រទេសផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ