30/11/2018 08:14 GMT+7 Email Print Like 0

ដំណោះស្រាយវិជ្ជមានសម្រាប់ការចាប់អាជីពច្នៃប្រឌិតនៅវៀតណាម


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (កណ្ដាល)  (sggp.org.vn)

 វេទិកាយុវជនចាប់អាជីពឆ្នាំ២០១៨ ដោយប្រធានបទ "ស្វែងរក​ដំណោះស្រាយ​វិជ្ជមាន​សម្រាប់​ការចាប់​អាជីពច្នៃ​ប្រឌិត​នៅវៀត​ណាម បានប្រព្រឹត្តិទៅនារសៀលថ្ងៃ​ទី​​២៩ ខែ​វិច្ឆិកា នៅទីក្រុង D​a Nang។ នាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក Nguyen Xuan Phuc បានអញ្ជើញចូល​រួមវេទិកា​នេះ ព្រម​ទាំង​បាន​ជួប​សន្ទនា​ជាមួយ​យុវជន​ផង​ដែរ​។
 
វេទិកានេះរៀប​ចំឡើងដោយមជ្ឈិមសម្ព័ន្ធយុវ​ជនកុម្មុយនិស្តហូជីមិញ មជ្ឈិមសម្ព័ន្ធសមាគមយុវជនវៀតណា​ម។ វិទិកា​នេះទាក់ទាញបានការចូលរួមរប​ស់តំណាងជាយុវជន និស្សិត ពា​ណិជ្ជករវ័យ​ក្មេង ចំនួន​​៥០០ ​នាក់ ដែលកំពុង​មានគម្រោង​ការណ៍​ចាប់អាជីព ច្នៃប្រឌិត និងក្លឹបចាប់អាជីពឆ្នើ​មជាដើម​។

អញ្ជើញ​ថ្លែងមតិនៅទីនេះ លេខាទី ១ នៃមជ្ឈិមសម្ព័ន្ធយុវជន កុម្មុយនិស្តហូជីមិញ លោក Le Quoc Phong បានឲ្យ​ដឹង​ថា៖ “ក្នុងរយៈពេល ២ ឆ្នាំបំផុសមកម្លេះ កម្មវិធី​នេះបានជួយឧបត្ថម្ភយុវជនចាប់អាជី​ព ដោយ​ទទួលបាន​លទ្ធផលវិជ្ជមាន​ជាច្រើនអំពីការទាក់ទងជាមួយយ​ន្តការ គោលនយោបាយសម្រាប់វិ​និយោគិន​ថ្មី។ នាឆ្នាំ ​២០១៧ ហមាសន្និបាតសម្ព័ន្ធយវុជនទូទាំងប្រទេស​លើកទី ១១ បានពិភាក្សា​អំពីការរៀបចំ កម្មវិធី​ " រួម​ដំណើរ​​ជាមួយយុ​វជនចាប់អាជីព" ទៅជា​កម្ម​វិធីសំខាន់មួយក្នុងចំណោមក​ម្មវិធីសំខាន់ៗ ចំនួន ៣ ដើម្បី​រួម​ដំណើរ​ជាមួយុវ​ជន​ក្នុងដំណាក់កាលពីឆ្នាំ២០១៧ ដ​ល់ឆ្នាំ២០២០​ផងដែរ”៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ