13/05/2016 09:28 GMT+7 Email Print Like 0

ដំណោះស្រាយសំរាប់ប្រជាកសិករក្នុងពេលវៀតណាមចូលរួម TPP


ដំណោះស្រាយសំរាប់ប្រជាកសិករក្នុងពេលវៀតណាមចូលរួម TPP

នេះគឺជាប្រធានបទ នៃសិក្ខាសាលាដោយមជ្ឈឹមសមាគមកសិករ​វៀតណាមរៀបចំឡើង នាថ្ងៃទី១២  ខែឧសភា​ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ សិក្ខាសាលាលើកនេះគឺសំដៅលើកកំពស់ចំណេះដឹង ការយល់ដឹងអំពី TPP ចំពោះផ្នែក​ឧស្សាហកម្មវៀតណាម ហើយពីនោះ ស្វែងរកដំណោះស្រាយនានា ជួយប្រជា​កសិករអភិវឌ្ឍន៍ផលិតកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ​អន្តរជាតិ។ 

ថ្លែងមតិនៅទីនេះ លោក Jong Ha Bae ប្រធានដំណាងអង្គការស្បៀង​អាហារ​ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)ប្រចាំនៅវៀតណាមបាន​អោយដឹងថា៖ តាមការស្រាវជ្រាវរបស់ FAO ថា៖ វៀតណាមនឹងជា​ប្រទេស​ទទួល​បានផលប្រយោជន៍ច្រើនបំផុតក្នុងចំណោមប្រទេសចំនួន ១១ ចូលរួម​ TPP ។ ដើម្បីប្រជាកសិករទទួលបានផលប្រយោជន៍ទាំងនេះ ដំណាង FAO បានអះអាងថា៖ ត្រូវបង្កើតយន្តការអាទិភាព ដើម្បីទាក់ទាញឯកជនវិនិយោគនិងអភិវឌ្ឍន៍កសិកម្ម លើកកំពស់គុណភាពសុវត្ថិភាពម្ហូបអាហារផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ