07/01/2015 15:02 GMT+7 Email Print Like 0

ដំណោះស្រាយសំខាន់ៗដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥

រដ្ឋាភិបាលវៀតណាមទើបនឹងបានចេញផ្សាយសេចក្ដីសំរេចចិត្តស្ដីពីភារកិច្ច ដំណោះស្រាយអនុវត្តផែន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមឆ្នាំ២០១៥។តាមនោះបង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប្រមូលផ្ដុំដោះស្រាយការលំបាកក្នុងសកម្មភាព​ផលិតកម្ម​ អាជីវកម្ម។អនុវត្តយ៉ាងខ្លាំងក្លាជំហានលោតផ្លោះយុទ្ធសាស្ត្រ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិ​ច្ច​ឡើង​វិញ​ផ្សា​ភ្ជាប់នឹងការផ្ទេប្ដូររូបសណ្ឋានកំណើនលើកកំពស់ប្រសិទ្ធភាពនិងសមត្ថភាពប្រកួតប្រជែង ខំប្រឹងប្រែង​ទទួល​បាន​កំណើនខ្ពស់ជាងឆ្នាំ២០១៤។បន្តអភិវឌ្ឍន៍វិស័យសង្គម វប្បធម៌ អប់រំ វិទ្យាសាស្ត្របច្ចេកវិទ្យា ការពារបរិស្ថាន កែ​លំ​អរ​ជីវភាពរស់នៅរបស់ប្រជាជន ជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល កំណែទម្រង់យុត្តិធម៌ បង្ការប្រយុទ្ធប្រឆាំងអំពើ​ពុក​រលួយ អនុវត្តការសន្សំសម្ចៃ។ទន្ទឹមនឹងនោះបង្កើនកិច្ចការពារប្រទេស សន្តិសុខ ការពាររឹងមាំអធិបតេយ្យភាព​ជាតិ​​ ធានា​សន្តិសុខ​នយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម លើកកំពស់ប្រសិទ្ធភាពនៃកិច្ចការបរទេ  ធ្វើ​សមាហរណកម្ម​និងកិច្ចសហប្រតិបតិ្តការអន្តរជាតិ។

ដើម្បីអនុវត្តគោលនយោបាយរូបីយវត្ថុឲ្យបានម្ចាស់ការ​និងសកម្ម រដ្ឋាភិបាលបានសំណូមព​​រឲ្យធនាគារ​ជាតិ​វៀត​ណាម​សហការជាមួយក្រសួង ស្ថាប័ន តំបន់នានា ក្នុងការប្រតិបតិ្តតាមគោលនយោបាយរូបីយវត្ថុ ត្រួតពិនិត្យ​អតិផរណា​តាមគោលដៅបានដាក់ចេញ ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញកំណើនសេដ្ឋកិច្ចនិង​អភិវឌ្ឍន៍​ទីផ្សារ​ហិរញ្ញវត្ថុ​ ភាគហ៊ុន។រដ្ឋាភិបាលបានសំណូមពរឲ្យក្រសួងឧស្សាហពាណិជ្ជកម្មបើកទូលាយទីផ្សារ ម្ចាស់ការចូលរួម​ការ​ចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗទៀត តាមទិស​ជំរុញការ​បើក​​ទ្វា​ទីផ្សា​រសំរាប់ប្រភេទកសិផល រុក្ខផល និងជលផលវៀតណាម។ រដ្ឋាភិបាលក៏ បានបញ្ជាណែនាំក្រសួង ស្ថាប័ន​មជ្ឈឹម គណៈកម្មាធិការប្រជាជនខេត្ត ក្រុងក្រោមឪវាទមជ្ឈឹម ខិតខំប្រឹងប្រែងអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​បណ្ដាគោលដៅ ភារកិច្ចដូចជា អនុវត្តគោលនយោបាយហិរញ្ញវត្ថុយ៉ាងម៉ឹងម៉ាត់សន្សំសំចៃ និងមានប្រសិទ្ធភាព បង្កើន​ការត្រួតពិនិត្យទីផ្សារ តំលៃ ខំប្រឹងប្រែងកាត់បន្ថយអត្រាប្រាក់បំណុលខូចក្រោម៣%នាចុងឆ្នាំ២០១៥ និង​បន្ត​ជំ​រុញខ្លាំងការរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ៕

តាម VOV 5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ