22/10/2018 10:52 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានបញ្ជាក់ពីការទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហារួមនៃសកលលោក


 អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son 

 នេះគឺ​ជាការអះអាងរបស់អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ស្តីពីលទ្ធ​ផ​ល​នៃដំ​ណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc នៅប្រទេសអូទ្រីស ព្រះរាជា​ណាច​ក្របែ​លហ្សិក ដាណឺម៉ាក សហភាពអឺរ៉ុប (EU) និងចូលរួមកិច្ចប្រជុំកំពូល ASEM 12 ក៏ដូចជា កិច្ចប្រជុំកំ​ពូ​ល​ភាព​ជាដៃគូដើម្បីកំណើនបៃតងនិងគោលដៅ សកលលោកដល់ឆ្នាំ២០៣០  (P4G) ។
 
យោងតាម​លោកអនុរដ្ឋមន្ត្រី ក្នុងរយៈពេលដ៏ខ្លីមួយ ពោលគឺពីថ្ងៃទី ១៤ដល់ថ្ងៃទី ២០ ខែ តុលា នាយករដ្ឋមន្ត្រី​វៀតណាម​លោក​ Nguyen Xuan Phuc អញ្ជើញថ្លែងសុន្ទរក ថាចំនួន ៧០បទ  នៅក្នុងចំណោមសកម្មភាពទាំង៥០ ដូចជា ជួប​សន្ទនាជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសមួយចំនួន; ចូលរួមវេទិកានិងតុមូលអាជីវកម្ម; អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារជាមួយសម្ព័ន្ធក្រុមហ៊ុនជួរមុខរ​បស់ EU; ជួបសំណេះ​សំណាល​ជាមួយ​អណិកជន​និង​និស្សិត​សាកលវិទ្យាល័យ​ផងដែរ។
 
លោក​នាយករដ្ឋមន្ត្រីបានអញ្ជើញ ផ្លាស់ប្តូរទស្សនៈជា​មួយ​សមភាគី​ជាច្រើន​ដោយលើក​ចេញនូវ​ទិសដៅ​និង​ពង្រីក​ទំនាក់​ទំនងទ្វេភាគីនៅក្នុងគ្រប់វិស័យ ពី​នយោបាយ ពាណិជ្ជកម្ម វិ​និយោគ​និង​កិច្ច​សហប្រតិ​បត្តិការ​អភិវឌ្ឍន៍​ដល់កិច្ចសហ​ប្រតិបត្តិការការពារជាតិ ថាមព​ល ការប្រែប្រួល​អាកាស​ធាតុក៏ដូច​ជាកិច្ច​សហប្រតិបត្តិការ​នៅក្នុងវេទិកាព​ហុភាគី។

ជាមួយ EU, វៀតណាមបានផ្លាស់ប្តូរវិធាន​ការសំដៅ​ជម្រុញ​កិច្ចសហប្រតិ​បត្តិការ​លើការ​នេសាទ​ត្រីប្រកប​ដោយនិ​រន្តរភាព​ ក្នុងនោះ សហ​ភាពអឺរ៉ុប​គាំទ្រការខិត​ខំប្រឹងប្រែង​របស់​វៀត​ណាម​ក្នុងការ​ដោះស្រាយ​បញ្ហាដែល​ពាក់ព័ន្ធ នឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិន​ប្រតិបត្តិតាមការកំណត់ (I​UU fishing) ដើម្បី​ឈានដល់ការ​ដកកាតលឿងសំរាប់ការនេសាទ​នៅវៀត​ណាម។ ខ្លឹមសារមួយទៀតគឺកា​រដែល EU និង​វៀត​ណាម​បាន​ខិតខំប្រឹងប្រែងជម្រុញការចុះហត្ថលេខា ការផ្តល់សច្ចាប័ននិង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីវៀតណាម - EU (EVFTA) និងកិច្ចព្រមព្រៀងគាំពារការវិនិយោគ (IPA) ។ ដើម្បីអនុវត្តន៍​ជាក់ស្តែង​រាល់ឱកាស​ដ៏ធំធេងដែលកិច្ចព្រមព្រៀងនេះនាំមកឱ្យភា​គីទាំងពីរ។
 
ក្នុង​នាម​ជាសមាជិកស្ថាបនិកនៃ ASEM និង P4G គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានរួមចំណែកយ៉ាងធំធេង​ ចំពោះជោគជ័យនៃកិច្ចប្រជុំទាំងនេះ។ នៅក្នុងកិច្ចប្រជុំ A​SEM 12 សមាជិកទាំងអស់ បាន​វាយតម្លៃខ្ព​ស់​ចំពោះការ​ផ្តល់យោបល់​ជាក់ស្តែង​របស់​វៀត​ណាម សំដៅ​លើក​កម្ពស់​​សារៈសំខាន់​ នៃភាពជាដៃគូអាស៊ី - អឺរ៉ុបក្នុងទសវត្សរ៍ទី៣​ ជាពិសេស​ការលើក​កម្ពស់តួ​នាទី​ជាអ្នក​ត្រួស​ត្រាយ​​របស់ ASEM ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី និង​ទល់​ទល់នឹង​បញ្ហា​ប្រឈម​ជាសាកល​។ សមាជិក​ទាំងអស់​ក៏បាន​ចែក​រំលែក​និង​ស្វាគមន៍​ចំពោះ​សំណើរ​របស់​វៀត​ណាម​ស្តីពី​ការជម្រុញ​កិច្ច​ស​​ន្ទនា​ សន្តិ​សុខ​និងស្ថិរភាពនៅតំបន់ អាស៊ីអាគ្នេយ៍ក្នុងនោះមាន​សមុទ្រខាងកើតផង​ដែរ​។
 
នៅក្នុងសន្និសីទ P4G សាររបស់​នាយក​រដ្ឋមន្ត្រី​វៀត​ណាម​បាន​គូស​បញ្ជាក់​ពីសារៈសំខាន់​នៃការ​ពង្រឹង​កិច្ច​សហប្រតិ​បត្តិកា​រអន្តរជាតិក្នុងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ ព្រមទាំងអះអាងថា វៀត​ណាម​នឹង​​រួមដៃជាមួយរដ្ឋាភិបាលជាសមាជិករបស់ នៃវេទិកា នេះ ដើម្បីអនុវត្តន៍​ជាក់ស្តែង​គោល​ដៅបៃតង​សកល​លោក​ ២០៣០​។ល។​

ការចូល​​រួមយ៉ាងសកម្មរបស់វៀតណាមដោយមានគំនិតផ្តួចផ្តើម ASEM 12 និង P4G បានរួម​ចំណែក​យ៉ាង​ធំធេង​ដល់​ការលើកកម្ពស់​ផលប្រយោជន៍​និង​ការយកចិត្ត​ទុកដាក់​អំពីការ​អភិវឌ្ឍ​និង​សន្តិសុខ​ក៏ដូច​ជាលើក​កម្ពស់​ឋានៈរបស់​ប្រទេសជាតិលើឆាកអន្តរជាតិ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ