30/08/2018 09:24 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអេត្យូពីនិងអេហ្ស៊ីប របស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី


 អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Vu Hong Nam

 ដំណើរ​ទស្សនកិច្ចថ្នាក់រដ្ឋនៅអេត្យូពីនិងអេហ្ស៊ីប របស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន​បង្កើត​កម្លាំង​ចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី​។ នេះគឺ​ជាការ​អះអាង​របស់​អនុរដ្ឋ​មន្រ្តីក្រសួង​ការបរទេស​វៀត​ណាម​លោក Vu Hong Nam​ ក្នុងការ​ឆ្លើយ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​អំពី​លទ្ធផល​នៃដំណើរ​ទស្សន​កិច្ច​នេះ។​
 ​
លោក​  Vu Hong Nam បានលើកច្បាស់ថាដំណើរទស្សនិច្ចថ្នាក់រដ្ឋនៅ អេត្យូពី និងអេហ្ស៊ីបរបស់ប្រធានរដ្ឋ លោក​ Tran Dai Quang លោកជំទាវ ​និងគណប្រតិភូជាន់ខ្ពស់វៀតណាមចា​ប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ សីហា ឆ្នាំ២០១៨​ គឺទទួលបានជោគជ័យ​ដ៏ល្អប្រសើរ។
 
ទាំងអេត្យូពី​ និងអេហ្ស៊ីបបានរៀបចំការទទួលបដិសណ្ឋា​រកិច្ចដ៏កក់ក្ដៅ និង​មហោឡារឹក​ជូនចំ​ពោះប្រធាន​រដ្ឋវៀត​ណាមលោ​ក Tran Dai Quang។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សន​កិច្ចនេះ លោក Tran ​Dai Quang បាន​ជួប​សន្ទនា​ជាមួយថ្នាក់​ដឹកនាំជាន់​ខ្ពស់នៃប្រទេសទាំងពីរគឺ៖ ​ប្រធានាធិបតី នាយករដ្ឋមន្រ្តី ​និងប្រធាន​រដ្ឋសភា។ បញ្ចប់​ដំណើរទស្សន​កិច្ចនៅ​អេត្យូពី​និង​អេហ្ស៊ីបនោះ ភាគីទាំងពីរបានចេញសេ​ចក្ដីថ្លែងការ​រួម ដោយ​ជំរុញថែម​ទៀត​ទំនាក់ទំនងទ្វេភាគីរវាងវៀត​ណាម - អេត្យូពី និង វៀតណាម - ​អេហ្ស៊ីប នាពេលខាងមុ​ខ។​
 
អនុរដ្ឋមន្រ្តី​ក្រសួងការបរទេសលោក Vu Hong Nam បន្តថា ក្នុងដំណើរទសស្សនកិច្ចលើកនេះ ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញទៅទស្សនាទីស្នាក់ការ សហភាពអាហ្វ្រិកនៅរដ្ឋធានី Adis Abiba ប្រទេសអេត្យូពី និងជួបសន្ទនា​ជាមួយប្រធានស្តីទីនៃគណកម្មាធិការសហភាពអាហ្វ្រិក លោកស្រី Amira Elfadil Mohammed Elfadil។ នៅទីនេះភាគីទាំងពីរបានលើក សំណើរអំពី ទិសដៅសហប្រតិបត្តិការរវាង វៀតណាម និង​សហភាព​អាហ្វ្រិក​លើគ្រប់វិស័យ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ