28/08/2018 09:24 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមមានសារសំខាន់ចំពោះអេហ្ស៊ីបនិង ទ្វីបអាហ្វ្រិកលើឆាកអន្តរជាតិ


 សារព័ត៌មានអេហ្ស៊ីបចុះផ្សាយអត្ថបទសរសេរជាច្រើនស្ដីពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម

 សរព័ត៌​មានអេហ្ស៊ីបនាថ្ងៃទី២៦ ខែសីហា ឆ្នាំ​២០១៨ បន្តចុះផ្សាយអត្ថបទសរសេរជា ច្រើនស្ដី​ពី​ដំណើរ​ទស្សន​កិច្ច​​ របស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅអេហ្ស៊ីប ក្នុងនោះអះអាងថា ដំណើរ​ទស្សន​កិច្ច​នេះ​មាន​​អត្ថន័យ​សំខាន់ ពិសេសចំពោះអេហ្ស៊ីបនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញការ អភិវឌ្ឍនៃផ្នែក​ទេសចរណ៍​អេហ្ស៊ីបផងដែរ។
 
កាសែត Shourouknews បានចុះ ផ្សាយបទអត្ថាធិប្បាយសរសេររបស់ឯកអគ្គរដ្ឋទូត Mohamed Al-Orabi អតីត​រដ្ឋ​មន្រ្តីការ​ បរទេសនិងជាសមាជិកសភាអេហ្ស៊ីបស្ដីពីដំណើរទស្សនកិច្ច របស់ប្រធានរដ្ឋ​វៀតណាម​នៅអេហ្ស៊ីប​ដោយ​មាន​ចំណងជើងថា “សារសំខាន់ចំពោះ អេហ្ស៊ីបនិងតំ​បន់ទ្វីបអាហ្វ្រិក លើឆាកអន្តរជាតិ”​។ តាម​លោក​រូប​នេះថា​ អេហ្ស៊ីប អាចឆ្លៀតយកសក្ដានុភាពដ៏ធំធេង​របស់វៀតណាមដើម្បីពង្រីកទំនាក់ទំ​នង​នៅ តំបន់​អាស៊ីនិង​អាស៊ីអាគ្នេយ៍។​
 
កាសែត Elwatannews បានសង្កត់ធ្ងន់ថា៖ នេះជាដំណើរទស្សនកិច្ចជា ប្រវត្តិសាស្ត្រក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ ដំណើ​រទស្សនកិច្ចនេះគឺសំដៅ បង្កើនកិច្ចសហប្រតិប​តិ្តការលើ​វិស័យ​កសិកម្ម វប្បធម៌​និង​ទេសចរណ៍​រវាង​​ប្រទេសទាំងពីរ ពិសេសគឺនាពេលដែលវៀតណាមដណ្ដើមបានការរីកចម្រើនគួរ ឲ្យកត់​សម្គាល់​ក្នុង​វិស័យ​ឧស្សាហកម្ម​។ អេហ្ស៊ីបអាចរៀនសូត្របទពិសោធន៍ ជា​ច្រើនពីវៀតណាមក្នុងវិស័យនេះ​។
​ 
រីឯ​កាសែត El Fagr វិញ បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “សញ្ញា សម្គាល់​សំខាន់​ក្នុង​ទំនាក់​ទំនង​វៀត​​ណាម​ អេហ្ស៊ីប” ដោយសម្ដែងជំនឿ ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រ​ធានរដ្ឋលោក Tran Dai Quang នឹងរួ​ម​ចំ​ណែក ជំរុញការអភិវឌ្ឍនៃទីផ្សា​រទេសចរណ៍រវាងប្រទេសទាំងពីរ ពិ​សេសគឺ​ផ្នែក ទេសចរណ៍​អេហ្ស៊ីបនឹង​ទាក់​ទាញ​​បានភ្ញៀវទេសច​រជាច្រើនពីតំ​បន់អាស៊ីខាង​កើត៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ