27/04/2017 10:16 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹង​ធ្វើឲ្យទំនាក់​ទំនង​ឡាវ-វៀត​ណាម​កាន់​តែ​ប្រសើរឡើង​


 
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងធ្វើឲ្យទំនាក់ទំនងឡាវ-វៀតណាមកាន់តែប្រសើរឡើង

លើទំព័រទី១នៃកាសែតធំរបស់ឡាវក្នុងច្បាប់ចេញថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០១៧ បានចុះផ្សាយបទវិចារណកថា​ជាច្រើន​ស្ងើចសរសើរ អំពីទំនាក់ទំនងឡាវ-វៀត​ណាម​ ក្នុង​ឱកាស​នៃដំណើរ​ទស្សនកិច្ច​ជាផ្លូវ​ការ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan  Phuc។ បទវិចារណក​ថា ចុះផ្សាយលើ​កាសែត​ Pasaxon (ប្រជាជន) បានអះអាងថា ដំណើរ​ទស្សនកិច្ចនៅឡាវ របស់នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹង​ជួយបង្កើន​ និងធ្វើឲ្យកាន់តែស៊ីជម្រៅ​ទំនាក់ទំនង​មិត្តភាព ជាប្រពៃណី ចំណង​សាមគ្គីភាព​ពិសេស និង​កិច្ចសហប្រតិបត្តិ​​ការលើគ្រប់​ជ្រុងជ្រោយ រវាងឡាវនិង​វៀតណាម​។ រីឯកាសែត Pathetlao ក៏បានចុះ​ផ្សាយ​អត្ថបទអះអាងថា ដំណើរ​ទស្សនកិច្ច​នៅឡាវ របស់នាយករដ្ឋមន្ត្រី លោក ​Nguyen Xuan Phuc នឹង​បង្កើតកម្លាំង​ចលករ​ថ្មីសម្រាប់ ទំនាក់ទំនងពិសេស ឡាវ-វៀតណាម។
 
ក្នុងឱកាសនេះដែរ វិទ្យុផ្សាយសម្លេងនិងទូរទស្សន៍ជាតិឡាវក៏បានចុះផ្សាយ​ព័ត៌មាន​ជាច្រើនស្តីពីដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវការ នៅឡាវ​របស់​នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc លោកជំទាវផងដែរ៕តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

 

បណ្តាព័ត៌មានបានផ្សាយ