17/05/2016 09:52 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិកនឹងធ្វើ​អោយទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់​តែ​ស៊ី​ជំរៅ​


ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិកនឹងធ្វើអោយទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅថែមទៀត

ប្រធានាធីបតីអាមេរិក លោក Barack Obama នឹងមានដំណើរទស្សន​កិច្ច​នៅវៀត​ណាម ចាប់ពីថ្ងៃទី២២ ដល់​ថ្ងៃ​ទី​២៥​ ខែ​ឧសភា ឆ្នាំ២០១៦ ខាងមុខ​នេះ។ ឆ្លើយ​សំនួរ​របស់​អ្នក​យក​ព័ត៍មាន​ នៃវិទ្យុសម្លេង​វៀត​ណាម ប្រចាំ​នៅ​អាមេរិក ស្ដី​អំពីដំណើរ​ទស្សន​កិច្ច​នៅ​វៀតណាម នាពេលខាងមុខ​នេះ របស់ប្រធានាធិបតីអាមេរិក ឯកអគ្គរដ្ឋ​ទូត​វៀត​ណាម​ ប្រចាំនៅអាមេរិក លោក Pham Quang Vinh បាន​អោយដឹងថា៖ ទំនាក់ទំនងវៀត​ណាម​និង​អាមេរិក បាន​អភិវឌ្ឍន៍លើ​គ្រប់​វិស័យ មាន​នយោបាយ សន្តិសុខ ការពារជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ និង​ជំនួប​ប្រាស្រ័យ​ប្រជាជន​។ ឯកអគ្គ​រដ្ឋទូត Pham Quang Vinh បានអោយដឹងថា៖

“​ប្រទេសទាំងពីរមានសក្ដានុភាព​សហប្រតិបត្តិការ​ជា​ច្រើន​។ ខ្ញុំចាត់ទុកថា៖ ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ នឹងអភិវឌ្ឍន៍ខ្លាំងក្លា​ថែម​ទៀត​។ ដំណើរ​ទស្សនកិច្ចលើកនេះ របស់ប្រធានាធិបតី​អាមេរិក លោក Barack Obama នឹង​បង្កើតកម្លាំង​ចលករ សំរាប់កិច្ចសហប្រតិបត្តិ​ការ​ក្នុងវិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអប់រំ។”

​ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​អាមេរិក Pham Quang Vinh ក៏បានអោយដឹង​ថា៖ ក្រៅពីបញ្ហា​ទ្វេភាគី​នេះ ថ្នាក់​ដឹកនាំវៀត​ណាម និង​ប្រធានាធិបតី​អាមេរិក នឹងពិភាក្សា​អំពីបញ្ហា​អន្តរជាតិ​ និង​តំបន់​មួយ​ចំនួន​ដែលមាន​ការ​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា ដែលក្នុង​នោះមានបញ្ហានៅសមុទ្រ​ខាងកើត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ