14/09/2015 09:51 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្សបើកចេញទស្សនៈវិស័យសំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ជប៉ុន


អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីប្រទេសជប៉ុនលោក Shinzo Abe

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុនចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែកញ្ញា​​ ឆ្នាំ២០១៥ តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីប្រទេស​ជប៉ុន​លោក Shinzo Abe។ ក្នុងឱកាសនេះ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សលោក Hoang Binh Quan មានអត្ថបទសរសេរដែលត្រូវបានចុះផ្សាលើកាសែត Japan Times ដោយចំណងជើង “ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បើកចេញទស្សនវិស័យសំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ជប៉ុន” ។ ក្នុងអត្ថបទរបស់ខ្លួន លោក Hoang Binh Quan បានថ្លែងថា ទំនាក់ទំនងរវាង ប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំកន្លងទៅ មានការអភិវឌ្ឍន៍គួរឲ្យកត់សំគាល់ លើ គ្រប់ជ្រុងជ្រោយនិងស៊ីជំរៅ។
ភាគីទាំងពីរបានកសាងទំនាក់ទំនងទំនុកទុកចិត្តនិងកំពុងនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អបំផុតតាំងពី​មុន​មក​ដោយក្លាយទៅជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងនៅទ្វីបអាស៊ី ”កាល​ពីខែមិនាឆ្នាំ២០១៤។ តាមលោក Hoang Binh Quan ថា ដំណើរទស្សនកិច្ចនាពេលខាងមុខនេះរបស់
លោក​ Nguyen Phu Trong នឹងជារបត់សំខាន់មួយ ជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនងវៀតណាម-ជប៉ុនតាមទិស “បង្កើនទំនុកទុកចិត្ត តភ្ជាប់សេដ្ឋកិច្ច បើកទូលាយកិច្ចសហប្រតិបតិ្តការ អភិវឌ្ឍន៍ដោយនិរន្តរភាពនិងឆ្ពោះទៅ​អនាគត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ