12/08/2021 14:46 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចនៅប្រទេសឡាវរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc សម្រេចបាននូវលទ្ធផលគ្រប់ជ្រុងជ្រោយនិងជាក់ស្តែង

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung (រូបថត៖ vov.vn)
 

នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ យន្តហោះដែលដឹកលោកប្រធានរដ្ឋ Nguyen Xuan Phuc និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Noi Bai ដោយបានបញ្ចប់ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការទៅកាន់ប្រទេសឡាវ តាមការអញ្ជើញរបស់អគ្គលេខានៃគណៈកម្មាធិ ការមជ្ឈឹមបក្សប្រជាជនបដិវត្ត ន៍ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith។ ក្នុងដំណើរទស្សនកិច្ច រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែសីហានេះ ឯកសារកិច្ចសហប្រតិបត្តិការរវាងក្រសួងវិស័យអាជីវកម្មនិងតំបន់នៃប្រទេសទាំងពីរ ចំនួន ១៤ ត្រូវបានចុះហត្ថលេខា។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung បានបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរសម្រេចបាននូវលទ្ធផលជាក់ស្តែងនិងគ្រប់ជ្រុងជ្រោយ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាខ្ពស់លើគោលការ ណ៍ណែនាំនិងវិធានការសំខាន់ៗ ដើម្បីបន្តនាំទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ភាគីទាំងពីរបានសន្យាថានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់និងអន្តរជាតិ ជាពិសេសនៅក្នុងតំបន់អាស៊ាននិងរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍សាមគ្គីភាពនិងតួនាទី មជ្ឈភាពរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមរួម ក្នុងនោះមានបញ្ហាសមុទ្រខាងកើត ក៏ដូចជាឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ