29/09/2016 09:15 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចឡាវរបស់ប្រធានរដ្ឋសភាវៀតណាមបានរួមចំណែករឹតបន្តឹងទំនាក់ទំនងវៀតណាម-ឡាវ


ដំណើរទស្សនកិច្ចឡាវរបស់ប្រធានរដ្ឋសភាវៀតណាមបានរួមចំណែករឹតបន្តឹងទំនាក់ ទំនងវៀតណាម-ឡាវ

នាប៉ុន្មានថ្ងៃ​កន្លងទៅ សារព័ត៌មាន​ធំៗ​របស់​ឡាវ បានចុះផ្សាយ​ជាច្រើននូវ​ព័ត៌មាន ​និង​រូបថត​ស្តីពី​សកម្មភា​ព​ក្នុង​ដំណើរ​ទស្សន​កិច្ច​មិត្តភាព នៅឡាវក្នុងរយៈពេល​២ថ្ងៃគឺ​ថ្ងៃទី​២៦​និង​ទី​២៧របស់​ប្រធាន​រដ្ឋសភា​វៀត​ណាម​លោក​ស្រី Nguyen Thi Kim​ Ngan ដោយបានអះអាង​ថា ដំណើរ​ទស្សន​កិច្ច​នេះ​នឹង​រួមចំណែក​បង្កើន​និង​រឹត​បន្តឹង​​ថែម​ទៀត​ នូវទំនាក់ទំនង​មិត្តភាព កិច្ចសហប្រតិបត្តិការ​លើគ្រប់​វិស័យ និងសាមគ្គីភាព​ពិសេស​ឡាវ-វៀត​ណាម​។ កាសែត​ KPL News និង LaoPhatthanna សុទ្ធតែបាន​​លើក​ច្បាស់​ថា ក្នុង​ជំនួប​នៅទី​ក្រុង​វៀង​ច័ន្ទ​នោះ ប្រធាន​រដ្ឋសភា​ឡាវ លោក​ស្រី Pany​ Yathotou និង​ប្រធានរដ្ឋសភា​វៀត​ណាម​ លោកស្រី Nguyen Thi Kim Ngan បាន​ឯក​ភាព​ចាត់​ទុក​ថា ទំនាក់ទំនងរវាង​វៀតណាម និង ឡាវនាប៉ុន្មាន​ឆ្នាំកន្លង​ទៅមាន​ការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លាលើ​គ្រប់​វិស័យ។ រីឯកាសែត  Pathet Lao បានចុះផ្សាយនូវអត្ថ​បទ​ដោយ​បាន​សង្កត់​ធ្ងន់​ថា ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់ឡាវ សុទ្ធតែវាយតម្លៃខ្ពស់​ចំពោះ​ដំណើរ​ទស្សន​កិច្ច របស់ប្រធានរដ្ឋសភា លោក​ស្រី Nguyen Thi Kim Ngan ព្រមទាំង​អះអាង​ថា ដំណើរ​ទស្សន​កិច្ច​លើក​នេះ នឹង​រួមចំណែក​បង្កើន​សំណង​សាមគ្គី​ភាព​​ពិសេស កិច្ចសហប្រតិបត្តិការ​លើគ្រប់​វិស័យ រវាងបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរនិង​ប្រជា​ជន​នៃប្រទេស​ទាំង​ពីរ​ឡាវ​និង​វៀតណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ