08/07/2015 10:02 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ជារបត់ក្នុងទំនាក់ទំនងវៀតណាម-អាមេរិក


លោក Nguyen Phu Trong ជាអគ្គលេខាបក្សដំបូងរបស់វៀតណាមអញ្ជើញ
ទៅបំពេញទស្សនកិច្ចនៅអាមេរិក

លោក Gregory Poling អ្នកជំនាញការជួរមុខនៃកម្មវិធីស្រាវជ្រាវអាស៊ីអាគ្នេយ៍និងការផ្ដើមគំនិតបណ្ដាដៃគូអាស៊ី-ប៉ាស៊ីហ្វិក ក្រោមឱវាទមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) បានអះអាងថា ដំណើរទស្សនកិច្ចនៅអាមេរិករបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ជារបត់ចំពោះទំ​នាក់ទំនងទ្វេភាគីក្នុងកាលៈទេសៈវៀតណាមនិងអាមេរិករំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតទំនាក់ទំ​នង​ការទូត។

វាយតំលៃអំពីទំនាក់ទំនងវៀតណាម-អាមេរិកក្នុងអំឡុង២០ឆ្នាំកន្លងទៅ អ្នកជំនាញការ Poling បានថ្លែងថា ទ្រង់​ទ្រាយនិងល្បឿនអភិវឌ្ឍន៍ដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងពីការដែលវៀតណាមចូលរួមអង្គការណិជ្ជកម្មពិភពលោក (WTO) និងកិច្ចសហប្រតិបតិ្តការយ៉ាងខ្លាំងក្លាអំពីពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំង២រហូតទៅ​ដល់ការបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យនិងការដែលអាមេរិកលុបចោល១ផ្នែកនៃបទហ៊ុំព័ទ្ធលក់អាវុធ​សំរាប់វៀតណាម។ ស្ដីពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) លោក Poling បានសំដែងសុទិដ្ឋិនិយម​ថា បណ្ដាប្រទេសចូលរួមការចរចារដែលក្នុងនោះមានអាមេរិកនិងវៀតណាម នឹងសំរេចឯកសារនេះ​យ៉ាងឆាប់រហ័ស ហើយការសំរេចការចរចារអំពី TPP នោះ អាចជាការបោះជំហានអភិវឌ្ឍន៍ដ៏សំខាន់បំផុតនៃ​ទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកក្នុងឆ្នាំនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ