05/09/2017 09:46 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអេហ្ស៊ីបនៅវៀតណាមបានបើកទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី


 ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអេហ្ស៊ីបនៅវៀតណាម បានបើកទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី

​កាសែត Al Messa​ របស់អេហ្ស៊ីប បានចុះផ្សាយអត្ថបទ របស់អ​គ្គនិពន្ធ​នាយករង Rifaat Khaled  បានវាយ​តំលៃ​ថា៖ ​ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណា​ម ចាប់​ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ​​២០១៧ របស់​ប្រធានាធិបតី​អេហ្ស៊ីប លោក Abdel-Fattah El-Sisi តាមការ​អញ្ជើញ របស់ប្រធានរដ្ឋ​វៀតណាម លោក Tran Dai Quang នឹង​បើកទំ​ព័រថ្មី​មួយ​ក្នុង​ទំនាក់​ទំនងទ្វេភាគី​ ពីព្រោះ​នេះគឺជា​ដំណើរ​ទស្សន​កិច្ច​លើកដំ​បូង របស់​ប្រធានាធិបតី អេហ្ស៊ីបចាប់តាំ​ងពីប្រទេសទាំងពីរ បានបង្កើតទំនា​ក់ទំនងការទូតនាឆ្នាំ១៩​៦៣។ ដំណើរ​ទស្សនកិច្ច​របស់ប្រធា​ នាធិ​បតីលោក Abdel-Fattah El-Sisi នៅវៀតណាម គឺមាន​សារៈ​សំខាន់ ​ព្រោះវាបានបើក​ចេញឱកាស​ជាច្រើនសម្រាប់​ប្រទេស​ទាំងពីរ ដើម្បីបង្កើនកិច្ចសហ​ប្រតិបត្តិការនៅ​ ក្នុង​វិស័យ​នយោបាយ​ ការទូត ​និងសេដ្ឋកិច្ច។​ អគ្គនិពន្ធនាយករង កាសែត Al​ Messa លោក Rifaat Kh​aled បាន​អោយដឹងថា៖
 
"វៀតណាមបានដើ​រតួនាទីយ៉ាងសំខាន់នៅក្នុង​អាស៊ាន​ ពីព្រោះ​មិត្ត​ចង់នាំ​មកនូវ​សន្តិសុខ ​និង​ស្ថេរភាព​ដល់​តំបន់​នេះ។ ហើ​យដូចជាអ្វី ដែលយើងបានឃើ​ញវៀតណាម បាន​ដើរតួនាទី​ដ៏ល្អក្នុង​ការអនុវត្ត​អនុសញ្ញា​អង្គការ ​សហប្រជាជា​តិស្តីពីច្បាប់សមុទ្រ ​1982 ។”

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ