03/07/2017 11:05 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយបេឡារុសនិងរុស្ស៊ីកាន់តែអភិវឌ្ឍន៍


ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Tran Dai Quang ជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយរុស្ស៊ី
កាន់តែអភិវឌ្ឍន៍ខ្លាំងក្លាលើគ្រប់វិស័យ

នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ប្រធានរដ្ឋ លោក Tran Dai Quang ភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការប្រកបដោយជោគជ័យ នៅ​បេឡារុសនិងរុស្ស៊ី ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានឆ្លើយសម្ភាសន៍សារព័ត៌មានអំពីលទ្ធផលលេចធ្លោនិងអត្ថន័យរបស់​ដំណើរទស្សនកិច្ចលើកនេះ។ អនុរដ្ឋមន្ត្រី លោក Bui Thanh Son បានអះអាងថា៖ ដំណើរទស្សនកិច្ចលើកនេះរបស់​ប្រធានរដ្ឋ លោក Tran Dai Quang បានបញ្ចប់ប្រកបដោយជោគជ័យ។ លទ្ធផៀលទាំងឡាយក្នុងដំណើរទស្សនកិច្ច​លើកនេះគឺរួមចំណែកជំរុញទំនាក់ទំនងវៀតណាមជាមួយរុស្ស៊ីនិងបេឡារុសកាន់តែអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត​៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ