07/08/2015 10:01 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ជំរុញទំនាក់ ទំនងវៀតណាម-ម៉ាឡេស៊ី


នាយលរដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak

នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ចាប់ផ្ដើមអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី។ ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យសំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ព្រមទាំងជំរុញកិច្ចសហប្រតិបតិ្តការថែមទៀតក្នុងអាស៊ានឆ្ពោះទៅការបង្កើតសហគមន៍រួមនាចុងឆ្នាំនេះ។ ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម លោក Pham Cao Phong ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung និងធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងនយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ សង្គមរវាងវៀតណាមនិងម៉ាឡេស៊ី។

“ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នឹងមានជំនួបចរចាររវាងភាគីទាំងពីរជំនួបសន្ទនាដោយឡែករវាង​នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ។ ព្រមទាំងនឹងប្រព្រឹត្តទៅជំនួបប្រាស្រ័យរវាងនាយករដ្ឋមន្រ្តី Nguyen Tan Dung ជាមួយមជ្ឈដ្ឋានអាជីវករនៃប្រទេសអាស៊ាននានាផងដែរ។វៀតណាមនិងម៉ាឡេស៊ីគ្រោងនឹងចុះហត្ថ​លេខាលើកិច្ចព្រមព្រៀងថ្មីស្ដីពីពលករ”៕

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ