01/09/2016 10:11 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Narendra Modi បើកទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាម-ឥណ្ឌា


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Ton Sinh Thanh ឆ្លើយសម្ភាសន៍
(រូបថត៖vietnamplus)

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Narendra Modi បើកទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាម-ឥណ្ឌា។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Ton Sinh Thanh នៅពេលឆ្លើយសម្ភាសន៍ទី​ភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងឱកាសនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ ហើយឆ្ពោះទៅការរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតនិងលើកទី១០ទិវាបង្កើតទំនាក់ទំនងដៃគូរវាងវៀតណាមនិងឥណ្ឌា។ឯកអគ្គរដ្ឋទូតលោក Ton Sinh Thanh ឲ្យដឹងថា ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់នាយករដ្ឋមន្រ្តីលោក Modi ជាដំណើរទស្សនកិច្ចដំ​បូង​របស់នាយករដ្ឋមន្រ្តីឥណ្ឌាមួយរូបនៅវៀតណាមក្រោយពីរយៈពេល១៥ឆ្នាំ គិតតាំងពីដំណើរទស្សនកិច្ចរបស់
នាយករដ្ឋមន្រ្តីលោក Atal Bihari Vajpayee កាលពីឆ្នាំ២០០១។នេះជា ឱកាសដើម្បីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរវាយ​តំលៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងទៅកំណត់ទិសដៅនិងវិធានការសំដៅនាំទំនាក់​ទំ​​នងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឡើងកំពស់ថ្មី។ឯកអគ្គរដ្ឋទូតលោក Ton Sinh Thanh ក៏បានឲ្យដឹង​ថែម​ទៀតថា យន្តការសហប្រតិបត្តិការនានាដូចជាគណៈកម្មាធិការចម្រុះនៃប្រទេសទាំងពីរកិច្ចសន្ទនា​យុទ្ធសាស្ត្រខាងការទូតនិងការពារជាតិរវាងភាគីទាំងពីរបានពង្រីកនូវប្រសិទ្ធិភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិកា​រ​លើគ្រប់វិស័យនិងកិច្ចសហការរវាងប្រទេសទាំងពីរនៅបណ្ដាវេទិការអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ