28/11/2015 10:15 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់របស់ប្រធានរដ្ឋវៀតណាមមានអត្ថន័យសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី


ដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់របស់ប្រធានរដ្ឋវៀតណាមមានអត្ថន័យសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី (VNP)

ដំណើរ​ទស្សនកិច្ចជាលើកដំបូងរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទៅ​កាន់​អាល្លឺម៉ង់​បាន​ក្លាយ​ទៅ​ជាប្រធានបទ ដែលត្រូវបាន​យក​ចិត្តទុកដាក់យ៉ាងទូលំទូលាយ នៃកាសែតធំៗជាច្រើន។ កាសែតប្រចាំថ្ងៃ Neues Deutschland (ប្រទេសអាល្លឺម៉ង់ថ្មី) នាថ្ងៃទី២៤​ខែវិច្ឆិកាឆ្នាំ២០១៥ បានចុះផ្សាយ​​លើ​កា​សែត​ច្បាប់​ចេញ​ផ្សាយ​នាថ្ងៃទី​២៤ខែវិច្ឆិកា​អត្ថបទសសេរ ប្រធានរដ្ឋវៀតណាម​ទៅ​បំពេញទស្សនកិច្ចអាល្លឺម៉ង់ ជាលើកដំបូង វាយ​តំលៃ​​ដំណើរ​ទស្សនកិច្ច របស់​លោកប្រធានរដ្ឋជាព្រឹត្តិការណ៍កំពូលនាឆ្នាំ២០១៥ ជាឆ្នាំរំលឹកខួបលើកទី​៤០ទិវា​បង្កើត​ទំនាក់ទំនងការទូតវៀតណាម-សហព័ន្ធអាល្លឺម៉ង់។ នាបច្ចុប្បន្នអាល្លឺម៉ង់​​គោរព​វៀត​ណាម​ដូច​ជា​ខឿន​សេដ្ឋកិច្ច​សកម្ម និងស្និទ្ធស្នាលបំផុតជាមួយ​វិនិយោគិន ​នៅដំបន់អាស៊ី-អាគ្នេយ៍ ទន្ទឹមនឹង​នោះ​វាយ​តំលៃ​ខ្ពស់​សមិទ្ធិ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច របស់វៀតណាមនាពេលកន្លងទៅ។ ក្នុងបញ្ហាសមុទ្រខាងកើត អ្នកនិពន្ធ​ចាត់ទុក​ថា ទំនាក់​ទំនង​ដៃគូយុទ្ធសាស្ត្រ ក្នុងវិស័យនយោបាយរវាងវៀតណាម-អាល្លឺម៉ង់​នឹង​ជ្រាល​ជ្រៅ​ថែម​ទៀត​ប្រសិន​បើអាល្លឺម៉ង់​ក៏ដូច​ជា EU មានការរួម​ចំណែក​សកម្មជាង​ក្នុងការ​ដោះស្រាយ​ដោយ ​សន្តិវិធី​ជំលោះ​នោសមុទ្រ​ខាង​កើត​នាបច្ចុប្បន្ន។

​ខណៈពេលនោះកាសែត គំរូប្រចាំថ្ងៃ ច្បាប់ចេញផ្សាយនាថ្ងៃទី២៦ខែវិច្ឆិកា​ឆ្នាំ២០១៥​ ​បាន​ចុះផ្សាយ​អត្ថបទ​សសេរ​ស្ដីពី​ដំណើរ​ទស្សនកិច្ច ​របស់ប្រធានរដ្ឋ Truong Tan Sang ក្រោមចំណងជើងថា ប្រធាន​រដ្ឋ​វៀត​ណាម​អញ្ចើញ​បំពេញ​ទស្សន​កិច្ច​​នៅ​​ក្រុង Berlin។ អត្ថបទសសេរបានដកស្រង់សន្ទរកថា របស់ប្រធានាធិបតីអាល្លឺម៉ង់ Joachim Gauck ដោយចាត់​ទុកវៀតណាមនឹង​បន្តទទួលបានសមិទ្ធិ​ជាច្រើន ក្នុង​បុព្វហេតុផ្លាស់ប្តូរថ្មី៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ