04/06/2017 11:52 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចនៅអាមេរិករបស់នាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ឧសភានាំមកនូវលទ្ធផលលើគ្រប់វិស័យ


ដំណើរទស្សនកិច្ចនៅអាមេរិករបស់នាយករដ្ឋមន្ត្រី នាំមកនូវលទ្ធផលលើគ្រប់វិស័យ

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc បានអះអាងដូច្នេះ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ក្នុងពេលឆ្លើយសម្ភាសន៍អ្នកយកព័ត៌មានបន្ទាប់ពីពេលនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក។ ដំណើរទស្សនកិច្ចលើកនេះមានអត្តន័យដ៏សំខាន់ចំពោះការអភិវឌ្ឍន៍​ទំ​នាក់ទំនងរវាងប្រទេសទាំងពីរជាលទ្ធផលនៃគោលជំហរត្រឹមត្រូវនៃមហាសន្និបាតបក្ស​ លើក​ទី​១២​ គឺធ្វើអោយស៊ីជំរៅថែមទៀតទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសធំៗ។ ដំណើរទស្សនកិច្ចលើកនេះបានរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំង​ពីរ។ តាមរយៈដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានបើកទូលាយយន្តការសហប្រតិបត្តិការ ជំនួបសន្ទនា ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្ដែង ដោះស្រាយបញ្ហាដែលកើតមានឡើងអោយទាន់ពេលវេលា៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ