23/11/2016 10:28 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចនៅឡាវរបស់អគ្គលេខាបក្សនឹងលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ​ឡើងកំរិតថ្មី


ដំណើរទស្សនកិច្ចនៅឡាវរបស់អគ្គលេខាបក្សនឹងលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី

ទទួលសេចក្តីអញ្ជើញ​របស់អគ្គលេខាបក្ស និងជា​ប្រធានរដ្ឋឡាវ លោក Bounnhang Volachith អគ្គលេខា​បក្ស​កម្មុយ​នីស្តវៀត​ណាម​ លោក N​gu​yen ​Phu​ Trong​ នឹង​អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ច​មិត្ត​ភាព​ជាផ្លូវ​ការ​នៅ​សាធារណៈ​រដ្ឋ ប្រ​ជាធិបតេយ្យ​ ប្រជាមានិត​ឡាវ ចាប់ពីថ្ងៃទី២៤​ដល់​ថ្ងៃទី​២៦ខែវិច្ឆិកា។ ឆ្លើយ​សម្ភាសន៍​ជាមួយ​មជ្ឈដ្ឋាន​អ្នកសារព័ត៍​មាន លោ​កស្រី ​Soun​thon​e Sa​yachac ប្រធាន​គណៈកម្មាធិការកិច្ច​ការបរទេស​មជ្ឈឹម​បក្ស​ប្រជា​ជន​ ប​ដិវត្តន៍​ឡាវ បាន​សង្កត់ធ្ងន់​ថា៖ ក្នុង​រយៈពេ​លកន្លង​ទៅ ទំនា​ក់ទំនង​ឡាវ-វៀត​ណាម​ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​លើគ្រប់​វិស័យ​។ ដំណើរ  បំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅសាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជា​មា​និត​ឡាវ​ របស់​អគ្គលេខាបក្សកម្មុយនីស្តវៀ​តណាម​ លោក Nguyen Phu Trong បាន​សរអោយ​ឃើញ​ថា៖ បក្ស​ រដ្ឋាភិ​បាល និងប្រជាជន​វៀតណាម​ ជានិច្ច​កាលគោរពទំនាក់​ទំនងវៀ​តណាម​-ឡា​វ និង​អះអាងនូ​វភាព​រស់រ​វើក​ ក្នុ​ងទំនាក់ទំ​នងមិត្តភាព​ពិសេស ឡាវ​-វៀតណាម​។ លោកស្រីក៏បាន​អះអាង​ថា៖ ដំណើរ​ទស្សនកិច្ច​លើកនេះនឹ​ងរួ​មចំណែកសំ​ខាន់ក្នុងកា​រពង្រឹង និងពង្រីក​ទំនាក់ទំនង​មិត្តភា​ព សា​មគ្គីភាព​ពិសេស និង​កិច្ច​សហប្រតិបត្តិ​ការលើ​គ្រប់វិស័យ រវា​ងបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរ និងប្រ​ជាជននៃប្រ​ទេស​ទាំងពីរ ឡាវ និង​វៀតណាម ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ