16/09/2015 08:45 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចនៅឡាវរបស់នាយករដ្ឋមន្ត្រីវៀតណាមអះអាងនូវការប្តេជ្ញាចិត្តបង្កើន​ចំណងសាមគ្គីភាពពិសេស


ដំណើរទស្សនកិច្ចនៅឡាវរបស់នាយករដ្ឋមន្ត្រីវៀតណាមអះអាងនូវការប្តេជ្ញាចិត្ត
បង្កើនចំណងសាមគ្គីភាពពិសេសរបស់ប្រទេសទាំងពីរ

ប្រការនេះត្រូវបាន អនុរដ្ឋមន្ត្រីការ​បរទេស​វៀតណាម លោក Le Hoai Trung សង្កត់​ធ្ងន់​ក្នុង​ពេល​ឆ្លើយ​សម្ភាសន៍​មជ្ឈដ្ឋាន​សារព័ត​មាន ក្នុង​ឱកាស នា​យករដ្ឋមន្ត្រី លោក Nguyen Tan Dung និង​គណៈ​ប្រតិភូ​រដ្ឋាភិបាល​វៀត​ណាម ​បញ្ចប់ដំណើរ​ទស្សនកិច្ច​ជាផ្លូវ​ការនៅ​ឡាវ នាថ្ងៃទី១៣ និងទី១៤ ប្រកប​ដោយ​ជោគ​ជ័យ​។ លោក Le Hoai Trung បានអោយដឹង​ថា៖ ក្នុងដំណើរ​ទស្សនកិច្ច​លើក​នេះ នាយក​រដ្ឋមន្ត្រី លោក Nguyen Tan Dung បានមាន​ជំនួប​សន្ទនា​ជាមួយ នា​យករដ្ឋមន្ត្រី Thongsing Thammavong និង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​ឡាវ​។ ភាគី​ទាំងពីរ​បានអះអាង​នូវទំនាក់​ទំនង​ជិត​ស្និទ្ធ ចំណង​សាមគ្គី​ពិសេស វៀតណាម-​ឡាវ នឹង​ជាទ្រព្យ​សម្បត្តិ​មិន​អាច​កាត់​ថ្លៃ​បាន។ ថ្នាក់ដឹក​នាំនៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ឯក​ភាព​អំពី​ការ​ងា​រ​មួយ​ចំនួន​ក្នុង​វិស័យ​នយោ​បាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​វិនិយោគ។

ស្ដីពីបណ្ដាបញ្ហាអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ជាមួយ​ប្រទេស​ជាសមាជិក​​អាស៊ាននានា រក្សា​គោល​ជំហរ សម្លេង​រួមរបស់​អាស៊ាន ក្នុង​បណ្ដា​បញ្ហា​យុទ្ធសាស្ត្រ​សំខាន់ នៅ​ក្នុង​តំបន់ ដែល​ក្នុង​នោះមានបញ្ហានៅ​សមុទ្រខាង​កើត។ នាយករដ្ឋមន្ត្រី​ Nguyen Tan Dung បាន​អះ​អាង​​ថា៖ វៀតណាមនឹង​គាំទ្រអស់​ពីកម្លាំង​កាយ​ចិត្ត​គាំទ្រ​ឡាវ ទទួល​តួនាទី​ជាប្រធាន​អាស៊ាន នា​ឆ្នាំ​២០១៦ ប្រកប​ដោយ​ជោគជ័យ។

ស្ដីពី​គំរោងការណ៍ធ្វើអាជីវកម្ម និង​កែច្នៃ​អំបិលរ៉ែ Kali នៅ​ឡាវ គំរោង​ការណ៍​ធំបំ​ផុត នៅ​ឯបរទេស​របស់​វៀត​ណាម នាយក​រដ្ឋមន្ត្រី Nguyen Tan​ Dung បាន​អះអាង​ថា៖ គំរោងការណ៍នេះ​មិនគ្រាន់​តែជា​សកម្មភាព​សេដ្ឋកិច្ច​ដើម្បី​​ផល​​ប្រយោជន៍​ របស់​ប្រទេសទាំងពីរប៉ុណ្ណោះ​ទេ ថែម​ទាំង បង្ហាញ​នូវ​ការ​យកចិត្ត​ទុក​ដាក់ គោរព របស់​បក្ស ​រដ្ឋ និងប្រជាជនវៀត​ណាម ចំពោះឡាវ​ហើយមា​នគោលបំណង​រួមវិភាគទាន​យ៉ាង​សកម្ម​ថែម​ទៀត ចំពោះ​​​ការ​អភិ​វឌ្ឍន៍​សេដ្ឋកិច្ច សង្គម​នៅឡាវ​ទៀត​ផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ