28/08/2016 09:01 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីបារាំងនឹងបង្កើតកម្លាំងចលករធំ១ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង Nguyen Ngoc Son

ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម មុននឹង​ដំណើរ​បំពេញ​ទស្សន​កិច្ច ប្រធានាធិបតី​បារាំង លោក Francois Hollande (ចាប់ពីថ្ងៃទី៥ដល់​ថ្ងៃទី៧​ខែ​កញ្ញា​​ឆ្នាំ២០១៦) ឯកអគ្គរដ្ឋទូត​វៀត​ណាម​ប្រចាំ​នៅ​បារាំង​ Nguyen Ngoc Son បាន​អោយ​ដឹង​ថា៖

“​ក្នុងក្របខ័ណ្ឌ​ដំណើរទស្សនកិច្ចលើកនេះ ភាគទាំងពីរនឹងពិនិត្យមើលឡើងវិញ​ និង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​។ ជាក់​ស្ដែង ភាគីទាំងពីរ​នឹងជំរុញ​ទំនាក់​ទំនង​នយោបាយ ផ្លាស់​ប្តូរគណៈ​ប្រតិភូ​គ្រប់​ជាន់​ថ្នាក់​។ ក្នុង​ក្រប​​ខ័ណ្ឌ​ដំណើរ​ទស្សនកិច្ច​លើក​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​ចុះហត្ថ​លេខា លើ​កិច្ចសហ​ប្រតិបត្តិការ​ក្នុង​វិស័យន​យោបាយ​  សេដ្ឋកិច្ច បច្ចេកវិទ្យា និងយុត្តិធម៌។ ទន្ទឹមនឹងនោះ នេះក៏គឺ​ជាឱកាសដើម្បីបារាំង និង វៀតណាម ផ្លាស់​​ប្តូរ​អំពី​បញ្ហា​អន្តរជាតិ និង តំបន់នានា ដែលភាគីទាំងពីរយកចិត្ត​ទុក​ដាក់ដូចគ្នា​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ