06/07/2015 09:33 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិករបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនឹងបើកចេញទំនាក់ទំនងថ្មី


អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong
ក្នុងដំណើរទៅបំពេញទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនីស្ត​វៀតណាម  លោក Nguyen Phu Trong នៅអាមេរិក ពីថ្ងៃទី៦ ដល់ថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០១៥ លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេស​មជ្ឈឹម​ បានចុះផ្សាយបទសរសេរនៅលើកាសែត Washington Post របស់អាមេរិក​ នាថ្ងៃទី៣ ខែកក្កដា​។​ ក្នុងបទសរសេររបស់ខ្លួន លោក Hoang Binh Quan បាន​លើកច្បាស់ថា៖​ដំណើរទស្សនកិច្ចលើកនេះនឹង​គូស​សញ្ញាសំខាន់ថ្មី ក្នុងទំនាក់​ទំនង​រវាងប្រទេសទាំងពីរ។ ២០ ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរ​បាន​មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ ក្នុងវិស័យសេដ្ឋកិច្ចពីពេលគ្មានទំនាក់ទំនងផ្លាស់ប្តូរអ្វី នាឆ្នាំ ១៩៩០នេះពាណិជ្ចកម្មបានមានកំណើនគួរអោយចាប់អាំរម្មណ៍ ពី៤៥១លានដុល្លារអាមេរិក នាឆ្នាំ ១៩៩៥​ ឡើងដល់ ៣៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០១៤។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការសន្តិសុខរវាង​ប្រទេសទាំង​ពីរបាននិងកំពុងកែលំអរជាច្រើន។

ក្នុងបទសរសេរនេះ លោក Hoang Binh Quan ក៏បានអះអាងថា៖​ ដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិករបស់​អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong នឹងជារបត់ដ៏សំខាន់ បើកចេញឱកាស​សហប្រតិបត្តិការជាច្រើនដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ