17/09/2016 07:55 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចចិនរបស់នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជាកម្លាំង​ចលករ​ថ្មី​ជម្រុញ​ទំនាក់​ទំនង​រវាងប្រទេស​​

ដំណើរទស្សនកិច្ចចិនរបស់​នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជា​កម្លាំង​ចលករ​ថ្មីសម្រាប់​ជម្រុញ​ទំនាក់​ទំនង​សហប្រតិបត្តិការ លើវិស័យ​សេដ្ឋកិច្ច​ និង ពាណិជ្ជកម្មរ​វាងប្រទេសទាំ​ងពី​រ។ នោះ​ជាការ​អះអាង​របស់​អនុរដ្ឋមន្ត្រី​ការបរ​ទេស​វៀត​ណាម លោក Le Hoai Trung នៅពេលផ្តល់​សម្ភាសន៍ ជាមួយអ្នកយក​ព័ត៌មាន ស្តីពី លទ្ធផល​នៃដំណើរទស្សន​កិច្ចចិ​ន របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc ចាប់​ពីថ្ងៃទី​១០​ដល់ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ២០១៦​។ លោក​ Le Hoai Trung បាន​សង្កត់​ធ្ងន់​ថា ដំណើរ​ទស្សនកិច្ច​លើក​នេះជា​ឱកាស​សម្រាប់​ថ្នាក់​ដឹកនាំ​ នៃប្រទេសទាំង ពីរផ្លាស់ប្តូរយ៉ាងជ្រាល​ជ្រៅនូវ​វិធានការ​សំដៅ​បង្កើន​ទំនុក​ទុក​ចិត្ត​នយោបាយ ជម្រុញ កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង គ្រប់គ្រងឲ្យ​បាន​ល្អរាល់ការ​ខ្វែង​គំនិត​លើ​សមុទ្រ កុំឲ្យ​ប៉ះពាល់​ទៅលើ​បរិយាកាស​សន្តិភាព​ស្ថិរភាព ក៏ដូចជាការ​អភិវឌ្ឍន៍​សម្រាប់ទំនាក់​ទំនង​ទ្វេភាគី


អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung (រូបថតៈ TTXVN)

ក្នុងដំណើរទស្សនកិច្ច​នេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អញ្ជើញ ជួប​សម្តែងការ​គួរ​សម ជួប​ចរចារ​និងជួប​ពិភាក្សា​ការ​ងារ​ជាមួយថ្នាក់​ដឹក​នាំមួយ​ចំនួន រប​ស់ចិន។ នៅក្នុង​ជំនួប​ទាំង​អស់នេះ​ទទួល​បាន​លទ្ធផល​សំខាន់​ៗ​ជា​ច្រើន ដែល​បង្ហាញពីការ​ជឿទុកចិត្ត​នយោបាយ​ និង ជម្រុញរាល់វិស័យសហប្រ​តិបត្តិការ​ជាក់​ស្តែង ប្រកប​ដោយប្រសិទ្ធិភាព រូម​ទាំងគ្រប់​គ្រងបាន​ល្អរាល់ការ​ខ្វែង​គំនិត ស្ថិរភាពស្ថាន​ភាព​លើ​សមុទ្រ។

​ក្នុងដំណើរទស្សនកិច្ចនេះ លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនា​តំបន់​រដ្ឋ​បាល​ពិសេស​ចិន​ និង​ជួប​សន្ទាន​ ជាមួយ​ថ្នាក់ដឹក​នាំមួយ​ចំនួន​នៅទី​នេះ។ នៅ​ក្នុង​បណ្តាសកម្មភាព​នេះ នាយក​​រដ្ឋមន្ត្រី លោក Nguyen​ Xuan​ Phuc បាន​​សន្យា​ថា នឹង​បង្កលក្ខណៈ​ងាយ​ស្រួល​ព្រមទាំង​ធានាផល​ប្រយោជន៍​សម្រាប់​វិនិយោគិន​​ចិន​ដែល កំពុង​ធ្វើការវិនិយោគ​នៅវៀតណាម​ផងដែរ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ