06/01/2015 14:40 GMT+7 Email Print Like 0

ដំណើរដឹកជញ្ចូនអំណោយឆ្នាំថ្មីជាប្រពៃណីវៀតណាមទៅកាន់ស្រុកកោះ Truong Sa

នាថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ នៅកំពង់ផែ Cam Ranh បញ្ជាការដ្ឋានតំបន់ទី៤នៃ កងទ័ពជើងទឹកបានរៀបចំ​ពិធី​ចេញ​​ដំ​ណើរនាវាចំនួន ៤ គ្រឿង​ ដឹកអំណោយ បុណ្យចូលឆ្នាំថ្មី ២០១៥ ផ្ញើរជូនឲ្យកម្មាភិបាល យុទ្ធជន និងប្រជាជន​ដែល​កំ​ពុង​រស់នៅនិងបំពេញការងារនៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa។ ជើងនាវា ទាំងអស់​នេះ​ផ្ទុកទំនិញជាង៣០​តោនជាអំណោយរបស់ក្រសួងការពារប្រទេស ស្ថាប័ន តំបន់លើទូទាំងប្រទេសជូន​ឲ្យ​កង​ទ័ព​និង​ប្រជាជន​នៅ​ស្រុក​​កោះ Truong Sa ក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាមខាងមុខ។ លោក Nguyen Viet Thuan ប្រធាន​គណៈ​កម្មាធិការ​​ស្រុក Truong Sa បានឲ្យដឹងថា៖“នាប៉ុន្មានឆ្នាំកន្លងទៅ ប្រជាជនលើទូទាំងប្រទេសនិង​ជន​វៀត​ណាម​​នៅឯបរទេស បណ្តាអង្គការ មហាជន អ្នកមុខអ្នកការបានលៃទុកការយកចិត្តទុកដាក់ ដល់កងទ័ពប្រជាជន​នៅ​​កោះ ​T​ruong Sa។ ដោយហេតុនេះ ជីវភាពរស់នៅរបស់ កម្មាភិបាល យុទ្ធជនត្រូវបានលើកកំពស់”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ