02/09/2018 07:36 GMT+7 Email Print Like 0

ដំណើរឆ្លងកាត់វត្តអារាមវៀតណាម របស់​លោក Nicolas Cornet​

កំឡុងពេល​៣ឆ្នាំ​ថ្មី​ៗ​នេះ អ្នក​ថតរូប​ជនជាតិ​បារាំង​ លោក​ Nicolas Cornet បាន​ពុះពារធ្វើដំណើរ​ទៅទស្សនា​​​វត្ត​បុរាណជាង​៣០ ​នៅ​គ្រប់ទីកន្លែង​លើទឹក​ដី​​វៀតណាម​ ដើម្បី​​ធ្វើ​​សម្រេច​​​សៀវ​ភៅ​រូបថត៖ វត្ត​អារាម​វៀតណាម​

 អ្នក​ថត​រូបជនជាតិ​បារាំង​ លោក Nicolas Cornet ចាប់​ផ្តើម​ស្គាល់​ម៉ាស៊ីន​ថតរូប​ តាំង​ពី​មានអាយុ​១២​ឆ្នាំ ហើយដល់​អាយុ​១៩ឆ្នាំ ​លោកទៅ​​រៀន​​ផ្នែក​ជំនាញខាង​ថតរូប​។ លោក Nicolas Cornet បាន​មក​ដល់​វៀតណាម​លើកដំបូង​នៅ​ឆ្នាំ​១៩៨៧ ដើម្បី​ថតរូប​ជំនួយ​​​មិត្ត​ភក្តិ​ ដែល​កំពុង​អនុវត្តធ្វើ​​សៀវភៅ​​អំពី​ទឹក​ដី​វៀតណាម​។​ ក្រោយ​ជើង​ដំណើរ​នេះ កម្លាំងទាក់ទាញ​ចម្លែក​នៃ​វប្បធម៌ ​​និង​ចរិត​ជនជាតិ​​វៀតណាម​​ បាន​ដង្ហោយ​រក​អ្នក​ថតរូប​​មក​ទី​នេះជា​​ច្រើន​លើកច្រើន​សា​។​

លោក Nicolas Cornet ចែក​រំលែក​ជាមួយ​យើង​ខ្ញុំ​ថា កម្លាំងវៀតណាម​ទាក់ទាញ​​យ៉ាង​ធំ​ ដល់ថ្នាក់​លោក​​ប្តេជ្ញា​ចិត្ត​មកធ្វើការ​នៅ​ទីក្រុង​ហូជីមិញ​ ហើយ​​បន្ទាប់ក្រោយ​មក​ បាន​​​​ក្លាយជាកូន​ប្រសារ​នៅ​លើ​​ទឹក​ដី​វៀតណាម​។​


អ្នក​ថតរូប​ជនជាតិ​បារាំង លោក​ Nicolas Cornet បាន​ផ្សារភ្ជាប់​នឹង​ទឹក​ដី​វៀតណាម​ជាង​ ៣០ ឆ្នាំ​​។​


នៅ​ខែ​ឧសភា ឆ្នាំ​២០១៨ លោក​ Nicolas Cornet បាន​តាំង​ពិព័រណ៍​ស្នាដៃ​នៅ​ក្នុង​សៀវ​ភៅ​​រូបថត
“វត្ត​អារាម​វៀតណាម​” នៅ​សារមន្ទីរ​វិចិត្រសិល្បៈ​ទីក្រុង​ហូជីមិញ​។



លោក​ Nicolas Cornet និយាយ​អំពី​ដំណើរ​រឿង​រ៉ាវ​អំពី​វត្ត​អារាម​វៀតណាម​ តាម​រយៈ​ស្នាដៃ​រូបថត​បាន
​លោក​ថត​នៅ​គ្រប់​ភូមិ​ភាគ​ទាំង​បី​ ក្នុង​ទឹក​ដី​អក្សរ​ S កំឡុង​បី​ឆ្នាំ​។​



អ្នក​ទស្សនា​តាំងពិព័រណ៍​មាន​ឱកាស​ស្វែង​យល់​អំបី​វប្បធម៌​ រហូត​ដល់​វត្ត​អារាម​វៀតណាម​
តាម​រយៈ​មើល​ស្នាដៃ​រូបថត របស់​លោក​ Nicolas Cornet។



 លោក​ Nicolas Cornet ចុះហត្ថលេខា​លើ​សៀវ​ភៅ​ជូន​អ្នក​ទស្សនា​
ចូលរួម​ពិធី​បង្ហាញ​សៀវភៅ​រូបថត “វត្តអារាម​វៀតណាម​”។​

 

 ក៏ដូច​ជា​​អ្នក​ថតរូប​ដទៃ​ លោក Nicolas Cornet ជា​អ្នក​ចូល​ចិត្ត​ “​ចល័ត”។ លោក​​តែង​សម្ពាយ​ម៉ាស៊ីន​ថតរូប​​ដើរ​បណ្តោយតាម​​​ទឹក​ដី​រូបអក្សរ S នេះ ដើម្បី​ស្វែងយល់​ និង​កត់ត្រាទុកនូវ​​រូបថត ស្តីពី​ទេសភាព​ទឹ​កដី​និង​មនុស្ស​។ ភូមិករ​​​វៀតណាម​ជាមួយ​កម្រាស់​ប្រវត្តិសាស្រ្ត​​វប្បធម៌​ តែង​ជា​ប្រធាន​បទទាក់ទាញ​រូប​លោក​។​

ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១៤ លោក Nicolas Cornet បាន​ផ្តល់ពេល​វេលាយ៉ាង​ច្រើន​​សម្រាប់​ប្រធាន​បទ​ វត្ត​អារាម​ល្បី​ឈ្មោះ​​របស់​វៀតណាម​។ មិនត្រឹមតែ​ថតរូប​ លោក​នៅ​ដើរ​ជម្រៅ​​ស្វែង​យល់អំ​​ពី​ស្ថាបត្យកម្ម​ វប្បធម៌​អរូបី​ តាម​រយៈ​ការ​សំណេះសំណាល​​ជាមួយ​​ព្រះសង្ឃ។ កង្វល់​នឹង​ល្បឿន​ពេល​វេលា ​អាច​ធ្វើឲ្យ​កំហូច​​កេរដំណែលដ៏​​មានតម្លៃ​ លោក Nicolas Cornet បាន​ប្តេជ្ញា​ចិត្ត​អនុវត្ត​ធ្វើ​សៀវភៅ​​រូប​ថតមាន​ឈ្មោះថា​​ “វត្តអារាម​វៀតណាម​”។ អ្នក​ថតរូបជនជាតិ​បារាំង​ជឿជាក់​​សៀវភៅ​នេះ នឹង​ក្លាយជា​ឯកសារ​មានតម្លៃ​​ សម្រាប់ជន​​ជំនាន់ក្រោយ​ ស្គាល់​ភាព​សម្បូរ​រុង​រឿង​នៃ​ខឿន​វប្បធម៌​វៀតណាម​។

ចែករំលែក​ដំណើរ​អនុវត្ត​ និង​ការ​ធ្វើ​​សៀវភៅ​​រូបថត “វត្ត​អារាម​វៀតណាម” លោក Nicolas Cornet ឲ្យ​ដឹងថា លោក​បាន​ផ្តល់​ពេលវេលា​បី​ឆ្នាំ​ សម្រាប់​ការធ្វើ​ដំណើរ​លំដាប់ ពីភូមិ​​ភាគខាង​ជើងរហូត​​ចុះ​មក​ភូ​មិភាគខាង​ត្បូង​ ក្រោម​ការជំនួយ​នៃ​អ្នក​រួម​ការងារ មិត្តភក្តិ​ អ្នកស្រា​វជ្រាវ​ អ្នក​និពន្ធ​ អ្នក​កាសែត​របស់​វៀតណាម​។ ក្រៅពី​នោះ​ លោក​នៅ​ស្វែង​រក​អាននៅ​​ឯកសារ​​ជាច្រើន​ ស្តី​អំពី​វត្ត​អារាម​​វៀតណាម​ ដើម្បី​មាន​ព័ត៌មាន​បន្ថែម​​​សរសេរ​​ពាក្យ​ផ្តើម ​សម្រាប់​​រូបថតនៅ​​ក្នុង​សៀវ​ភៅ​របស់​ខ្លួន​។​


 ស្នាដៃ​មួយ​ចំនួន​ក្នុង​សៀវភៅ​រូបថត “វត្តអារាម​វៀតណាម​” របស់​លោក​ Nicolas Cornet៖























ជាមួយ​ លោក Nicolas Cornet​ រូបថតនីមួយ​ៗ​ក្នុង​សៀវភៅ​​ ក៏​ជា​អនុស្សាវរីយ៍​មួយ​ ចំពោះ​វត្ត​អារាម​ដែល​លោក​បា​ន​ធ្វើដំណើរ​ឆ្លង​កាត់​។​ មានពេល​អ្នក​និពន្ធ​ត្រូវ​សុំ​ស្នាក់​នៅ​​ក្នុង​វត្ត​​​ពីរ​បី​ថ្ងៃបន្តបន្ទាប់​ ដើម្បី​ពិសោធន៍​ជីវិត​អរូបី​​នៃ​ពុទ្ធបរិស័ទ​ម្នាក់​ និង​ដើម្បី​ថតបាន​រូប​​ពិសេស​ស្អាត​ប្លែក​។​

សៀវ​ភៅ​រូបថត “វត្ត​អារាម​វៀតណាម​” របស់​អ្នក​ថតរូប​ Nicolas Cornet រួម​មាន​ប្រាំជំពួក​និយាយ​​អំពី​វត្ត​អារាមល្បីឈ្មោះទាំង​៣១​នៅ​វៀតណាម ​ ​ ក្នុងនោះ​​ពីរ​ជំពូក​ខាងដើម​និយាយ​អំ​ពី​វត្តអារាម​​នៅភូមិ​ភាគ​ខាងជើង​ ជំពូក ទី​បី​និយាយអំ​​ពី​វត្តអារាម​នៅ​ហ្វេនិង​ក្រុង​បុរាណ​ហូយ​អាន​ (Hoi An) ​ហើយ​ពី​រជំពូក​ចុងក្រោយ​​និយាយ​ដល់​វត្តអារាម​នៅភូមិភាគ​ខាង​ត្បូង​។ ជំពូក​នីមួយៗ លោក​សុទ្ធតែ​​​​បន្សល់​ទុក​មួយ​ទំព័រ​សម្រាប់​ពណ៌នា​អំពី​ស្ថាបត្យកម្ម​ពិសេសដោយ​ឡែក​នៃ​វត្ត​អារាម​ បន្ទាប់​មក​ចូល​ដល់​ការពណ៌​នា​លម្អិត​​លើ​រូបសំណាក​ចម្លាក់​ក្បាច់​ក្បូរ​ និង​សកម្មភាព​​ជំនឿ​ប្រចាំ​ថ្ងៃ ​​របស់​ជនជាតិ​វៀតណាម​​នៅ​តាម​​វត្ត​អារាម​,/,

អត្ថបទ៖ ង៉ឹន​ហា ហុង​ហា - រូបថត៖ ថុ​ងហាយ​ ឯកសារ

បណ្តាអត្ថបទបានផ្សាយ