11/07/2016 10:24 GMT+7 Email Print Like 0

ដំណើរក្រហមនឹងទទួលឈាមចំនួន២០០០០ប្លោក


ដំណើរក្រហមនឹងទទួលឈាមចំនួន២០០០០ប្លោក

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និ​សីទកាសែតឧទ្ទេសនាមអំពីដំណើរក្រហម-ដំណើរចលនាបរិច្ចាគឈាម ​នៅ​ទូទាំងប្រទេស វៀតណាម ឆ្នាំ ២០១៦។ តាមនោះ សំណើរក្រហមគ្រោងនឹង​ទទួលបាន​ឈាមចំនួន 20 000 ប្លោក រួមចំណែកពុះពារទៅលើស្ថានភាពខ្វះខាត​ឈាមក្នុងរដូវក្តៅនេះ។  ដំ
ណើរ​ក្រសហមឆ្នាំនេះ ត្រូវបានចាប់ផ្តើមពីថ្ងៃទី១កក្កដានៅខេត្ត ទីក្រុងចំនួន២៧។ សាស្ត្រាចារ្យ Nguyen Anh Tri ប្រធានវិទ្យាស្ថាន​ឈាមវិទ្យាមជ្ឈឹមបានអោយដឹងថា៖

“ តម្រូវការអំពីឈាមនៅវៀតណាមនឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ​ផ្នែកវេជ្ជសាស្រ្តវៀតណាមកំពុងអភិវឌ្ឍន៍​ខ្លាំងក្លា អាចបំពេញបានតម្រូវការរបស់អ្នកជំងឺ។ វេជ្ជសាស្រ្តកាន់តែអភិវឌ្ឍន៍គឺតម្រូវការអំពីឈាមកាន់តែកើនឡើង។ ​ដូច្នេះ អង្គការសុខភាពពិភពលោកបានអះអាងថា៖ស្ថានភាពប្រើប្រាស់ឈាម​គឺជាបទដ្ឋាន
មួយក្នុងចំណោមបទដ្ឋានចំណួន៣ ដើម្បីវាយតំលៃអំពីការអភិវឌ្ឍន៍របស់វេជ្ជសាស្ត្រនៃប្រទេសមួយ មន្ទីពេទ្យមួយ​។”

ចាប់ផ្តើមពីឆ្នាំ២០១៣មក ដំណើរក្រហមបានទៅដល់ខេត្ត ទីក្រុងចំនួន ៤២ ក្នុងទូទាំងប្រទេស ផ្តល់ឈាមចំ​នួន​ ៥៧ ០០០ ប្លោក ជួយឧបត្ថម្ភអ្នកជំងឺរាប់ពាន់នាក់៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ