13/03/2016 11:18 GMT+7 Email Print Like 0

ដំណើរការស្ម័គ្រចិត្តឆ្ពោះទៅកោះសមុទ្រមាតុប្រទេស


រូបថតៈ voh.com.vn

នាយប់ថ្ងៃទី១១ ខែមិនា ឆ្នាំ​២០១៦ នៅស្រុក​កោះ Phu Quy ខេត្ត Binh Thuan សម្ព័ន្ធ​សមាគមន៍​នៃស្ថាប័ន​នានា​នៅខេត្ត​ Vinh Long និងខេត្ត Binh Thuan បាន រួមសហការរៀប​ចំ​កម្ម​វិធី “ដំណើរ​ការ​ស្ម័គ្រ​ចិត្ត​ឆ្ពោះទៅកោះ​សមុទ្រ​មាតុប្រ​ទេស” ដោយមានការចូលរួមរបស់សមាជិក​សម្ព័ន្ធយុវជន នៃខេត្តទាំងពីរ Vinh Long និង Binh Thuan ចំនួន២០០នាក់។ កម្មវិធីនេះបានរៀបចំឡើង​សំដៅពង្រីក​នូវ​តួនាទី នាំមុខនិងស្ម័គ្រចិត្ត​របស់​យុវជនខេត្ត Binh Thuan និង Vinh Long រួមចំណែក​ជួយ​ឧបត្ថម្ភមុខសញ្ញាសង្គម ក្នុងឆ្នាំ២០១៦ និង​បង្កើត​ការ​ផ្សារ​ភ្ជាប់​រវាង​សមាជិក​សម្ព័ន្ធ​យុវជន នៃខេត្តទាំងពីរ។ កម្មវិធី “ដំណើរ​ការ​ស្ម័គ្រ​ចិត្ត​ឆ្ពោះទៅកោះសមុទ្រ​មាតុ​ប្រទេស” ដោយ​ការ​សម្តែង​សិល្បៈជាច្រើន បានរួមចំណែកលើកដំកើងឆន្ទៈ បំណង​ប្រាថ្នានិងកម្លាំងចលករ របស់​កម្មាភិបាល យុទ្ធជន ដែល​កំពុង​បំពេញ​ភារកិច្ចការពារអធិបតេយ្យភាព ដ៏​ពិសិដ្ឋ​របស់មាតុប្រទេស ព្រមទាំងអះអាង​នូវ ស្មារតី​សាមគ្គី​ឆ្ពោះទៅកោះសមុទ្រ​ជាទីស្រឡាញ់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ