26/03/2020 15:15 GMT+7 Email Print Like 0

ដំណាំស្រូវរដូវប្រាំងឆ្នាំ ២០១៩-២០២០ នៅតំបន់វាលសណ្ដ Cuu Long ទទួលបានទិន្នផលខ្ពស់គួរអោយកំណត់ត្រា

ដំណាំស្រូវរដូវប្រាំងឆ្នាំ ២០១៩ -២០២០ នៅតំបន់វាលសណ្តទន្លេ Cuu Long បានប្រមូលផលជាង ១ លានហិកតាដោយមានទិន្នផលជាមធ្យម ៧,០២ តោន ក្នុងមួយហិកតា។

រហូតមកដល់ពេលនេះ ដំណាំស្រូវរដូវប្រាំងឆ្នាំ ២០១៩ -២០២០ នៅតំបន់វាលសណ្តទន្លេ Cuu Long បានប្រមូលផលជាង ១ លានហិកតាក្នុងចំណោមផ្ទៃដីដាំដុះសរុប ១,៥៤ លានហិកតាដោយមានទិន្នផលជាមធ្យម ៧,០២ តោន ក្នុងមួយហិកតា។  លោក Nguyen Nhu Cuong ប្រធាននាយកដ្ឋានដាំដុះដំណាំនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានអះអាងថា៖

« យើងមានបទពិសោធន៍ក្នុងការបង្ការនិងទប់ទល់នឹងគ្រោះជ្រាបជាតិប្រៃ   នាឆ្នាំ ២០១៥-២០១៦។ សិក្សាតាមបទពិសោធន៍ទាំងនោះ គួបផ្សំជាមួយនឹងកិច្ចការនានារបស់ស្ថាប័នជំនាញរបស់ក្រសួងបានធ្វើការព្យាករណ៍យ៉ាងលឿននិងត្រឹមត្រូវអំពីស្ថានភាពនិងលទ្ធភាពនៃគ្រោះជ្រាបជាតិប្រៃនៅតំបន់វាលសណ្តទន្លេ Cuu Long។ ទន្ទឹមនឹងនេះ ក្រោមការដឹកនាំយ៉ាងដិតដល់របស់ស្ថាប័នជំនាញនិងការឃោសនាតាមរយៈប្រព័ន្ធផ្សព្វផ្សាយសាធារណជននោះ ប្រជាជនបានយល់ដឹងច្បាស់អំពីកម្រិតគ្រោះថ្នាក់ដោយសារការរងផលប៉ះពាល់អវិជ្ជមាននៃគ្រោះជ្រាបចូលជាតិប្រៃដល់ផលិតកម្មនិងជីវភាពរស់នៅផងដែរ»៕

 

   តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ