20/03/2015 14:46 GMT+7 Email Print Like 0

ដំណាក់កាលថ្មីក្នុងទំនាក់ទំនងវៀតណាម-ណូវែលហ្សេឡង់

ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក​ Nguyen Tan Dung នៅណូវែលហ្សេឡង់ នឹង​រួមចំណែកពង្រឹងនិងពង្រីក​ទំនាក់ទំនង​ដៃគូលើគ្រប់វិស័យវៀតណាម-ណូវែលហ្សេឡង់ បំពេញផល​ប្រ​យោជន៍​​​និងតម្រូវ​ការសហប្រតិបតិ្តការរបស់ភាគីនិមួយៗ និងបើកដំណាក់​កាល អភិវឌ្ឍន៍​ថ្មីក្នុង​ទំនាក់​ទំនង​មិត្ត​ភាព​និងសហប្រតិបតិ្តការរ​វាងប្រទេសទាំង​២។ នេះគឺ ជាការអះ​អាងរបស់​ឯកអគ្គ​រដ្ឋទូត​វៀត​ណាម​ប្រចាំ​នៅណូ​វែលហ្សេឡង់​លោក Nguyen Viet Dung នាពេល​ឆ្លើយតប​បទសម្ពាសន៍​ជាមួយ​អ្នកយក​សារព័ត៌​មាន​នៃ ទីភ្នាក់​ងារ​សារព័ត៌​មានវៀតណាម។ តាមលោក Nguyen Viet Dung ថា​ដំណើរ​ទស្សនកិច្ចនេះ ជា​ឱកាស​ដើម្បី​ប្រទេសទាំង២​រួមគ្នាក្រលែកមើលឡើង​វិញលើ កំណាត់​ផ្លូវ​សហ​ប្រតិបតិ្តការនិង​អភិវឌ្ឍន៍ក្នុងរយៈ​ពេល៤០​ឆ្នាំកន្លងទៅ និងធ្វើឲ្យ​ទំនាក់ទំនងនេះ​ស៊ីជំ​រៅថែម​ទៀត​ក៏ដូច​ជាបង្កើន​កិច្ចសហ​ប្រតិបតិ្ត​ការ​នាពេល​អនា​គត​​ជាពិសេស​គឺក្នុងប​ណ្ដាវិស័យដូច​ជាកសិកម្ម អប់រំបណ្ដុះបណ្ដា​ល បច្ចេក​វិទ្យាស្អាត​គ្រប់​គ្រង​បរិស្ថាន​ជា​ដើម។ វាយតំលៃអំពីទំនាក់ទំនងវៀតណាម-ណូវែលហ្សេឡង់ក្នុងរយៈពេល៤០​ឆ្នាំកន្លង​ទៅ លោក Nguyen Viet Dung បានសង្កត់ធ្ងន់​ថា ទំនាក់​ទំនងទ្វេភាគីបាន​មានការ​បោះ ជំហានដ៏ល្អប្រសើរ តាម​រយៈ​ការ​ដែល​ប្រទេស​ទាំង​២បានបង្កើតនិង​លាត​ត្រដាង​អនុវត្ត​ទំនាក់ទំនង​ដៃគូលើគ្រប់វិស័យ​ប្រកបដោយជោគជ័យ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ