01/11/2016 10:19 GMT+7 Email Print Like 0

ដោះស្រាយការលំបាកសំរាប់វិស័យឥណទានសំដៅជំរុញរៀបចំហេដ្ឋារចនាសម្ព័ន្ធកសិកម្មឡើងវិញ


ដោះស្រាយការលំបាកសំរាប់វិស័យឥណទានសំដៅជំរុញរៀបចំហេដ្ឋារចនាសម្ព័ន្ធកសិកម្មឡើងវិញ

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ សមាគមកសិករវៀតណាមបានរួមសហកាសរជាមួយធនាគារជាតិរៀបចំសិក្ខាសាលាដោយប្រធានបទ៖ ឥណ​ទានធនាគារជាតិជំរុញការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ។ ​គោលដៅរបស់​សិក្ខា​សាលាលើកនេះគឺសុក្រិតថែមទៀតគោលនយោបាយ​ឥណទានធនាគារចំពោះ​វិស័យ​កសិកម្ម ជនបទ សំដៅរៀបចំរចនាសម្ព័ន្ធវិស័យ​កសិកម្មឡើងវិញ តាមទិសលើក​កំពស់​តំលៃកំណើននិងនិរន្តរភាពរបស់រដ្ឋាភិ​បាល។ នៅទីនេះ អង្គសន្និសីទបាន​ចាត់​ទុកថា៖ ​បណ្ដា​សមិទ្ធិផលរបស់ផ្នែកកសិកម្មក្នុង​រយៈ​ពេល ៣០ ឆ្នាំខាងមុខនេះ មានការ​រួមវិភាគទាន​ច្រើនរបស់ប្រភពឥណទានធនាគារ​។ គិតដល់ចុងខែកញ្ញាកន្លងទៅការ​វិនិយោគឥណទានចូលក្នុងវិស័យសិកម្មជនបទទទួលបានជាង​៩២៥​ពាន់​លាន​ដុង​ កើន​៩,៦% ​​បើប្រៀបនឹងរយៈពេលចុងឆ្នាំ ២០១៥។ តាមការស្ថិតិថា៖ កំណើនឥណទានគិតជាមធ្យមក្នុងវិស័យកសិកម្ម​ជនបទ ដំណាក់កាល ២០១០ - ២០១៥ ទទួល​បាន ១៧,៤% ខ្ពស់ជាង​កំរិត​កំណើនមធ្យមទូទៅ។ ដើម្បីដោះស្រាយការលំបាកសំរាប់ប្រភពទុនឥណទានក្នុងវិស័យក​សិកម្មជនបទ ក៏ដូចជាបង្កលក្ខណះសំរាប់ប្រជាកសិករអភិវឌ្ឍន៍ផលិតកម្មរៀបចំរចនា​សម្ព័ន្ធវិស័យកសិកម្មឡើងវិញ អង្គសន្និសីទបានចាត់ទុកថា៖ បណ្ដាអង្គការឥណទាន ​ធនាគារត្រូវកំណត់វិស័យកសិកម្មជនបទជាវិស័យអាទិភាពមួយ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ