06/08/2018 09:50 GMT+7 Email Print Like 0

ដើរថ្មើជើងដើម្បីគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ(Dioxin) និងជនពិការក្រីក្រ

នាព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៨ មានជនស្ម័គ្រចិត្តកាកបាទក្រហមនិងប្រជាជនទីក្រុងហូជីមិញចំនួនជាង ៥.០០០ នាក់ បានចូលរួមការដើរថ្មើជើងរួមដំណើរ “ដើម្បីរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ (Dioxin) និង​ជន​ពិការក្រីក្រលើកទី ១២ ឆ្នាំ២០១៨“ នៅខ័ណ្ឌ១១ទីក្រុងហូជីមិញ។

ជនស្ម័គ្រចិត្តកាកបាទក្រហម និងប្រជាជនទីក្រុង ហូជីមិញចំនួនជាង ៥.០០០ នាក់ បានចូលរួមការដើរថ្មើជើងរដំណើរ “ដើម្បីរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ (Dioxin) និងជនពិការក្រីក្រ“ នៅទីក្រុងហូជីមិញ

ក្រមប្រធានបទ “កាកបាទក្រហម- ដើម្បីមនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង” ការដើរថ្មើជើងនេះត្រូវបានរៀបចំឡើង​ដោយសមាគមកាកបាទក្រហមទីក្រុងហូជីមិញសំដៅជួយជ្រោមជ្រែងគាំទ្រខែធ្វើសកម្មភាព ដើម្បីរងគ្រោះ​ដោយជាតិគីមី ពុលពណ៌លឿងទុំ (Dioxin) និងជនពិការក្រីក្រ (ចាប់ពីថ្ងៃទី៥ខែសីហាដល់ថ្ងៃទី៤ ខែកញ្ញា)។ ប្រជាជនម្នាក់នៅទីក្រុងហូជីមិញ លោកស្រី Nguyen Thi Hoa បានឲ្យ ដឹងថា៖

ការដើរថ្មើជើងរួមដំណើរនេះធ្វើឲ្យនាងខ្ញុំសប្បាយចិត្តផងនិងមានអត្ថន័យផង។ ទី ១ គឺ ដើថ្មើជើងធ្វើឲ្យសុខភាព​របស់ខ្លួនបានល្អ ទី២ គឺដើម្បីជួយជ្រោមជ្រែង គាំទ្រដល់ជបរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ (Dioxin) និងសកម្មភាពសប្បុរសធម៌។ នាងខ្ញុំសង្ឃឹមថាសហគមន៍នឹងរួមកម្លាំងជាមួយគ្នាដើម្បីជួយឲ្យជនពិការនិងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំមានសុខភាពល្អ បរិបូរណ៍និងមានទំនុកទុកចិត្ត ដើម្បី​ខិត​​​ខំប្រឹងប្រែងឈានទៅមុខផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ