16/07/2018 10:06 GMT+7 Email Print Like 0

ដើម្បីផលិតផលកសិកម្នរបស់វៀតណាមមានទីផ្សារនៅកូរ៉េខាងត្បូង

 យោងតាមលោក  Do Kim Lang អនុប្រធាន​នាយករដ្ឋានពន្លឿនពាណិជ្ជកម្ម (ក្រសួ​ងឧស្សាហកម្ម ពាណិជ្ជកម្មវៀត​ណាម) ថា ជារៀងរាល់ឆ្នាំ កូរ៉េខាងត្បូ​ងត្រូវចំណាយប្រាក់ប្រ​ហែល​៣៣ពាន់ លាន​ដុល្លាអាមេរិក សម្រាប់​​នាំចូលមុខ​ទំនិញកសិផលនិង​ជលផល​។

តាមនោះ មិនត្រឹមតែសហគ្រាសវៀ​តណាម ចាប់អារម្មណ៍​នឹងទីផ្សា​រ​កូរ៉េ​ខាង​ត្បូ​ងទេ ថែមទាំង​ក្រុមហ៊ុន​ចែក​ចាយ​​មួយចំនួន​របស់ប្រទេសនេះ ក៏កំពុងស្វែងរកឱ​កាសសហប្រតិបត្តិការផ​ងដែរ​។ ប៉ុន្តែ ដើម្បី​ផលិត​ផលក​សិផល​ របស់វៀតណាមមានទីផ្សារ​នៅកូរ៉េខាងត្បូង ​ ក្រុមហ៊ុនវៀតណាម ត្រូ​វផ្តោត​សំខាន់​លើចំណុច​ពិនិត្យ​គុណភា​ព ​និង​​បង្កើតនូវតម្លៃថ្មីសម្រាប់​ផលិត​ផល​។
 
លោក Do Kim Lang បានឲ្យដឹងថា នាពេលកន្លង​ទៅ ទំនាក់ទំនងសេដ្ឋកិច្ច​ ពាណិជ្ជគម្ម​និងវិនិយោគ​រវាងវៀត​ណាម​ជាមួយកូ​រ៉េខាងត្បូងមានការអភិវឌ្ឍដោ​យឥតឈប់ឈរ។ កូរ៉េខាងត្បូ​ងជាដៃគូយុទ្ធសំខាន់របស់វៀត​ណាម ហើយបច្ចុ​ប្បន្ននេះ កូរ៉េនៅតែជាប្រទេសឈានមុ​ខអំពីការវិនិយោគនៅវៀតណាម​។ ក្នុងរយៈពេលពីរខែដើម​ឆ្នាំ២០១៨​ តម្លៃប្រាក់នាំចេញរបស់វៀតណាម​ទៅកាន់កូរ៉េខាងត្បូងទទួលបាន២​,៧៩ពាន់លានដុល្លាអាមេរិក ​កើន៤៤%បើប្រៀប​នឹងរយៈពេលដូចគ្នានាឆ្នាំ២០​១៧៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ