03/10/2017 09:53 GMT+7 Email Print Like 0

ដើម្បីកុមារមានអនាគត់ដ៏ល្អប្រសើរថែមទៀត


 ដើម្បីកុមារមានអនាគត់ដ៏ល្អប្រសើរថែមទៀត

នាយប់ថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅកម្មវិធី "បុណ្យសំពះព្រះខែ - បំភ្លឺសុបិន្តកុមារ​វៀតណាម"។ នេះជាលើកទី ១០ ហើយដែលកម្មវិធីនេះបានរៀបចំជូនប្អូនៗកុមារលើទូទាំងប្រទេស។ អញ្ជើញ​ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសម្តែងការសប្បាយរីករាយនៅពេលដែលបានរួមជាមួយកុមារចូលរួមកម្មវិធី" បុណ្យសំពះព្រះខែ - បំភ្លឺសុបិន្តកុមារវៀតណាម" ដែលជាកម្មវិធីពោរពេញទៅដោយអត្ថន័យ។ នៅទីនេះ កុមារពិការ និងកុមារកំព្រាដែលមានជីវភាពរស់នៅលំបាកចំនួន ៣០០ នាក់ ទទួលបានអំណោយពីកម្មវិធីនិងអ្នកធ្វើហិរញ្ញប្បទាន។ លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះទូរទស្សន៍វៀតណាម មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងអ្នកធ្វើហិរញ្ញប្បទានសម្រាប់កម្មវិធីនេះ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ។ លោកស្រី បានឲ្យដឹងថា៖

"កុមារគឺជាសុភមង្គលនៃគ្រប់គ្រួសារ ហើយជាអនាគតនៃប្រទេសជាតិ។ ដូច្នេះកម្មវិធីដ៏មានអត្ថន័យទាំងនេះនឹងបង្កើនការយល់ដឹងនិងការទទួលខុសត្រូវរបស់គ្រួសារ សាលារៀន និងសហគមន៍សង្គមក្នុងបុព្វហេតុគាំពារ និង​អប់រំកុមារ។ យើងគប្បីលៃទុករាល់ប្រការល្អប្រសើរបំផុត ដើម្បីកុមារបានរស់នៅ រៀនសូត្រ លេងកម្សានក្នុងបរិយាកាសល្អប្រសើរ”។

ក្នុងឱកាសបុណ្យសំពះព្រះខែ ឆ្នាំ ២០១៧ នាយប់ថ្ងៃទី ១ ខែកុលា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅកម្មវិធីជួបប្រាស្រ័យ​សិល្បៈជាមួយប្រធានបទ “សេចក្ដីស្រឡាញ់” ឆ្នាំ២០១៧។ នៅទីនេះ ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល​វៀត​ណាម​ លោក  Truong Hoa Binh រួមទាំងក្រសួង ស្ថាប័ននានាបានប្រគល់អំណោយ និងប្រាក់ជិត ១០០ កញ្ចប់សម្រាប់កុមារពិការដែលមានជីវភាពរស់នៅលំបាក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ