06/12/2018 10:46 GMT+7 Email Print Like 0

ដើមទៀនមានរូបរាងពិសេស

ពីគំនិត​ផ្តួច​ផ្តើម​​នូវការផលិត​​​ទៀន​មាន​​លក្ខណៈ​វិចិត្រ​សិល្ប លោក យឿង​ ហ័ង​ថុង (Duong Hoang Thong) បាន​​ច្នៃ​ប្រឌិត​​ប្រភេទ​ទៀន​​​​ជា​ច្រើន​ ប៉ុន្តែ​​បង្ហាញពី​​លក្ខណៈពិសេស​នៃ​វប្បធម៌​របស់​ជនជាតិ​វៀតណាម។

នៅឆ្នាំ២០០២ លោក ថុង (Thong) ជានិស្សិតម្នាក់កំពុងរៀនសូត្រ នៅផ្នែកវិចិត្រសិល្បៈ ។ នៅពេលហ្វឹកហាត់នៅភូមិភាជន៍ បាតត្រាង (Bat Trang) លោក ថុង (Thong) ចាប់ផ្តើមធ្វើចង្កៀងទៀន និងយកទៅលក់។

នាក្នុងឆ្នាំ២០០៣ លោក ថុង (Thong) ចាប់ផ្តើមការផលិតដើមទៀនតាមអករ្ស “Happy Birthday”, “I love you”, “I miss you”។ នៅពេលផលិតផលទៀនប្រភេទខាងលើទាំងនេះបានលក់នៅហាងលក់វត្ថុអនុស្សាវរីយ៍ លោក ថុង (Thong) បានទទួលការបញ្ជាទិញជាច្រើន។ រហូតដល់ឆ្នាំ២០០៥ លោកបានចូលរួមក្នុងកម្មវិធី  “ ចាប់ផ្តើមនូវការធ្វើអាជីវកម្ម” និងទទួលការវិនិយោគពីសម្ព័ន្ធក្រុមហ៊ុន ទ្រុងង្វៀន (Trung Nguyen) សំដៅកសាងរោងជាង និងផលិតទៀនជាច្រើនប្រភេទ។ ចាប់ពីទីនោះតទៅ លោកថុង (Thong) បន្តទទួលការបញ្ជាទិញទៀនតាមអក្សរ “Happy Birthday”. ពីបណ្តាក្រុមហ៊ុនបរទេសដែលមកពីប្រទេសអង់គ្លេស សហរដ្ឋ អាមេរិក ប្រទេសកាណាដា ប្រទេសអូស្ត្រាលី។


លោក យឿង ហ័ងថុង (Duong Hoang Thong) គឺជាមនុស្សម្នាក់ឈានមុខគេ
ក្នុងការផលិតទៀនមានលក្ខណៈវិចិត្រសិល្បៈ ដែលបង្ហាញការច្នៃប្រឌិតរបស់ជនជាតិវៀតណាម។



ដើម្បីធានាទំហំនិងរូបរាងរបស់ទៀន តាមចំណូលចិត្ត កម្មករត្រូវធ្វើពុម្ភយ៉ាងហ្មត់ចត់។


ស្រទាប់ silicon បានលាបលើពុម្ភ។


ទៀនបានដុតឲ្យក្តៅនិងចាក់លើពុម្ភ។


ទៀនបានបកចេញពីពុម្ភ silicon និងយកទៅឆ្លាក់ក្បាច់រចនា។


ដំណាក់កាលឆ្លាកក្បាច់រចនាលើដើមទៀនបានអនុវត្តន៍ប្រកបដោយហ្មត់ចត់។


តាមលោក យឿង ហ័ងថុង (Duong Hoang Thong) បាននិយាយឲ្យដឹងថា ដំណាក់កាលឆ្លាក់ក្បួច់
រចនាលើដើមទៀនគឺជាដំណាក់កាលចុងក្រោយ និងកម្មករត្រូវមានលទ្ធភាពវិចិត្រសិល្បៈ និងឆ្លាក់។

 

តាមលោក យឿង ហ័ងថុង (Duong Hoang Thong) បាននិយាយឲ្យដឹងថា ដំណាក់កាលឆ្លាក់ក្បួនរចនាលើដើមទៀនគឺជាដំណាក់កាលចុងក្រោយ និងកម្មករត្រូវមានលទ្ធភាពវិចិត្រសិល្បៈ និងឆ្លាក់។

យល់ដឹងថា វត្ត អារាមនិងផ្ទះជាច្រើន នៅប្រទេសវៀតណាមមិនត្រឹមតែដុតទៀនតែប៉ុណ្ណោះ ព្រមទាំងគេប្រើប្រាស់ទៀន ដើម្បីតុបតែងលើទីសក្ការៈបូជា ឬក្នុងព្រឹត្តិការណ៍ធំៗ ផងដែរ។ លោក ថុង (Thong) បានបង្កើតក្រុមហ៊ុនភាគហ៊ុនទៀន ដាយវៀត (Dai Viet) និងផលិតប្រភេទទៀនដែលមានរូបរាងពិសេស។

ដើម្បីបង្កើតអារម្មណ៍ងាយស្រួល ក្នុងដំណាក់កាលផលិត បណ្តាវត្ថុធាតុដើមបានលាយនឹងជាតិប្រេងមេ ដើម្បីបង្កើតក្លិនក្រអូប។

រហូតដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនភាគហ៊ុនទៀន ដាយវៀត (Dai Viet) បានផលិតទៀនបីប្រភេទ៖ ទៀនមានលក្ខណៈជំនឿ តំលៃពី ៥ ដល់ ៥០ ម៉ឺនដុង ទៀនមានលក្ខណៈវិចិត្រលិល្បៈ តំលៃពី ២ ដល់ ២០ ម៉ឺនដុង និងទៀនធម្មតា តំលៃពី ១ ដល់ ២០ ម៉ឺនដុង។ ទៀនប្រភេទមួយចំនួនមានទំហំធំដែលផលិតដោយក្រុមហ៊ុនភាគហ៊ុនទៀន ដាយវៀត (Dai Viet) បានដាក់តាំង នៅអារាមយ៉ៃ (Day) (ខេត្ត ណាមឌីញ) (Nam Dinh) វត្ត តង់ឡឹម (Tong Lam) ឡូសើន (Lo Son) (Nha Trang) …

លោក ថុង (Thong) បានចែលរំលែកថា៖ អបអរសាទរឆ្នាំថ្មី ឆ្នាំ២០១៩ ក្រុមហ៊ុននឹងផលិតចេញប្រភេទទៀនមានរូបរាងសត្វជ្រូក ដូចហ្វូងសត្វជ្រូកដូចក្នុងគំនូរ ដុងហូ (Dong Ho) និងប្រភេទទៀនមួយចំនួនទៀត ដូចជា៖ ប៉មមាស ភូគោលឆ្លាក់ឃ្លានឆ្លើយឆ្លងជូនពរឆ្នាំថ្មី./.

ទៀនប្រភេទមួយចំនួន ដែលផលិតដោយក្រុមហ៊ុនភាគហ៊ុនទៀន ដាយវៀត (Dai Viet)៖













 

អត្ថបទ៖ ង៉ឹនហា រូបថត៖តឹតសើន


បណ្តាអត្ថបទបានផ្សាយ