17/08/2018 09:56 GMT+7 Email Print Like 0

ដុងឡឹក (Dong Luc) ឆ្ពោះទៅកាន់ពិភពលោក

ក្រោយ​ពី​រ​ទសវត្ស​កកើត​និង​អភិវឌ្ឍន៍​ ចាប់​ពី​សហករណ៍​មួយ​ ដែល​មាន​តែ​​ប្រាំង​ពីរ​​​សមាជិក​ មក​ដល់​​សព្វថ្ងៃ​ក្រុមហ៊ុន​ភាគហ៊ុន​​ដុងឡឹក (Dong Luc) ​ បាន​ក្លាយ​ជា​សម្ពន្ធ​ក្រុម​ហ៊ុនមួយ ផលិត​ចេញ​​​ផលិត​​ផល​​បម្រើ​​កីឡា​​លំដាប់​ថ្នាក់​វៀតណាម​។ សព្វ​ថ្ងៃ​ក្រុម​ហ៊ុន ​​កំពុង​នាំផលិត​ផល​ចេញ​​​ទៅ​កាន់​ទីផ្សារ​មួយ​ចំនួន​​​ដូចជា៖ ​អ៊ុយក្រែន កូរ៉េខាង​ត្បូង ចិន អាហ្សង់ទីន ហុងគ្រី សិង្ហបុរី ...។ល។​

 ការបម្រែ​​ទម្រង់​​​ក្នុង​​គំហើញ​

នៅ​ឆ្នាំ​១៩៨៩ សហករណ៍តូច​​​មួយ​ បាន​បង្កើត​ឡើង​សម្រាប់​ធ្វើ ​សិប្ប​កម្ម​តែមួយ​មុខ​ ​ជាមួយ​ផលិតផល​គ្រាប់​បាល់ដេរ​ភ្ជាប់​ដោយ​​​ដៃ​។ ៤ឆ្នាំ​ក្រោយ​មក នៅ​ឆ្នាំ​១៩៩៣ សហករណ៍​នេះ បាន​បម្រែទម្រង់​​លើកដំបូង​ទៅ​ជា​ក្រុមហ៊ុន​ទទួល​បន្ទុក​មាន​កម្រិត​ដុងឡឹក (Dong Luc) ​។ ១៤ឆ្នាំ​ក្រោយ ​ នៅ​ខែ​មេសាឆ្នាំ​២០០៧ ការ​បម្រែទម្រង់​លើកទី​ពីរ​បាន​ប្រព្រឹត្តទៅ​ ក្រុមហ៊ុន​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​​ហៅ​ថា​៖ ក្រុម​ហ៊ុន​​​ភាគ​ហ៊ុន​​ដុងឡឹក (Dong Luc) ។​

បម្រែទម្រង់​ពីរ​លើក​ ដើម្បីចាប់​​ពី​ការ​រៀប​ចំ​​សកម្មភាព​​ធ្វើ​សិប្បកម្ម​រត់​រាយ​តូច​​​មួយ​ ​ ​ ក្លាយទៅ​ជា​សម្ពន្ធក្រុម​ហ៊ុន​​កីឡា​មួយ ​លំដាប់​ថ្នាក់​វៀតណាម​​ដូច​សព្វ​ថ្ងៃ​ តាម​ដូច​សម្តី​របស់​លោក​ ម៉ាយ​ថេ​ហឹង​ (Mai The Hung) នាយក​ទំនាក់ទំនងក្រៅប្រទេសនៃ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​​ដុង​ឡឹក (Dong Luc) ​៖ “នោះជា​ការបដិវត្ត​​​គំហើញ​​មួយ​ នៃ​សមូហភាព​ថ្នាក់​ដឹក​នាំ​​ ​កម្មាភិបាល​ ​និងបុគ្គលិក​ក្នុង​ក្រុម​ហ៊ុន​។​

​ក៏​តាមសម្តី​លោក​ហឹង​ (Hung) ព្រឹត្តិការណ៍​សំខាន់​បំផុត​ នៅ​ឆ្នាំ​១៩៩៣​ អង្គភាព​បាន​​​បង្វែរ​​ពី​ទម្រង់​រូបភាព​សហករណ៍​ ទៅ​ជា​ក្រុ​ម​ហ៊ុន​ទទួល​ខុសត្រូវ​មា​ន​​កម្រិត​ ដើម្បី​អាច​ដំណើរ​ការ​បោះ​ជំហាន​តាម​យន្តការ​សេដ្ឋកិច្ច​ទីផ្សារ​ នៃ​ប្រទេសជាតិ​ខណៈ​ពេល​នោះ​។​

នេះ​ជា​ដំណាក់​កាល​ពិបាក​បំផុត ​របស់​ក្រុម​ហ៊ុន​។ ពេលនោះ​ សមាជិក​ម្នាក់ៗ នៅ​ក្នុង​ក្រុម​ហ៊ុន​សុទ្ធតែ​ត្រូវ​ “​បម្រែ​​គំនិត​សា​​ឡើ​ងវិញ​” ដើម្បី​យល់ឃើញ​ពី​តួនាទី​ថ្មី​ ក្នុង​ខឿន​សេដ្ឋកិច្ច​ទីផ្សារ​ នោះ​គឺ​ទទួល​ខុស​ត្រូវ​លើបន្ទុក​​ការ​ងាររបស់​​ខ្លួន​ ​ ធានា​ធ្វើ​​ត្រូវ​គោលការណ៍​ សមភាព ​និង​ប្រជា​ធិបតេយ្យ​។​


រោង​ចក្រ​ផលិត​ស្បែក​ជើង​របស់​ក្រុ​ម​ហ៊ុន​ផលិត​​តែ​ប្រភេទ​ស្បែក​ជើ​ងកីឡា​គុណភាព​ខ្ពស់​
និង​ស្បែក​ជើង​ម៉ូដ​កីឡា (casual)​។​ រូបថត៖ ឯកសារ


 ខ្សែ​សង្វាក់បោះ​ពុម្ព​​លើ​ស្បែក​ សម្រាប់​ផលិត​គ្រាប់​បាល់​ របស់ក្រុម​ហ៊ុន​ភាព​ហ៊ុន​ដុងឡឹក (Dong Luc) ​។
រូបថត៖ ឯកសារ​


 ខ្សែ​សង្វាក់​លា​បថ្នាំ​រលើប​​​បច្ចេកវិទ្យា​ខ្ពស់ ​របស់​ក្រុម​ហ៊ុន​ភាព​ហ៊ុន​ដុងឡឹក (Dong Luc) ​។
រូបថត៖ ឯកសារ​


 ក្រុម​ហ៊ុន​ដុងឡឹក (Dong Luc) ​មាន​រោងចក្រ​៥ខ្នង​​ ​​ផលិត​គ្រាប់​បាល់​​ធានា​គុណភាព​ខ្ពស់​
ឆ្លើយ​តប​តម្រូវ​ការ​ទីផ្សារ​ជាតិ​និង​អន្តរជាតិ​។​ រូបថត៖ ឯកសារ​


ប្រភេទ​ខុប cup ​កីឡា​មួ​យចំនួន ដែល​​ផលិត​ដោយ​​ក្រុម​ហ៊ុន​ភាពហ៊ុន​ដុងឡឹក (Dong Luc) ​
បម្រើពាន​​រង្វាន់​កីឡា​ជាតិ​។


 ពាណិជ្ជសញ្ញា​កីឡា​ដុងឡឹក (Dong Luc) ​ ក៏​បាន​នាំចេញ​ទៅ​កាន់ទីផ្សារ​ធំ​ៗ​ដូចជា៖ ឈីលី សហរដ្ឋអាមេរិក
ជប៉ុន ចិន ​និង​ប្រទេសនានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។​

បន្តទៀត​នោះ គឺ​រឿង​រ៉ាវ​​បង្វែរ​​​ទម្រង់​រូបភាព​គ្រប់​គ្រង​ក្រុម​ហ៊ុន​។ សំណូម​ពរ​ខណៈ​ពេល​នេះ ត្រូវ​បាន​ដាក់​ចេញ​ គឺ​​សកម្ម​ភាព​គ្រប់​គ្រង​ ផលិត​កម្ម​ អាជីវកម្ម​ សុទ្ធ​តែ​ត្រូវ​​ដំណើរ​ចូល​ជា​សណ្តាប់​ធ្នាប់​ ជំនាញ​​ជាង​ ដើម្បី​ធានា​គុណភាព​​​ផលិ​តផល​ ​ឆ្លើយ​តប​តម្រូវ​ការ​ថ្មី​លើ​​ទីផ្សារ​។ “បង្កើត​​តាម​រូបភាព​ថ្មី​ ទាម​ទារ​យើ​ងខ្ញុំ​បង្វែ​រ​ទាំងគំនិត​​​និង​​សកម្មភាព​” លោក​ហឹង​ (Hung) ​សង្កត់​ធ្ងន់។​
 
គោលយោបាយ​ហ្មឹង​មាត់ ​ក្នុង​ការ​ងារ​បម្រែ​ទម្រង់​​នៃ​ថ្នាក់ដឹក​នាំ​ក្រុម​ហ៊ុន​​ ចុង​ក្រោយ​បង្អស់​ក៏​ទទួល​បាន​​សមិទ្ធិផល​​​ពិត​ប្រាកដ​មួយ​ចំនួន​​។ ក្រុម​ហ៊ុន​​ច្រើន​ឆ្នាំ​បន្តបន្តាប់​​អាជីវកម្ម​មាន​ចំណេញ​។ ស្ថានភាព​ហិរញ្ញវត្ថុ​​ត្រូវបាន​​ធានា​សុវត្ថិភាព​ ចំណូល​កម្មាភិបាល​ បុគ្គលិក​​ក្នុង​ក្រុម​ហ៊ុន​​កើន​ឡើង​ ហើយ​បានអនុវត្ត​ ​មធ្យោបាយ​​​បច្ចេកទេស​​​​ជឿន​លឿន​ចូលទៅ​ក្នុ​ងផលិ​តកម្ម​​​។ តាំងពី​នោះ ក្រុម​ហ៊ុន​ដំណើរ​ការ​បម្រែ​លើកទី​ពីរ​ នោះគឺ​ប្តេជ្ញា​បង្វែ​រ​​ទម្រង់​រូបភាព​ក្រុ​មហ៊ុន​​ទទួល​ខុសត្រូវ​មាន​កម្រិត​ ទៅ​ទម្រង់​រូបភាព​ក្រុម​ហ៊ុន​ភាពហ៊ុន​ ហើយ​ចាប់ពីពេល​នោះ​​មក ​បង្កើត​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ដូច​សព្វថ្ងៃ​។
 
យកសុខ​ភាព​សហគមន៍​ជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​

សព្វថ្ងៃ ក្រុម​ហ៊ុន​ភាគហ៊ុន​​ដុងឡឹក (Dong Luc) ​ ជា​ក្រុមហ៊ុម​មួយ​ក្នុង​ចំណោម​សម្ពន្ធ​ក្រុម​ហ៊ុន​កីឡា​​លំដាប់​ថ្នាក់វៀតណាម​ ខាង​​វិស័យ​ផលិត​ - ចែកចាយ - ​នាំ​ចេញ​ចូល​សម្ភារ​កីឡា​​ ឧបករណ៍​​ថែទាំ​សុខភាព​ ផលិត​អាជីវកម្ម​សិក្ខុបករណ៍​​ ​ប្រឹក្សា​​សាង​សង់ការដ្ឋាន​​កីឡា​។ ក្រុម​ហ៊ុន​បាន​បង្កើត​ប្រព័ន្ធ​​ចែក​ចាយ​បើក​ទូលាយ​ ជាមួ​យទីកន្លែង​លក់​រាយជាង​៣០​កន្លែង​​​ទូទាំង​ប្រទេស​។
 
ក្រុម​ហ៊ុន​ដុងឡឹក (Dong Luc) ​សព្វថ្ងៃ​​មាន​​រោង​ចក្រ៥ខ្នង​ ​ផលិត​​ស្បែកជើង​ គ្រាប់​បាល់​ កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ផល​កីឡា​ផ្សេង​ៗ​...​។ល។ រោង​ចក្រ​ទាំង​នេះ បាន​វាយ​តម្លៃ​ធានាគុណភាព ​ ឆ្លើយ​តប​តម្រូវ​ការ​ទី​ផ្សារ​ជាតិ​​និង​អន្តរជាតិ​។ ជាក់ស្តែង​ដូច​ រោងចក្រ​ផលិត​គ្រាប់​បាល់​ ជា​រោង​ចក្រ​មួយ​ក្នុង​ចំណោម​រោង​ចក្រ​ស្នូល​របស់​ក្រុមហ៊ុន​។ រៀង​រាល់​ខែ​ រោង​ចក្រ​នេះ ផលិត​បាន​ពី​៧០.០០០​ ទៅ​ដល់​១០០.០០០​គ្រាប់​បាល់​​គ្រប់​ប្រភេទ​។ ផលិត​ផល​គ្រាប់​បាល់​របស់​ក្រុម​ហ៊ុន​ដុងឡឹក (Dong Luc) ​ បាន​ FIFA ផ្តល់​លិខិត​​​ទទួល​ស្គាល់​អន្តរជាតិ​អំពី​គុណភាព​ខ្ពស់​បំផុត៖​ FIFA APPROVED (កាលពី​​ឆ្នាំ​២០០១) ​។
 
គ្រាប់​បាល់ដុ​ងឡឹក ​(Dong Luc)  ​បាន​និង​កំពុង​ប្រើប្រាស់​គ្រាប់​បាល់​នៅ​ក្នុង​ពាន​រង្វាន់​ជំនាញ​ជាតិ​និង​អន្តរជាតិ​​ដូចជា​៖ V-League ពាន​រង្វាន់​ជាតិ​ Supper Cup ថ្នាក់​ជាតិ​ ពាន​ឯក​ជាតិ​ Sea Games ...​ ។ល។ ជាពិសេស​ ក្រុម​ហ៊ុន​ដុងឡឹក (Dong Luc) ​ជា​អ្នក​ឧបត្ថម្ភ​​សម្លៀក​បំពាក់​ សម្រាប់​ក្រុម​កីឡា​ករ​វៀតណាម​ ដែ​ល​ចូលរួម​ពាន​​រង្វាន់ Sea Games ​ ព្រឹតិ្តការណ៍​កីឡា​អាស៊ី​ អូ​ឡាំ​ពិច...​​។ល។ ពាណិជ្ជសញ្ញា​​គ្រាប់​បាល់​ដុងឡឹក (Dong Luc) ​ ក៏​បាន​នាំចេញ​ទៅ​កាន់ទី​ផ្សារ​ធំ​ៗ​ដូចជា៖ ឈីលី​ អាមេរិក ​ជប៉ុន ចិន​ និង​ប្រទេស​នានា​នៅ​អាស៊ី​អាគ្នេយ៍​...។ល។​


 ផលិ​តផល​ស្បែក​ជើង​ ពាក់​ផ្លាក​ពាណិជ្ជសញ្ញា​ដុងឡឹក (Dong Luc) ​និង​ផលិត​ផល​ស្បែក​ជើង​មួយ​ចំនួន ​
ក្រុម​ហ៊ុន​ជា​អ្នក​ចែក​ចាយ​ សុទ្ធ​តែ​បាន​អ្នកស្រុក​ទុក​ចិត្ត​​ប្រើប្រាស់​​​។


ក្រុមហ៊ុន​ភាគហ៊ុន​ដុងឡឹក (Dong Luc) ​នៅជា​អ្នក​ចែក​ចាយ​ - នាំចេញ​ ចូល​លំដាប់​ថ្នាក់​​អំពី​​​សម្ភារ​​កីឡា​
ឧបករណ៍​ថែ​ទាំសុខភាព​ ផលិត​អាជីវកម្ម​សិក្ខុបករណ៍ និង​ប្រឹក្សាសា​ង​សង់​​ការដ្ឋាន​កីឡា...។ល។


 ហាងមួយ​លក់តែ​សម្លៀកបំពាក់​កីឡា​គុណភាពខ្ពស់ របស់​​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ដុងឡឹក (Dong Luc) ​។​

 ផលិត​ផល​គ្រាប់​បាល់ ​របស់​ក្រុម​ហ៊ុន​ដុងឡឹក (Dong Luc) ​ បាន​ FIFA ផ្តល់​លិខិត​ទទួល​ស្គាល់​​អន្តរជាតិ​​
គុណភាព​ខ្ពស់​បំផុត​៖ FIFA APPROVED (កាលពី​ឆ្នាំ​២០០១) ជា​សមាជិក​ចំណាស់​របស់​ WFSGI
(សហព័ន្ធ​អន្តរជាតិ​ អំពី​ទំនិញ​ឧស្សាហកម្ម​កីឡា)។​


 ផលិ​តផល​​ស្បែក​ជើង​ពាក់​​ផ្លាក​ពាណិជ្ជសញ្ញា​ដុងឡឹក (Dong Luc) ​។​

 ស្បែកជើង​កីឡា​​មុខ​ងារ​ (​គ្រាប់​បាល់​ គ្រាប់​សី ស្បែកជើង​សម្រាប់​រត់​) របស់​ក្រុម​ហ៊ុន​
បាន​នាំចេញ​ទៅកាន់​​ដៃ​គូ​ធំៗនៅ​​គុយ​បា​។​

 ឆ្នាំ​២០១៦​​និង​២០១៧ ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ដុងឡឹក (Dong Luc)  បន្ត​ជា​អ្នក​ឧបត្ថម្ភ​ផ្តាច់​មុខសម្រាប់​ពានរង្វាន់​បាល់​​ទាត់​​​ជំនាញ​វៀតណាម​។ គ្រាប់​បាល់​ប្រើក្នុង​ពានរង្វាន់​​ខាង​លើ​​សម្រេច​សង្ត់ដារ​ FIFA Quality Pro - បាន​អនុញ្ញាត​​ឲ្យ​ប្រើ​ប្រកួតជា​ផ្លូវការ ​នៅ​លើ​ពិភពលោក​។ នេះ​ជា​ផលិត​ផល​តែមួយ​គត​​ ពាក់​ផ្លាក​ពាណិជ្ជសញ្ញា​​​វៀត​ណាម​​ បាន​ទទួល​កិត្តិយស​នេះ​។​
 
ដើម្បី​​សម្រេចបានការ​​​ជោគ​ជ័យ​នេះ ដូច​សម្តី​លោក​ ម៉ាយ​ថេ​ហឹង (Mai The Hung)​៖ “យើង​ខ្ញុំ​មាន​សមូហភាព​សាមគ្គី​ ថាម​ពល​ និង​តែង​ច្នៃ​ប្រឌិត​មិនឈប់​ឈ​រ”។ ហេតុ​ដូចនេះហើយ ក្រុមហ៊ុន​មាន​យុទ្ធសាស្រ្ត​ស្វែង​រក​វិធីសាស្រ្ត​​​​ហ្មត់​​ចត់​ ដើម្បី​​​​​ប្រៀប​ខ្លាំង​​ ការ​​ពង្រឹក​និង​ពង្រីកមិនឈប់​ឈរ​ ​សម្រាប់​ការអភិវឌ្ឍ​រុង​រឿង​ទៅ​អនាគត​”។​
 
តាម​​លោក​ហឹង​ (Hung) ​ទន្ទឹមនឹង​​ការ​ងារ​អភិវឌ្ឍន៍​ផលិត​ផល​ថ្មី​ ដើម្បី​ទាក់ទាញ​​អ្នកប្រើប្រាស់​ ជាមួយ​ម៉ូដ​ស្អាត​ គុណភាព​​ខ្ពស់​ និង​តម្លៃ​សមរម្យ​ ក្រុម​ហ៊ុន​តែង​យក​ចិត្តទុក្ខ​ដាក់ ​និង​រក្សា​សារដំណឹង​អភិវឌ្ឍន៍​ផ្សារភ្ជាប់​​​នឹង​សុខភាព​​សហគមន៍​នៅ​វៀត​ណាម​។ ដូចនេះ ក្រុមហ៊ុន​ដុងឡឹក (Dong Luc) ​តែង​រក្សានិង​លើកទឹក​ចិត្ត​​សកម្មភាព​​កីឡា​ ដែល​មាន​ប្រយោជន៍​សម្រាប់​សហគមន៍​ ជាមួ​យតួនាទី​ជាអ្នក​ឧបត្ថម្ភ​៕​

អត្ថបទ៖ ថាវ​វី  -  រូបថត៖ ត្រឹនថាញ​យ៉ាង​ និង​ឯកសារ​


បណ្តាអត្ថបទបានផ្សាយ