28/03/2016 10:32 GMT+7 Email Print Like 0

ដាឡាត “អាណាចក្រ” បន្លែនិងផ្កា

ឆ្នាំ៣០ នៃសតវត្សរ៍មុន ប្រជាកសិករ​នៅហាណូយធ្វើទេសន្តរប្រវេសន៍ ចូល​ទៅកាន់​ដាឡាត(ខេត្ត​ឡឹម​ដុង​) បាន​នាំយកនូវ​មុខ​របរដាំ​បន្លែ ផ្កាមកបង្កើត​ភូមិករនៅ​លើតំបន់​ដីខ្ពង់​រាប ពោរ​ពេញ​ទៅ​ដោយ​ក្តៅថ្ងៃ​និង​ខ្យល់​នេះ។ ឥឡូវ​នេះ ដោយមានបទពិសោធន៍​ពីប្រពៃណី គួបផ្សំ​ជាមួយ​ជំនាញ​បច្ចេក​ទេស​ផលិត​កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់ កូនចៅរបស់ពួកគេបានស្នងបន្ត និង​ពង្រីក​មុខ​របរ​របស់​​ដូន​តាឡើង​មួយកម្រិត​ថ្មី កែ​ប្រែដាឡាត​ក្លាយ​ជា “អាណាចក្រ” បន្លែនិង​ផ្កា ទូទាំង​ប្រទេស  ជាមួយ​ផលិត​ផល​ល្បីឈ្មោះ​ជាច្រើន​នៅ​លើទីផ្សារ​អន្តរជាតិ​។

ការលោតផ្លោះដោយបច្ចេកវិទ្យា

ការបង្កើតភូមិ​ផ្កាប្រពៃណីនៅហាដុងឆ្នាំ១៩៣៨ ក្រោយ​មកបន្តបន្ទាប់ គឺភូមិផ្កា ថៃភៀន វ៉ានថាញ ក៏កកើត​ឡើង ដោយ​មាន​ទំហំផ្ទៃដីប្រហែល​ជា​២៤០ហិកតា​ គូស​បញ្ជាក់​ការ​កកើត​ឡើង​នៃ​ភូមិ​ដាំ​ផ្កា​ប្រពៃណី​ឯកទេស​នៅដា​ឡាត​។ តាំងពីនោះមក តំបន់ចុះអ័ព្ទធ្លា​ប់​ល្បីឈ្មោះជាកន្លែង​ស៊ីវិល័យ សម្រាកលំ​ហែកាយ​ នៃវណ្ណៈអភិជន និង​មន្ត្រី​ក្រោម​អាណានិគម​បារាំង នៅតំបន់ឥណ្ឌូចិននេះ ចាប់ផ្តើម​លេចឮ​ល្បីឈ្មោះដោយ​មុខ​របរដាំ​ផ្កា។

មកដល់​ដំណាក់កាល​១៩៩០ មុខរបរដាំផ្កានៅដាឡាត​ចាប់ផ្តើម រីកចម្រើន​ខ្លាំង ដោយសារ​ម្ចាស់កសិដ្ឋាន​ផ្កា ចេះ​របៀប​អនុវត្តន៍​វិធីវិទ្យាសាស្រ្តបច្ចេក​ទេសចូល​ក្នុង​ផលិតកម្ម​។ ពិសេស ការដែល​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវមាន​កម្រិត​ Agrivina (Dalat Hasfarm) បង្កើតឡើងនៅឆ្នាំ១៩៩៤ ធ្វើឲ្យជំហានដំបូងធំមួយ ក្នុងមុខរបរដាំ​ផ្កានៅដា​ឡាត ដោយ​ទម្រង់​រូបភាព​ផលិតកសិកម្ម​បច្ចេក​ទេស​ខ្ពស់។​


ចំការស្ពៃសាឡាត ជាពូជស្ពៃនាំចូលបានដាំតាមវិធីសាស្រ្តដាំលើមុខទឹក។


បន្លែសាឡាតដាំតាមវិធីសាស្រ្តដាំលើមុខទឹក ក្នុងកសិដ្ឋានគីមបាំង(សង្កាត់ទី៧ ទីក្រុងដាឡាត)។


ដាំផ្កាតាមវិធីសាស្រ្តអនុវត្តបច្ចេកវិទ្យាខ្ពស់ផ្តល់ទិន្នផលទ្វេដង ឬបីដងបើប្រៀបនឹងរបៀបដាំធម្មតា ប្រើពេលវេលាវប្បកម្មខ្លីជាង។

កសិដ្ឋានបន្លែនិងផ្កានៅដាឡាត អនុវត្តបច្ចេកទេសបញ្ចាំងពន្លឺក្នុងរាត្រី ដើម្បីជម្រុញដំណើរការលូតលាស់របស់ដំណាំ។

ប្រព័ន្ធស្រោចទឹកដោយស្វ័យប្រវត្តិ បានអនុវត្តក្នុងកសិដ្ឋានដាំបន្លែនៅដាឡាត។


នៅទូទាំងខេត្តឡឹមដុង សព្វថ្ងៃ មាន៥០មូលដ្ឋានបន្សាំជាលិការុក្ខជាតិ ផលិតបានកូនពូជបន្សាំជាលិការុក្ខជាតិ(invitro) ជាង៣០លានដើមបម្រើឲ្យការផលិតកម្មក្នុងមូលដ្ឋាននិងតំបន់ ដែលមានលក្ខណៈអាកាសធាតុដូចគ្នា។

ដំណាំបានផលិតដោយវិធីសាស្រ្តបន្សាំជាលិកាផ្តល់ទិន្នផលនិងគុណភាពខ្ពស់ជាង។

អ្នកឯកទេសមកពីជប៉ុនដំណើរការសង្កេតពិនិត្យ អនុវត្តពិសោធន៍សាកល្បងឧបករណ៍បច្ចេកទេសក្នុងផលិតបន្លែនិងផ្កាបច្ចេកវិទ្យាខ្ពស់នៅដាឡាត។

តាម​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ឡឹម​ដុង ឆ្នាំ២០១០ទូទាំង​ខេត្ត​ទើប​មាន​តែ៩.៨០០ហិក​តា ដីផលិត​កសិកម្ម​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់ មក​ដល់​ឆ្នាំ២០១៥ បាន​កើន​ឡើង៤៣.០៨៤​ហិក​តា។ បរិមាណ​ផល​ផ្កា​កាត់​យក​ដើម​ឆ្នាំ២០០១ នៅ​កម្រិត​១៥០លាន​ដើម មក​ដល់​ឆ្នាំ២០០៩កើន​ឡើង​៩០០លាន​ដើម ឆ្នាំ២០១១កើន​ឡើង​១,៥ពាន់​លាន​ដើម និង​ឆ្នាំ២០១៣​កើន​ឡើង​២,១ពាន់​លាន​ដើម​។ តម្លៃ​ផលិត​ជា​មធ្យម​ក្នុង​១ហិក​តា​កើន​ឡើង​ពី៧៦លានដុង​នៅឆ្នាំ​២០១០ ឡើង​ដល់​១៣០លាន​ដុង​នៅ​ឆ្នាំ២០១៤ និង​ប្រ​ហែល​​ជា១៣៥លាន​ដុង​នៅឆ្នាំ​២០១៥។ ឆ្នាំ២០១៥​ ដាឡាត​នាំចេញ​បាន​​២៥០​លាន​ដើមផ្កា ប្រមូល​បាន​ប្រាក់​ជាង​២៦លាន​ដូល្លា​អាមេរិក។

Dalat Hasfarm ផ្តើម​ដំបូង ដោយមានតែ២ហិក​តា កសិដ្ឋាន​ដាំផ្កា​កូឡាប​និង​ផ្កាការ​នាស​ដោយ​បច្ចេក​វិទ្យាបិទ​ទំនើប និងប្រព័ន្ធ​ផ្ទះ​កញ្ចក់ ផ្ទះ​សំណាញ់ និង​ផ្លុំស្រោច​ស្រប​ដោយ​ស្វ័យ​ប្រវត្តិ នាំចូល​ពីអ៊ីស្រាអែល​និងហូឡង់។ ក៏ដោយ​បច្ចេកវិទ្យាទំ​នើប សហ​គ្រាស​នេះ បានដាំជោគជ័យ​នូវប្រភេទផ្កា​បញ្ចះមាស​ផ្សេងគ្នា និង​ឲ្យចេញ​ផ្កា ចំថ្ងៃ​បុណ្យទា​ន បុណ្យចូល​ឆ្នាំថ្មី ទើប​តម្លៃ​លក់​ចេញ​ទីផ្សារ​​ខ្ពស់​ជាង​​បើ​ប្រៀប​នឹង​​ថ្ងៃ​ធម្មតា។​ ក្រៅ​ពី​អនុវត្ត​បច្ចេក​វិទ្យា​ទំនើប Dalat Hasfarm នៅ​​បង្កើន​​សហការ​បើក​ទូលាយ ជាមួយ​នឹងកសិដ្ឋាននៅជិតខា​ង​ក្នុង​តំបន់ ដើម្បី​បង្កើត​ផ្លូវនាំ​ចេញ​មាន​លំនឹង​ជូនប្រជាក​សិករ​ផង បើក​ទូលាយ​និង​ស្ថាបនា​ពាណិជ្ជ​សញ្ញា​ជូន​ផ្កា​ដាឡាត​ផង​។ល។ ដោយសា​ររបៀបធ្វើ​ដូច្នេះ បាន​ជម្រុញ​អ្នកដាំ​ផ្កាតាម​របៀប​ប្រពៃណី​នៅដា​ឡាត បង្វែ​សន្សឹមៗទៅ​វិធីសាស្រ្ត​ដាំផ្កាទំ​នើប​។

លោកវ៉វ៉ាន់កើ ជាកសិករដាំផ្កាម្នាក់នៅភូមិផ្កាថៃ​ភៀន អ្នកប្រកបមុខ​របរនេះជាង៣០ឆ្នាំឲ្យដឹ​ងថា៖ “ខ្ញុំ​រួម​ជាមួយ​គ្រួសារ​​ពីហ្វេ​ចុះ​មក​​ដាណាំ​ង ប្រកប​មុខ​របរ​ដាំផ្កា​តាម​វិធីសាស្រ្ត​ប្រពៃណីពី​ឆ្នាំ១៩៨១។ ដល់ឆ្នាំ២០០០ ខ្ញុំនិងគ្រួសារ​មួយចំនួន​អនុវត្ត ដាំផ្កា​បច្ចេកវិទ្យា​ខ្ពស់  ដោយសារហេតុនោះ ទិន្នផលកើនទ្វេដង ឬបីដង ពេល​វេលា​វប្បកម្ម​ខ្លីជាង មិន​សូវបង់​កម្លាំង ងាយ​ស្រួលជាង​មុន​ច្រើន​”​។

វិធីសាស្រ្តផលិតកសិកម្ម​បច្ចេកវិទ្យាខ្ពស់ នាំមកនូវប្រសិទ្ធភាព​សេដ្ឋកិច្ច ប៉ុន្តែ​ទុន​វិនិយោគ​ដំបូង​ខ្ពស់ ជាង​បើ​ប្រៀប​នឹង​របៀបធ្វើ​ប្រពៃណី។ ដូចនេះ​​ហើយ មន្ទីរ​កសិកម្ម​និងអភិវឌ្ឍន៍​ជនបទ​ខេត្តឡឹម​ដុង និងអាជ្ញាធរ​ទីក្រុងដាឡាត មានវិធាន​ការ​ឧបត្ថម្ភ​ជាក់​ស្តែងជូន​អ្នកដាំ​ផ្កា។ ក្នុងនោះកម្ម​វិធីអភិវឌ្ឍន៍​កសិកម្ម​អនុវត្ត​បច្ចេក​វិទ្យាខ្ពស់​ដំណាក់​កាល (២០១១-២០១៥) ជាមួយ​គោលន​យោបាយ​ឧបត្ថម្ភ​ផលិត​សាក​ល្បង បង្រៀន​វិទ្យាសាស្រ្តប​ច្ចេកទេ​ស គ្មាន​ពន្ធ បន្ថយ​ពន្ធ ឧត្ថម្ភកម្ចី​ប្រាក់​ដោយ​មាន​ការប្រាក់​ទាប។ល។ បានជម្រុញកសិករចូលរួម​ផលិត​តាមទិសដៅថ្មី​។ ក្រៅពី​នេះ ទីក្រុងដាឡាត នៅបែង​ចែកតំ​បន់​ផលិត​កសិកម្ម​តាម​ទិសដៅ​ប្រមូល​ផ្តុំនិង​កសាង​ជាតំបន់​ផលិត​បន្លែ ផ្កា អនុវត្តបច្ចេកវិ​ទ្យាខ្ពស់ ដាក់នៅតំបន់​ជាយ​ក្រុង ដើម្បី​បង្កើតភាពងាយ​ស្រួលឲ្យការងារ​ផលិតរឹង​មាំយូរ​អង្វែង។

គួរកត់សម្គាល់ ចាប់ពីឆ្នាំ១៩៧៨ ដាឡាត​បង្កើត​បាន​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ដំឡូង​បារាំង​-បន្លែ​និ​ងផ្កា ជួយឲ្យមូលដ្ឋាននេះ​ឆាប់រហ័ស មាន​មូលដ្ឋាន​ស្រាវ​ជ្រាវ និង​អនុវត្ត​វិធីសាស្រ្ត​កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់​ដូច​ជា ចិញ្ចឹមជាលិការ បង្កាត់​ពូជ​ថ្មី ពិនិត្យ​បទ​ពិសោធន៍​អំពីដំ​ណាំក្នុង​មូលដ្ឋាន​​និង​ពង្រាយ​សហការ​ផលិតកម្ម ក្នុង​ប្រទេស​និង​អន្តរជាតិ​។ ក្បែរមជ្ឈមណ្ឌលនេះ ដាឡាតនៅមាន​ក្រុមហ៊ុន​ផ្កាព្រៃដា​ឡាត នៅទី​នេះគឺ​ទីពីរក្នុង​ចំណោម  “ធនាគារ​ពូជដំណាំ” របស់​មូលដ្ឋាន រួមចំណែកសំខាន់​ក្នុងការបង្វែប​ច្ចេក​វិទ្យា ផ្គត់ផ្គង់​ពូជថ្មីជា​ច្រើន ពូជ​បរិសុទ្ធមានទិន្នផលខ្ពស់ ជូនកសិករ សហគ្រាស ក្នុងតំបន់និង​ខេត្តនៅ​ជិត​ខាង ដែលមាន​លក្ខណៈអា​កាសធាតុប្រហាក់​ប្រហែល ដូចនៅដាឡាត​-ឡឹម​ដុង​។

ប៉ុន្មានឆ្នាំថ្មីៗ​នេះ ដាឡាតមានបន្ថែមសហគ្រាសឯក​ជនឬមានដើមទុនបរទេសដូច​ជា៖ គីមបាំង Bio-Organics អានភូ Lacu​e។ល។ សហគ្រាសទាំងអស់នេះ មានប្រៀបខ្លាំងពី​បច្ចេកវិទ្យា​ទំនើប ដើម​ទុនធំ​បាន​រួមចំណែក​កកើត​ឡើង​នូវកសិដ្ឋាន​បន្លែ ផ្កា ទម្រង់ធំនិងទំនើប​នៅដាឡា​ត

បន្លែ ផ្កា ឆ្ពោះទៅទីផ្សារពិភពលោក

ប្រសិនបើខេត្តឡឹមដុង ជាតំបន់មួយក្នុងចំណោម​តំបន់​ផលិត​កសិកម្ម​ អនុវត្ត​បច្ចេក​វិទ្យាខ្ពស់​ឈាន​មុខ​​ទូទាំង​ប្រទេស ទីក្រុង​ដាឡាត​ជា “ក្បាល​ទូក” មានតួនាទី​យ៉ាងធំ​ធេង នៃតំប​ន់ឯកទេស​នេះ។ ការ​អនុវត្ត​បច្ចេក​វិទ្យាខ្ពស់​ចូល​ផលិ​ត​កសិកម្ម នាំមកនូវប្រសិទ្ធ​ភាពខ្ពស់។ តម្លៃ​ផលិត​កសិក​ម្ម​អនុវត្ត​បច្ចេក​វិទ្យា​​ខ្ពស់​ធំ​ជាង​ទ្វេ​ដង នៃ​​តម្លៃ​ផលិត​ប្រពៃណី ក្នុងអង្គភាព​ផលិតតែមួយ ក្នុងនោះបន្លែគុណភាពខ្ពស់​សម្រេចពី៤៥០ - ៥០០លានដុងក្នុង​មួយ​ហិក​តា​ ផ្កាគុណភាពខ្ពស់សម្រេច​ពី៨០០-១២០០ លានដុង​ក្នុងមួយ​ហិកតា នាំដា​ឡាត​និយាយ​ដោយឡែក​និងខេត្ត​ឡឹម​ដុង​និយាយរួម​បានក្លាយជា ទីកន្លែងផ្គត់ផ្គង់ផលិតផលបន្លែ ផ្កា លំដាប់ក្នុង​ប្រទេស។

ប៉ុន្មានឆ្នាំ​កន្លង ពាណិជ្ជសញ្ញាផ្កាដាឡាត បង្កើត​បាន​ភាព​សម្បូរ​បែប ​ដោយមាន​ប្រភេ​ទពូជ​ផ្កាមូល​ដ្ឋាន​​និងប​រ​ទេស។​ ផ្កាដាឡាតមួយជំហានៗអះអាង​បានតួនាទី នៅលើទីផ្សារអន្តរជាតិ អាចប្រ​ជែង​ស្មើភាព​លើទីផ្សារ​ធំពិភព​លោក​។

ក្នុងឱកាសបុណ្យចូ​លឆ្នាំ​ថ្មី ឆ្នាំវក២០១៦កន្លង​ហើយ បើទីផ្សារ​ភាគខាង​ជើង​ខ្វះខាត់​បន្លែខ្លាំង​ ដោយ​សារ​អាកាស​ធាតុ​មិន​អំណោយផល ដាឡាតអាចផ្គត់ផ្គង់ស្ថេរភា​ពប្រហែល​១៥០តោន​ នាំទៅភា​គខាង​ជើង​ជារៀង​រាល់​ថ្ងៃ រួម​ចំណែកលំ​នឹងនូវតម្រូវការ​ប្រើប្រាស់ នៃប្រ​ជា​ជន​ក្នុង​ឱកាស​បុណ្យ​ទាន។ ផលិតផល​បន្លែរបស់​ដាឡាត-ឡឹមដុង​សម្បូរ​ប្រភេទ​បន្លែ​ស្រស់ល្បីឈ្មោះ​ដូច​ជា៖ ស្ពៃសាឡាត ស្ពៃ xoong ស្ពៃ spinach ស្ពៃក្តោប ស្ពៃផ្កា ដំឡូង​បារាំង ការ៉ូត​ ម្ទេសផ្អែម ខ្ទឹមបារាំង។ល។


ប្រមូលផលផ្កាកូឡាបតាមវិធីសាស្រ្តអនុវត្តបច្ចេកវិទ្យាខ្ពស់នៅក្រុមហ៊ុន Dalat Hasfam ។

ធ្វើប្រព្រឹត្តិកម្មផ្កាលីលី កាត់យកដើម ក្នុងក្រុមហ៊ុន Dalat Hasfam។

ខ្សែសង្វាក់ជ្រើសរើសផ្កាកូឡាបកាត់យកដើមនាំចេញ។

ខ្ចប់ផ្កាស្រស់ក្នុងក្រុមហ៊ុន Dalat Hasfam។

ខ្ចប់បន្លែស្រស់ក្រោយពេលកំចាត់មេរោគនិងស្ងួតទឹកក្នុងក្រុមហ៊ុន Dalat Hasfam។

ឃ្លាំងរក្សាបន្លែស្អាតមុនពេលចែកចាយរបស់ក្រុមហ៊ុន Dalat Hasfam។

ភាពសម្បូរបែបពីប្រភេទផ្ការបស់ដាឡាត ឆ្លើយតបនូវតម្រូវការផ្សេងៗរបស់អ្នកប្រើប្រាស់។

ពាណិជ្ជកម្មអេឡិកត្រូនិកជាមួយទិសដៅជួយផ្សព្វផ្សាយនិងលក់ទំនិញក្នុងសហគ្រាសវិនិយោគផលិតបន្លែផ្កានៅខេត្តឡឹមដុង។

ឆ្នាំ២០១៥ ដីដាំ​ផ្កាបញ្ចះ​មាស កូឡាប ការ​នាស លីលី​។ល។ ជាង​១០០ហិក​តា ក្រុម​ហ៊ុន Dalat Hasfam បាន​ផ្គត់​ផ្គង់​ផ្កាឲ្យ​ទីផ្សារ​ចំនួន​១៤០​លានដើម និង២លាន​ដើម​ផ្កាដាំ​ក្នុង​ផើង  ស្រូប​យក៥០%​ទីផ្សារ​ក្នុង​ស្រុក ៥០%​នាំចេញ ផុស​ឡើង​ក្លាយ​ជាអង្គ​ភាព​នាំមុខ​នៃមូល​ដ្ឋាន ដែល​នាំផ្កា​ស្រស់​ចេញ​ទៅទីផ្សារ​ទាំង​១២ ជាប្រ​ចាំ​លើ​ពិភព​លោក​ដូច​ជា​៖ ជ​ប៉ុន តៃវ៉ាន អូស្រ្តាលី ម៉ាឡេស៊ី សឹង្ហ​បូរី ។ល។
(លោក​ហូដឹក​ត្រុង នាយក​ពាណិជ្ជកម្ម​ Dalat Hasfam​ )

សព្វថ្ងៃ បន្លែដាឡាត បានលក់​ចេញទៅស្ទើតែមូលដ្ឋាន​ទាំង​អស់ នៅទូ​ទាំង​ប្រទេស និងភាគច្រើនបាន​នាំចេញទៅទីផ្សារ​ជប៉ុន តៃវ៉ាន ថៃ សិង្ហបូរី ម៉ាឡេស៊ី។ល។

បន្លែដាឡាត​បានផលិត​ តាមវិធីសាស្រ្ត​បន្លែ​ស្អាត​សុវត្ថិភាព​និងបាន​ទទួល​ស្គាល់ស្ត​ង់​ដា GAP។ ក្រៅពី​នោះ អង្គភាព​ផលិត​ជាច្រើន​មានបច្ចេក​វិទ្យា និងបទ​ដ្ឋានរក្សា​ទំនើប ចាប់​តាំង​ពី​ការ​ប្រមូល​ផល កែច្នៃដំបូងរហូត​មកដល់​ដៃ​អ្នក​ប្រើ​ប្រាស់ ជួយ​ផលិត​ផល​បាន​ស្រស់​ជានិច្ច ឆ្លើយ​តប​បាន​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​។

អង្គភាព​ឯកទេសផលិតផលតែបន្លែដូច​ជា ក្រុមហ៊ុន គីមបាំង សហករណ៍ អាញដាវ សហករណ៍​តឹន​តៀន។ល។ ក្រៅពី​ការផ្គត់​ផ្គង់​បន្លែផ្ទាស់​ដល់​ភោជ្ជនីយដ្ឋាន​ធំទូទាំង​ប្រទេស តាម​លិខិត​កក់​ទំនិញ ​នៅទាំង​បើកសាខា​ចែកចាយ​លក់រាយ ​ក្នុងមូល​ដ្ឋាន​ដើម្បី​ផ្គត់​ផ្គង់​ផលិតផ​លទៅដល់​ដៃអ្នក​ប្រើប្រាស់​។

ទន្ទឹមនោះ ទាញយកផលប្រយោជន៍​ពីការអភិវឌ្ឍន៍ ទេសចរណ៍របស់មូលដ្ឋាន ក្រៅពីការផលិតផ្គត់​ផ្គង់ផលិតផល កសិដ្ឋាន​ដាំបន្លែផ្កា​ជាច្រើន​នៅដាឡាត នៅ​ពង្រីក​​បន្ថែម​ប្រភេទ​ទម្រង់​រូបភាព​ទេសចរណ៍​ កសិកម្ម​ដោយស្ថាប​នាទ​ម្រង់​កសិដ្ឋាន​​ដាំ​ផ្កា បន្លែស្រស់ស្អាត ដើម្បីទទួលភ្ញៀវទេស​ចរណ៍​មកទស្សនា តាមរយៈ​នោះ​ប្រមូល​បានប្រាក់​ចំណេញ​ផង បង្កើន​ផ្សាយពាណិជ្ជកម្ម​ឲ្យរបរដាំបន្លែ ផ្ការបស់​ខ្លួន​ដែរ។

សព្វថ្ងៃ លើភូមិសាស្រ្ត​ខេត្តឡឹមដុង មានគម្រោងការចំនួន១១គម្រោង ដោយ​សហគ្រា​ស​ជប៉ុន វិនិយោគ​ផលិត​បន្លែ ផ្កា។ សហគ្រាសមួយចំនួនដូចជា ក្រុមហ៊ុន Lacue International ក្រុមហ៊ុន Capital (ជប៉ុន) រៀបចំ Jica (ជប៉ុន)​។ល។ បានរួមចំណែកជាក់ស្តែងក្នុង​ការងារអភិវឌ្ឍន៍ ផ្នែកកសិកម្ម​របស់​មូលដ្ឋាន តាមរយៈ​ការងារ​ឧបត្ថម្ភ​បច្ចេក​ទេស សហការផលិត​កម្ម។

ទស្សនវិស័យរយៈ​ពេលវែង ដាឡាតបានកំណត់បញ្ជាក់ជាតំបន់សំ​ខាន់ អភិវឌ្ឍន៍កសិកម្ម​ស្អាត អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់នៃទូ​ទាំង​ប្រទេស នាំដាឡាតក្លាយជា “អាណាចក្រ” ផ្កានិងបន្លែរបស់​វៀត​ណាម ជាមួយ​ផលិត​ផល​លំដាប់​ថ្នាក់​អន្ត​រជាតិ​៕

 
















សព្វថ្ងៃ បន្លែនិងផ្កាដាឡាតបានលក់ចេញទៅ ស្ទើរតែមូលដ្ឋានទាំងអស់ ក្នុងទូទាំងប្រទេស ភាគច្រើនបានផលិផលនាំចេញទៅទីផ្សារប្រទេសនានាដូចជា៖ ជប៉ុន តៃវ៉ាន ថៃ សិង្ហាបូរី ម៉ាឡេស៊ី។ល។ 

អត្ថបទ៖ សើនងៀ   រូបថត៖ ង្វៀនឡឹន
បណ្តាអត្ថបទបានផ្សាយ