06/11/2015 09:46 GMT+7 Email Print Like 0

ដាណឺម៉ាកនឹងបន្តជួយវៀតណាមអភិរក្សពហុបែបជីវសាស្ត្រ

ដាណឺម៉ាកនឹង​បន្តជួយវៀតណាមអភិរក្សពហុបែប​ជីវសាស្ត្រ។ ព្រះអង្គ​ម្ចាស់ដាណឺ​ម៉ាក់ Henrik Marie Hans Andres បាន​អះអាង​ដូច្នេះ ក្នុងសន្និសិទកាសែតដែល​បានរៀបចំឡើង នាថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៥ នៅទីក្រុង​ហាណូយ សំដៅ​ ចែក​រំលែកអំពី​ដំណើរ​ទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី២៨ខែតុលាដល់ ថ្ងៃទី៥ខែ​វិច្ឆិកា និង​ឧទ្ទេសនាម​អំពី​បណ្តាគំរោង​ការណ៍​អភិរក្ស​ពហុបែបជីវ​សាស្ត្រ ដោយ WWF អនុវត្តនៅ​វៀត​ណាម។ ថ្លែងមតិនៅ​សន្និសីទ​នេះ ព្រះអង្គ​ម្ចាស់​ដាណឺម៉ាក់ Henrik Marie Hans Andres និងជាប្រធានកិត្តយស​អង្គការ World Wide Fund for Nature (WWF) ដាណឺ​ម៉ាក់បានឲ្យដឹងថា ក្នុង ដំណើរទស្សនកិច្ចនៅវៀតណាម រយៈពេល១០ថ្ងៃកន្លងទៅគណៈ​ប្រតិភូ WWF របស់ដាណឺម៉ាក់ បានធ្វើការ​ស្វែងយល់ យ៉ាងជ្រាលជ្រៅអំពី​សកម្មភាព​អភិរក្ស​ពហុជីវៈសាស្ត្រ​នៅ​វៀត​ណាម​។ ព្រះអង្គ​ម្ចាស់បានសង្កត់ធ្ងន់ថា​នាពេលខាង មុខ WWF ដាណឺម៉ាក់ ក៏ដូចជាបណ្តា​អង្គការ អង្គភាព​អាជីវកម្ម​ដាណឺ​ម៉ាក់​នឹង បន្តជួយឧបត្ថម្ភដើម្បី​ជម្រុញថែមទៀត រាល់សកម្មភាពអភិរក្សធម្មជាតិ នៅវៀត​ណាម ក្នុង​នោះមាន​ការ​បើក​ទូលាយ​រូបសណ្ឋានដែលកំពុងបាន អនុវត្តនៅវៀតណាម៕
 

តាម VOV5- វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ