11/10/2017 09:59 GMT+7 Email Print Like 0

ដាណាំងប្រមូលផ្តុំត្រៀមរៀបចំអោយសប្ដាហ៍ជាន់ខ្ពស់ APEC

          
ដាណាំងប្រមូលផ្តុំត្រៀមរៀបចំអោយសប្ដាហ៍ជាន់ខ្ពស់ APEC

យោងតាមគណៈកម្មាធិការប្រជាជនទីក្រុងដាណាំងថា៖ទីក្រុងកំពុងប្រមូលផ្តុំគ្រប់កម្លាំង ដើម្បីសម្រេចការងារត្រៀមរៀបចំអោយសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ នឹងប្រព្រឹត្តទៅនៅទីក្រុងដាណាំង នាខែវិច្ឆកា ឆ្នាំ២០១៧ ។ការ​ងារ​ត្រៀមរៀបចំបានប្រមូលផ្តុំទៅលើការសម្រេចហេរដ្ឋារចនាសម្ព័ន្ធ បង្កើនសន្តិសុខ សុខាភិបាលជំរុញខ្លាំងការងារឃោសនានិងផ្សព្វផ្សាយ។ អនុគណៈកម្មាធិការឃោសនាអប់រំទីក្រុងដាណាំង លោក Bui Xuan បានអោយដឹងថា៖ ភារកិច្ចសំខាន់បំផុតរបស់ទីក្រុងដាណាំងគឺត្រូវប្រមូលផ្តុំគ្រប់កម្លាំង ដើម្បីរួមសហការជាមួយគ្នា រៀបចំសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ ប្រកបដោយភាពល្អប្រសើរ។នេះជាព្រឹត្តិការណ៍សំខាន់ ជាឱកាសផ្សព្វផ្សាយអំពីដាណាំងមួយ ប្រកបដោយសកម្ម សន្តិសុខ សន្តិភាព និងពោពេញទៅដោយសក្ដានុភាពអភិវឌ្ឍន៍ ប្រជាជនស្និទ្ធស្នាល់ រួសរាយរាក់ទាក់៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ