31/12/2015 15:47 GMT+7 Email Print Like 0

ដប់ព្រឹត្តិការណ៍​អន្តរជាតិ​លេចធ្លោ​ក្នុង​ឆ្នាំ២០១៥ ដោយទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​ជ្រើស​រើស​

១. បង្កើតសហគមន៍អាស៊ានជាផ្លូវការ
១៣ឆ្នាំក្រោយពេលសហសម្ព័ន្ធប្រទេសនានានៅអាស៊ី​អាគ្នេយ៍ (អាស៊ាន) សំណើរផ្តើម​គំនិត​ពីសហគមន៍​តែមួយ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០១៥ សហគមន៍អាស៊ាន​បង្កើតជាផ្លូវការ ដោយមានសសរ​ស្តម្ភបី​ជាសំខាន់ គឺសហគមន៍​នយោ​បាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច និង​សហគមន៍​វប្បធម៌-សង្គម គូស​បញ្ជាក់​ជំហាន​អភិវឌ្ឍន៍​សំខាន់​ក្នុង​ដំណើរ​ការ​តភ្ជាប់ស៊ីជម្រៅរប​ស់អាស៊ាន ឆ្ពោះទៅកាន់គោលដៅ “ទស្សនវិស័យ​មួយ-លក្ខណៈអត្ត​សញ្ញាណមួយ​-សហគមន៍​មួយ”។


លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង រួមនឹងថ្នាក់ដឹកនាំអាស៊ាន ចូលរួមពិធីចុះហត្ថលេខាលើ “សេចក្តីប្រកាសគួឡាឡាំពួរ” ស្តីពីការបង្កើតសហគមន៍អាស៊ាន និងអនុម័តទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ នៅក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២២ខែវិច្ឆិកា។ ទីភ្នាក់ងារសារព័ត៌មានចិន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

២. សកម្មភាពរបស់ចិនបង្កភាពស្មុគស្មាញបន្ថែមទៅលើស្ថានភាពសមុទ្រខាងកើត
ចិនបង្កើនសកម្មភាពឯកតោភាគីនៅលើសមុទ្រខាងកើត ក្នុងនោះ​មានការ​កសាង​និងកែច្នៃ​ខុស​ច្បាប់​លើកោះ​និង​ឆ្នេរថ្ម​ប៉ប្រះ​ទឹក នៅប្រជុំ​កោះ​ហ្វាង​សា និងទ្រឿងសារបស់វៀតណាម។ សាធារណៈ​មតិ​ក្នុង​តំបន់​និង​ពិភព​លោក​សម្តែង​ការ​ព្រួយ​បារម្ភជ្រាល​ជ្រៅ ហើយ​ប្រកាស​ប្រាប់​សកម្មភាព​ដូច្នោះ គឺបំពាន​ច្បាប់​អន្តរ​ជាតិ ធ្វើឲ្យ​​បង្កើន​​ភាព​តាន​​តឹន គំរាម​​គំហែង​សន្តិ​សុខ សុវត្ថិភាព​នាវាចរ និង​​អាកាសចរ បំផ្លាញបរិស្ថាន​អេកូឡូស៊ីនៅ​សមុទ្រ​ខាង​កើត។


ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៥ ថ្លែងការនៅក្នុងកិច្ចជំនួបជាមួយថ្នាក់ដឹកនាំដប់ប្រទេសនៃប្លុកអាស៊ាន នៅរដ្ឋធានីគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លោកប្រធានាធិបតី អាមេរិក Barack Obama សង្កត់ធ្ងន់ថា ដោយសារការមានស្ថេរភាពក្នុងតំបន់ សេចក្តីប្រកាសអធិបតេយ្យភាពនៃភាគីនានា គប្បីបង្អាក់សកម្មភាពកែច្នៃ កសាង និងយោធូបនីយកម្ម នៅតំបន់ជម្លោះនានា។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម។
 

៣. ពិភពលោកជម្រុញការប្រយុទ្ឋប្រឆាំងភេរវកម្ម
ការវាយប្រហារដោយគ្រាប់បែក ចាប់ចំណាប់ខ្មាំង ការបាញ់​ប្រហារ កើតឡើងជា​បន្តបន្ទាប់ ជា​ពិសេស គឺករណី​វាយ​ប្រហារ​បង្ហូរ​ឈាម​នៅស្ថាប័ន​កាសែត Charlie Hebdo (ថ្ងៃទី៧ខែមករា) និងសាល​មហោរ​ស្រព Bataclan (ថ្ងៃទី១៣​ខែ​វិច្ឆិកា) នៅក្រុងបារីស (បារាំង) និងករណីវាយ​ប្រហារ​ដោយគ្រាប់​បែកលើ​យន្តហោះរស្ស៊ី នៅប្រទេស​អេហ្ស៊ីប (ថ្ងៃទី៣១ខែតុលា)។ល។ បានបង្ករឲ្យពិភពលោក​ភ័យ​រន្ធត់។ ការ​លាត​ត្រដាង​និង​កម្រិត​ឃោឃៅ​យ៉ាង​ព្រៃផ្សៃ​របស់​អង្គការ​ភេរវកម្ម “រដ្ឋឥស្លាម” (IS) ស្វ័យប្រកាស ពីមួយថ្ងៃទៅមួយ​ថ្ងៃកាន់​តែ​កើន​ឡើង  រួមជា​មួយ​ប្រទេស​រុស្ស៊ីអន្តរាគមន៍​យោធា​ទៅលើប្រទេសស៊ីរី បានផ្លាស់ប្តូរស្ថានភាព​នៃការប្រឆាំងភេរវកម្ម​ លើសកលលោក ដោយមាន​ការចូល​រួមយ៉ាងខ្លាំងក្លា និងទូលាយរបស់ប្រទេសជាច្រើន​លើពិភពលោក​។


កន្លែងកើតហេតុរបស់យន្តហោះ A321 ពាក់ផ្លាកលេខ 7K9268 របស់ក្រុមហ៊ុនអាកាសចររុស្ស៊ី Kogalymavia ត្រូវ​វាយ​ប្រហារ​ដោយគ្រាប់បែកភេរវកម្មនៅ Hassana ជិតទីក្រុង Arish ប្រទេសអេហ្ស៊ីប ថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៥ ធ្វើឲ្យមនុស្សនៅលើយន្តហោះទាំង២២៤នាក់បាតបង់ជីវិត។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានចិន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

៤. វិបត្តិជនចំណាកស្រុកនៅទ្វីបអឺរ៉ុប
ចំនោលជនចំណាកស្រុក​យ៉ាងច្រើន ពីប្រទេសនានានៅមជ្ឈិមបូព៌ានិងអាហ្រ្វិកខាងជើង ចូលមក​ទ្វីប​អឺរ៉ុប បាន​ក្លាយ​ជាការវិបត្តិ​ចំណាកស្រុក​យ៉ាងធ្ងន់ធ្ងរបំផុត ចាប់តាំងពីក្រោយសង្គ្រាមលោកលើទី២ បង្កផលវិបត្តិ​ពីសន្តិ​សុខ សេដ្ឋ​កិច្ច-សង្គមទៅលើទ្វីប​អឺរ៉ុប និងពិភពលោក ព្រម​ទាំង​បង្ក​អសមភាព​ពីគោល​យោបាយ​ទប់​ស្កាត់​ក្នុង​មហា​ផ្ទៃ​នៃ​​សហព័ន្ធ​អឺរ៉ុប​។


ជនចំណាកស្រុកឆ្លងរបងដែកបន្លានៅជិត Roszke ក្បែរព្រំដែនស៊ែប៊ី ថ្ងៃទី២៧ខែសីហាឆ្នាំ២០១៥។
រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

៥. កិច្ចព្រមព្រៀងប្រវត្តិសាស្រ្ត ស្តីពីការទប់ស្កាត់បម្រែបម្រួលធាតុអាកាស
ថ្ងៃទី១២ខែធ្នូ ប្រទេសចំនួន១៩៥ ដែលមកចូលរួមសន្និសីទ​អនុសញ្ញា ក្រខណ្ឌ​អង្គការ​សហប្រជា​ជាតិ​ស្តីពី​ការ​បម្រែបម្រួ​ល​ធាតុអាកាស(COP21) នៅបារាំង បានអនុម័តកិច្ចព្រមព្រៀង ដើម្បីទប់ស្កាត់ការឡើងកំដៅ​ផែនដី បាន​​វាយ​តម្លៃខ្លាំងនិងបង្ហាញភាព​ សហ​ប្រតិបត្តិ​ការអន្តរជាតិ​ទូលាយ​បំផុត​តាំង​ពីមុន​មក។ កិច្ចព្រម​​ព្រៀង​​ដាក់​គោល​​​ដៅ​កាត់បន្ថយ​ កម្រិតកំណើនសីតុណ្ហភាពផែនដី មិនហួល២អង្សាសេនៅឆ្នាំ២១០០ បើប្រៀប​នឹង​សម័យ​មុន​បដិវត្តន៍​ឧស្សហកម្ម។ ប្រទេសអភិវឌ្ឍន៍នានា សន្យាចំណាយប្រាក់ទាបបំផុត​១០០ពាន់លាន​ដុល្លា​អាមេរិក ជា​រៀង​​រាល់ឆ្នាំ ជួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍​ទប់ស្កាត់ ការបម្រែបម្រួល​ធាតុ​អាកាស​។


(ពីឆ្វេងទៅ)លេខាប្រតិបតិការសន្និសីទ COP 21 Christiana Figueres លោកអគ្គលេខាអង្គការសហប្រជាជាតិ Ban Ki-moon លោករដ្ឋមន្រ្តីការបរទេសបារាំង Laurent Fabius និងលោកប្រធានាធិបតី បារាំង Francois Hollande សប្បាយរីក ពេលកិច្ចព្រមព្រៀមបារីស២០១៥ ស្តីពីការបម្រែបម្រួលធាតុអាកាស បានអនុម័តនៅ Le Bourget ថ្ងៃទី១២ខែធ្នូ។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

៦. តម្លៃប្រេងចុះដល់កម្រិតទាបបំផុតក្នុងជាងមួយទសវត្សរ៍
តម្លៃប្រេងឆៅលើទីផ្សារថយចុះជិត៦០%ក្នុងឆ្នាំកន្លងទៅ ចុះនៅក្រោម៣៥ដុល្លាអាមេរិកក្នុងមួយ​ធុង-មាន​កម្រិត​ទាប​បំផុតតាំង​ពីឆ្នាំ២០០៤មក។ មូលហេតុសំខាន់គឺដោយសារស្ថានភាព​ផ្គត់ផ្គង់​ច្រើន​ពេក ឯកម្រិត​ប្រើប្រាស់​ប្រេង​បន្ថយ​ចុះ អង្គការនៃប្រទេសនាំចេញប្រេងរ៉ែ​(OPEC) មិនកាត់បន្ថយ​បរិមាណផលប្រេង ក្នុងបរិបទ​នោះ អាមេរិក​លុបចោលមួយ​ផ្នែក​នៃការនាំចូលប្រេងរ៉ែ ដែលបានអនុវត្តក្នុង​អំឡុង៤០ឆ្នាំ មកហើយ។ តម្លៃ​ប្រេង​ចុះខ្លាំង​ជះឥទ្ធិពល​ដល់សេដ្ឋកិច្ច និងទីតាំង​នយោបាយ​របស់ប្រទេស​ជាច្រើន ជាពិសេស គឺបណ្តា​ប្រទេស​ដែល​ពឹងផ្អែក​លើការ​នាំចូល​ឬនាំចេញ​ប្រេង​រ៉ែ។


នៅស្ថានីយ៍ចាក់សាំងនៅ Dijon ប្រទេសបារាំង។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

៧. អ៊ីរ៉ង់ និងក្រុម P5+1 សម្រេចបានកិច្ចព្រមព្រៀងនុយគ្លេអ៊ែសំខាន់
ក្រោយ​ដប់មួយឆ្នាំចរចាយ៉ាងតឹងតែង នៅថ្ងៃទី១៤ខែកក្កដា អ៊ីរ៉ង់និងក្រុម P5+1 (រួមមានអាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស និងអាល្លីម៉ង់) សម្រេច​បានកិច្ចព្រមព្រៀង​ប្រវត្តិសាស្រ្ត ដូច្នេះអ៊ីរ៉ង់ត្រូវកាត់​បន្ថយកម្មវិធី​នុយគ្លេអ៊ែ និង​បាន​ទាម​ទារ​ឲ្យបណ្តាប្រទេស​លុប​បំបាត​វិធាន​ការដាក់​ទណ្ឌកម្ម​ចំពោះ តេអេរ៉ង់។


តំណាងក្រុម P5+1 និងអ៊ីរ៉ង់ ក្រោយពេលសម្រេចបានកិច្ចព្រមព្រៀងប្រវត្តិសាស្រ្តក្នុងរង្វង់ចរចានៅក្រុង Vienna
ប្រទេសអូទ្រីស ថ្ងៃទី១៤ខែកក្កដា។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

៨. រំជួយដីកម្រិតខ្លាំងបំផុតនៅនេប៉ាល់ ក្នុងប្រាំបីទសវត្សរ៍កន្លង
រំជួយដីកម្រិតខ្លាំងទាំងពីរលើក ដែលមានកម្រិត៧,៨​ richter (ថ្ងៃទី២៥ខែមេសា) និងមាន​កម្រិត៧,៣ richter (ថ្ងៃទី​១២ខែ​ឧសភាឆ្នាំ២០១៥) ធ្វើឲ្យរំជួយ​ស្ទើតែទាំង​អស់ទឹកដី​នេប៉ាល់ ធ្វើឲ្យមនុស្ស​៨.៩៦៤នាក់ស្លាប់ និង២១.៩៥២​នាក់​រងរបួស។ រំជួយដីទាំងពីរលើកនេះ បានធ្វើឲ្យផ្លាស់ប្តូររចនាសម្ព័ន្ធ​ភូមិសាស្រ្តនៅនេប៉ាល់ និង​ប្រទេស​ដែល​នៅជិត​ខាងដូចជា៖ ឥណ្ឌា ចិន បង់ក្លាដែស និង ប៉ាគីស្ថាន។ តាមការ​ប៉ាន់​ស្មាន​របស់​អង្គការ​សហ​ប្រជា​ជាតិ​មានមនុស្ស​ប្រមាណ៨លាននាក់រងឥទ្ធិពល ក្នុងនោះមនុស្សត្រូវ​ការជួយឧបត្ថម្ភពីស្បៀងអាហារ​ចំនួន១,៤​លាន​នាក់​។


កងកម្លាំងប្រឹងប្រែងសង្រ្គោះនៅ Kathmandu។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

៩. រឿងអាស្រូវរបស់ FIFA ក្នុងសតវត្សរ៍
ថ្នាក់ដឹក​នាំជាន់ខ្ពស់ជាច្រើនរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ត្រូវ​ចោទ​​ប្រកាន់​ពីអំពើ​​ពុក​រលួយ លាង​លុយ​​កខ្វក់ និង​ស៊ីសំណូក​សូក​ប៉ាន់​ឡើង​ដល់​រាប់​​រយ​លាន​​ដុល្លា​អាមេរិក​ ក្នុងនោះ​អ្នកមា​នឈ្មោះល្បីដូច​ជា៖ ប្រធាន FIFA Sepp Blatter និងប្រធាន​សហព័ន្ធអឺរ៉ុប (UEFA) Michel Platini។ រឿង​អាស្រូវទាំងនេះ បាន​បង្អាប់​រូប​ភាព​ FIFA ដាក់ចេញនិងសំណុំ​ពរត្រូវការ​ កែទំម្រង់​ដ៍ខ្លាំង​ក្លាអង្គការ​នេះឲ្យឆាប់​រហ័ស។


លោក Sepp Blatter ត្រូវបានសិល្បករកំប្លែងជនជាតិអង់គ្លេសម្នាក់ បោះប្រាក់ដុល្លាអាមេរិកក្លែងក្លាយឡើង ដើម្បីតវ៉ានៅឯសន្និសីទកាសែតមួយ នៅក្រុង Zurich ប្រទេសស្វិល កាលពីថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៥។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

១០. ស្វែងរកឃើញភពថ្មីដូចផែនដី
ថ្ងៃទី២៣ខែ​កក្កដា ស្ថាប័នអាកាសចរអវកាសអាមេរិក (NASA) ប្រកាស​ថាបាន​រកឃើញ​ភព​មួយ​ក្រៅពី​ប្រព័ន្ធ​ព្រះ​អាទិត្យ ដោយមាន​លក្ខណៈដូចផែនដីបំផុតតាំង​ពីមុនមក។ ភពនេះបានដាក់ឈ្មោះថា Kepler-452b ដែល​មាន​ប្រវែង​អង្កត់ផ្ចិត​លើស១,៦ដងអង្កត់ផ្ចិតរបស់ផែនដី ហើយស្ថិតនៅចម្ងាយពីផែនដីប្រមាណ១.៤០០០ឆ្នាំពន្លឺ ហោះ​ជុំវិញផ្កាយ​ធំមួយដែលមានទំហំ និងកម្រិតពន្លឺរស្មីស្រដៀងព្រះអាទិត្យ មានស្លាកស្នាមទឹកនៅ​លើផ្ទៃភ​ព ហើយ​មួយ​ឆ្នាំនៅ​លើ Kepler-452b មាន៣៨៥ថ្ងៃ។ នេះគឺជាការ​រកឃើញមានលក្ខណៈ​បដិវត្តន៍ បន្ថែម​ក្តីសង្ឃឹម​ឲ្យកិច្ច​ការស្វែងរកជីវិតរ​ស់នៅក្រៅផែន​ដី។


រូបភាពផែនដី (ឆ្វេង) និងភពថ្មី Kepler-452b (ស្តាំ)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម
បណ្តាអត្ថបទបានផ្សាយ