18/03/2015 11:51 GMT+7 Email Print Like 0

ញូវែលហ្សេឡង់អបអរសាទរដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung

នាយករដ្ឋមន្រ្តីញូវែលហ្សេឡង់លោកJohn Key (រូបថត៖TTXVN)

នារសៀលថ្ងៃទី១៦​ខែមិនាឆ្នាំ២០១៥ នាយករដ្ឋមន្រ្តីញូវែលហ្សេឡង់លោក John Key បាន​ជូន​ដំណឹង​ជាផ្លូវ​ការ​អំពីដំណើរទស្សន​កិច្ចរបស់នាយករដ្ឋមន្រ្តី​វៀតណាម​លោក Nguyen Tan Dung នៅប្រទេស​នេះក្នុង​រយៈ​ពេល​២ថ្ងៃ (ទី១៩និង២០ ខែមិនា)។ សេចក្ដីប្រកាស​សារព័ត៌​មាន​របស់​ក្រសួង​ការបរ​ទេស​ញូវែល​ហ្សេឡង់​បាន​លើក​ច្បាស់ថា៖ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung និងគណៈ​ប្រតិភូរួមមាន​រដ្ឋមន្រ្តី ជាន់ខ្ពស់និង​ថ្នាក់​​ដឹក​នាំអង្គភាពអាជីវ​កម្មវៀតណាម​ជាង១០០នាក់ នឹងទៅកាន់​ទីក្រុង Auckland នាថ្ងៃទី១៩ខែ​មិនាឆ្នាំ២០១៥ ហើយ​ចូលរួមព្រឹត្តិការណ៍​សំខាន់នានា​ដូចជា ជំនួបចរចារជាមួយ​លោកនាយក​រដ្ឋមន្រ្តី John Key និង​បណ្ដា​រដ្ឋមន្ត្រីជាន់ខ្ព​ស់ ក៏ដូចជាកិច្ច​ប្រជុំជាមួយថ្នាក់​ដឹកនាំអង្គភាព​អាជីវកម្មញូវែលហ្សេឡង់។ លោក John Key បានសង្កត់​ធ្ងន់ថា ដំណើរ​ទស្សនកិច្ច​របស់លោកនាយក​រដ្ឋមន្រ្តី Nguyen Tan Dung ជា​ឱកាស​សំខាន់​ដើម្បី​កត់សំគាល់​៤០ឆ្នាំនៃទំនាក់​ទំនងការទូតរវាង​ប្រទេសទាំង២។ លោក​បានអះអាងថែម​ទៀតថា ទំនាក់​ទំនង​រវាងប្រទេសទាំ​ង២កំពុងអភិវឌ្ឍន៍​កាន់តែស៊ី​ជំរៅ និងដំណើរ​ទស្សនកិច្ចលើក​នេះគឺជាភស្តុតាង។ ក្នុង​ឱកាស​នេះដែរ​វៀតណាម​និងញូវែល​ហ្សេឡង់​នឹងពិភាក្សា​អំពីវិធាន​ការជំ​រុញ​កិច្ច​សហប្រ​តិបតិ្ត​ការ​ក្នុង​បណ្ដា​វិស័យ​ដូចជា​អប់រំ កសិកម្មនិង​កិច្ចសហប្រតិ​បតិ្ត​ការរក្សាសន្តិ​ភាព របស់​អ.ស.ប៕

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ