26/09/2018 00:01 GMT+7 Email Print Like 0

ញាំ ៥ ប្រភេទនៃភាគត្បូង នៅប្រទេសវៀតណាម

៥ ពណ៌​មាន​ន័យ​ថា ៥ រសជាតិ​ខុស​គ្នា​ ប៉ុន្តែ​ប្រមូល​ផ្តុំ​ក្នុង​​​ញាំ​មាន ៥ ពណ៌។ ​ភាព​​ចាប់​ចិត្ត​​នៃ​មុខ​ម្ហូន​នេះ​​គឺ​យើង​អាច​ពិសា​ពេញ​មួយ​ឆ្នាំ ពីព្រោះ​គ្រឿង​ផ្សំ​ងាយស្រួល​ស្វែង​រក ​រួម​មាន៖ សាច់​ជ្រូក ​​គ្រឿង​សមុទ្រ​ ​ត្រសក់ ផ្លែ​ស្វាយ និង​ជីគ្រប់មុខ

ញាំមាន ៥ ពណ៌បានបែងចែកជា ៥ ប្រភេទ ៖ ញាំមាន់នឹងស្លឹកម្កាក់ ញាំមឹកនិងត្រសក់ ញាំស្វាយនិងគ្រឿងសមុទ្រ ញាំសាច់គោ ញាំដើម Typhaceae សាច់បង្កង។ ចំពោះ​ប្រភេទញាំនិមួយៗ មានរបៀបកែច្នៃខុសគ្នា និងបានដាក់លើស្រទបចេក។ ញាំ ៥ ប្រភេទបានមានរសជាតិខុសគ្នា។

ញាំមាន់ស្លឹកម្កាក់បានកែច្នៃ ដូចតទៅ៖ សាច់មាន់ស្ងោរស្រង់ទុកឲ្យត្រជាក់ ហើយបេះជាសរសៃៗ ជីគ្រប់មុខ ត្រយ៉ូងចេកហាន់ស្តើងៗ ដែលបានលាយនឹងសណ្តែតដីលីង។ ញាំមឹកនិងត្រសក់ធ្វើងាយស្រួលជាងទៀត។ មឹកស្ងោរ ត្រសក់ហាន់ជាសរសៃ ហើយលាយគ្នា។ ញាំស្វាយនិងគ្រឿងសមុទ្រ គ្រឿងផ្សំរួមមាន៖ លៀសសស្ងោរ និងចោលសំបក ហើយយកលៀសសលាយនឹងស្វាយ (កាត់ជាសរសៃ)។ ញាំសាច់គោ រួមមាន៖ សាច់គោស្ងោរ លាយនឹងជីគ្រប់មុខនិងល្ងនិងសណ្តែតដីលីង។ ញាំដើម Typhaceae សាច់បង្កង រួមមាន៖ ដើម Typhaceae បង្កង និងសាច់ជ្រូកបានស្ងោរ និងកាត់ជាសរសៃ ហើយលាយនឹងទឹកត្រីកោះកុង។

 


គ្រឿងផ្សំនៃញាំ ៥ ប្រភេទរួមមាន៖ សាច់មាន់ មឹក គ្រឿងសមុទ្រ សាច់គោ បង្កង សាច់ជ្រូក ជីគ្រប់មុខ…


គ្រឿងផ្សំនៃញាំ ៥ ប្រភេទរួមមាន៖ សាច់មាន់ មឹក គ្រឿងសមុទ្រ សាច់គោ បង្កង សាច់ជ្រូក ជីគ្រប់មុខ…


គ្រឿងផ្សំនៃញាំ ៥ ប្រភេទរួមមាន៖ សាច់មាន់ មឹក គ្រឿងសមុទ្រ សាច់គោ
បង្កង សាច់ជ្រូក ជីគ្រប់មុខ…។



ញាំ ៥ ប្រភេទ។

 

ញាំ ៥ ប្រភេទពោលខាងលើនេះបានលាយគ្នាតាមអត្រាខុសគ្នា ដើម្បីធានាភាពស្រស់និងឈ្ងុយឆ្ងាញពីប្រភេទញាំនិមួយៗ។ ក្រៅពីនោះ យើងនឹងពិសាជាមួយទឹកត្រីកោះកុង រួមមាន៖ ស្ករស ម្ទេស ទឹកខ្មះ ក្រូចឆ្មា ទឹកត្រី។

ញាំ ៥ ប្រភេទ មិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់តែប៉ុណ្ណោះទេ ថែមទាំងការដាក់តាំងញាំ ៥ ប្រភេទនោះលើស្រទបចេកពិតជាល្អមើលណាស់។ ញាំប្រភេទនិមួយៗ បានដាក់លើស្រទបចេកនិមួយ ដែលមើលដូចជាទូក។ ប៉ុន្តែស្រទបទាំងប្រាំនេះដាក់ជិតគ្នាស្រាប់តែក្លាយទៅជាផ្កា ៥ ស្រទាប់ ដែលបង្ហាញភាពជិតស្និទ្ធផង និង​ឆើត​ឆាយ​ ផង។ អ្នកណាចូលចិត្តប្រភេទញាំណា អាចពិសាប្រភេទញាំនោះ។

ភាពជោគជ័យនៃញាំ ៥ ប្រភេទនេះគឺការរួមផ្សំយ៉ាងសមស្របរវាងសាច់ គ្រឿងសមុទ្រ ភាពស្រស់ពីផ្លែឈើនិងជី ថែមទាំងជាតិជូរផ្អែមពីទឹកត្រីកោះកុងផងដែរ./.

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ត្រឹនថាញយ៉ាង


បណ្តាអត្ថបទបានផ្សាយ