12/07/2020 00:01 GMT+7 Email Print Like 0

ជ្រៃកេរដំណែលនៃវិហារអាទិទេព ថាញតាន (Thanh Tan)

ដើម​ជ្រៃ​កល្បព្រឹក្ស​លូត​លាស់ នៅ​បរិវេណ​​វិហារ​អាទិទេព​ ​តាន​វៀន​​សើន​ (Tan Vien Son) ក្នុង​ភូមិ​ក្វិត​ (Quyt) (ឃុំ​អៀន​បាយ​ -  Yen Bai ស្រុក​បាវី​ - Ba Viក្រុង​ហាណូយ​) ជា​​ “រតនវត្ថុ​” បៃតង​នៃ​តំបន់​ដី​​​ស្រុក​ដ័យ (Doai) ​ពាន់ឆ្នាំ​​ដណ្តប់​ដោយ​ពពក​។​

​នៅ​វៀត​ណាម​ ដើម​ជ្រៃ​​បាន​រក​​ឃើញ​នៅតាម​​វិហារ​ វត្ត​​ និង​​តំបន់​ជនបទ​។ ស្ទើរទាំង​អស់ក្នុង​​ភូមិប្រពៃណី ​នៅ​ភូមិភាគ​ខាង​ជើង ​ទីណា​ក៏មាន​ដើម​​ជ្រៃ​កល្បព្រឹក្ស ​នៅ​ក្នុងភូមិ​និង​នៅ​ក្បែរ​កេរដំណែល​​​ ផ្សារភ្ជាប់​នឹង​​ទេសភាព​​ជនបទ​ “ដើម​ជ្រៃ​ កំពង់​ទឹក​ ទីលាន​វិហារ”។ អត្ថន័យ​​និមិត្ត​រូប​ដំបូង ​នៃ​ដើម​ជ្រៃ​គឺភាព​អមតៈ​ និង​កម្លាំង​រស់​មាំ​។ រឿង​រ៉ាវ​​អំពីដើម​ជ្រៃ​កល្បព្រឹក្ស​​ភូមិក្វិត​ (Quyt) ស្ថិត​នៅ​ក្បែរ​វិហារ ​តាន​វៀន​សើន​  (Tan Vien Son) ​បាន​​រំលឹក​​ជាច្រើន​ដង​ នៅ​ក្នុង​​រឿងរ៉ាវ​ ​នៃ​អ្នក​​ជំនាញ​​ នៃ​ក្រុម​ប្រឹក្សា​ដើម​ជ្រៃ​​កេរដំណែល​​វៀតណាម​ (​សមាគម​​ការពារ​ធម្មជាតិ​​និង​បរិស្ថាន​វៀតណាម​​) ប៉ុន្តែ​​ពេល​បោះ​ជំហាន​ឈានចូល​ដល់​ទីនេះដំបូង អាច​ទទួល​បាន​នូវ​អារម្មណ៍​ពី​​​ភាព​ត្រសុំត្រសាយ​ នៃ​ដើម​ជ្រៃ​​កល្បព្រឹក្ស​ ចាត់ទុក​ជា​​ដើម​ធំបំផុសនៅ​​ប្រទេសវៀតណាម​។




 ដើម​ជ្រៃ​​ភូមិក្វិត (Quyt) ​ស្ថិត​​នៅ​បរិវេណ​ក្បែរ​វិហារ​​អាទិទេព​ តាន​វៀនសើន​ (Tan Vien Son)។​


ដើម្បី​អះអាង​អត្ថន័យ​​និមិត្តរូប​​ ​តម្លៃ​វប្បធម៌​ និង​ប្រវតិ្តសាស្រ្ត​ចំណាស់​ នៃ​ដើម​ជ្រៃ​ភូមិ​​ក្វឹត​ (Quyt) ឆ្នាំ​២០១១ ក្រុម​ប្រឹក្សា​​ដើមជ្រៃ​កេរដំណែល ​បាន​ទទួលស្គាល់​ដើម​​ជ្រៃ​ភូមិ​ក្វិត (Quyt) ជា​​កេរដំណែល​វៀតណាម​ ត្រូវ​ការ​​អភិរក្ស​និង​ថែទាំ។


 តួដើមទាំង​ពីរ​ ​មាន​​បរិវេណយក្ស​ ​នៃ​ដើម​ជ្រៃ​ភូមិ​ក្វិត ​(Quyt)​ បាន​ប្រជាជន​​នៅទី​នេះ ហៅ​ថា​ដើម​​ឈ្មោល​ និង​​ដើម​ញី​។



 តួដើម​ទី​​មួយ នៃ​ដើម​ជ្រៃ​កេរដំណែល ​មាន​បរិវេណ​​ជាង​៤០ម៉ែត្រ​។​


 វិហារ​អាទិទេព ​តាន​វៀន​សើន (Tan Vien Son) ស្ថិត​នៅ​ក្រោម​​​តួដើម​ទាំងពីរ​ នៃ​​ដើម​ជ្រៃ​​អាយុ​ពាន់​ឆ្នាំ​។​



មែកសាខា​​​នៃ​ដើម​ជ្រៃ​ភូមិ​ក្វិត​ (Quyt) ជា​ទីផ្ញើ​ខ្លួន​​នៃ​ដើម​បញ្ញើក្អែក​។



 មែក​ជ្រៃ​ធំ​ ក្រាស់​របាំង​ពន្លឺ​ព្រះអាទិត្យ​ ធ្វើ​​ឱ្យ​រុក្ខជាតិ​ខាងក្រោម​​លូត​លាស់​ជុំឆ្នាំ​ បង្កើត​​ជាព្រំ​។​


 រុក្ខជាតិ​ដុះ​ រស់​ក្រោម​​ដំបូល​​វិហារ​បុរាណ​។​


ម្តុំ​គល់​ជ្រៃមួយ​​។


 ម្តុំ​តួ​ដើម​ទីមួយ នៃ​ដើម​​ជ្រៃ​ភូមិ​ក្វិត​ (Quyt) មាន​​បរិវេណ​ជាង​៣០​​ម៉ែត្រ​ សំឡឹង​ពី​ច្រក​​ចូល​ វិហារ​​អាទិទេព​​ តាន​វៀន​សើន (Tan Vien Son)។​


 ម្តុំ​តួដើម​ជ្រៃ​​ស្ថិត​នៅ​មុខ​វិហារ ​​តាន​វៀន​សើន (Tan Vien Son)។


 មាន​អាយុ​ប្រហែល​រាប់​ពាន់​​ឆ្នាំ ប៉ុន្តែ​ដើម​ជ្រៃ​កេរដំណែល​ភូមិ​ក្វិត​ (Quyt) សព្វ​ថ្ងៃ​នៅ​​តែ​លូត​លាស់​ខៀវ​ស្រស់​។​


 ភ្ញៀវ​ទេសចរ​ទស្សនា​រតនវត្ថុ​បៃតង​នៃភូមិក្វិត (Quyt)​។​

 

សំឡឹង​​ពីចម្ងាយ​​មែក​សាខា​​ធំ គ្រប់​ដណ្តប់​ទាំងតំបន់​​ទូលាយ​​មួយ​។ ក្រោយ​​រាប់ពាន់​ឆ្នាំ ​គល់​​ដើម​ជ្រៃ​បាន​បែក​ចែក​​ជា​ពីរ​ ម្តុំ​តួដើម​នីមួយ​ៗ​ មនុស្ស​រាប់​សិប​នាក់​ឱ​​បមិន​ជុំ​។ តួដើម​រដិប​​រដុប​ ប្រហោងច្រើន​​​ មែក​​ទទឹង​​​បញ្ចេញ​ឫស្ស​បន្តោង​ចុះ ​ដូចជា​សសរ​​ស្តម្ភ​ធំ​ ស្មើនឹង​​សសរ​​វិហារ​ ដាំ​កប់​ជ្រៅ​​ចុះ​ធរណី​ ជំនួយ​ដល់​តួដើម​ ទ្រកម្លាំង​​ទម្ងន់​ នៃ​ដើម​ជ្រៃយក្ស​នេះ​។​​


 ថ្ងៃ​ទី​១៥ ខែកុម្ភៈ​ ឆ្នាំ​២០១៦ ដើម​ជ្រៃ​ភូមិក្វិត​ (Quyt) បាន​ក្រុម​ប្រឹក្សា​ការពារ​ធម្មជាតិ​​និង​បរិស្ថាន​​ (VACNE)  លើកនាម​ជា​ដើម​​កេរដំណែល​វៀតណាម​។
 

​ដើម​កល្បព្រឹក្ស​នៅភូមិក្វិត​ (Quyt) មិនស្គាល់​ច្បាស់​ ថា​ដើម​​ជ្រៃ​មាន​វត្តមាន​នៅទីនេះ តាំង​ពីអង្កាល​ ប៉ុន្តែ​តាម​​រឿង​រ៉ាវ​ដែល​​ដូនតាបន្សល់​ទុកមក ​និទាន​ថា​ដើម​ជ្រៃ​​និង​​វិហារ​អាទិទេ​ព ​​តាន​វៀន​សើន (Tan Vien Son) តាំង​ពី​យូរ​​តែង​ជា​ទីពឹង​សតិ​អារម្មណ៍​​​​ ជាទីសកម្មភាព​ជំនឿ ​របស់ប្រជាជន​​នៅទីនេះ។ ស្លាក់ស្នាមពេល​​វេលា​ បាន​​ចារ​នៅលើ​ដើម​នីមួយៗ និង​ចារ​នៅ​​រាល់​ម្តុំ​​ឫស្ស​​ច្បាម​​ស៊ី​ជ្រៅ​ចុះ​ធរណី​។ ឆ្នាំ​២០១១ ក្រុមប្រឹក្សា​ដើម​​កេរ​ដំណែល​វៀតណាម​ បាន​ពិនិត្យ​និង​​ដាក់ចេញ​​ទិន្នន័យ​ “ភ្ញាក់​ផ្អើល​” អំពី​ដើម​​ជ្រៃអាយុ​ពាន់​ឆ្នាំ​។​

តាម​​នោះ បរិវេណ​​ម្តុំ​តួដើម​ទីមួយ​ គឺ​​៤​៣ម៉ែត្រ​ និង​​ម្តុំ​តួ​ដើម​ទីពីរ​ក៏មាន​បរិវេណ​​ឡើង​ដល់​៣៧ម៉ែត្រ​ ​កម្ពស់​ខ្ពស់បំផុត​​នៃ​ដើម​ជ្រៃ ​គឺ​ប្រហែល​៤០ម៉ែត្រ​។​

ដើម​ជ្រៃ​​កល្បព្រឹក្ស​នៅ​​វិហារ​អាទិទេព ​​តាន​វៀន​សើន (Tan Vien Son)  នៅតែ​ឈរ​ ដោយ​​ភាព​រឹង​មាំ ស្ងាត់​ៗ ឆ្លង​កាត់​​ភ្លៀង​ក្តៅ​និង​ពេលវេលា​ ដូចជា “សក្សី​រស់​” សម្រាប់​​ការ​កកើត​ អភិវឌ្ឍន៍​ នៃ​ដែន​ដី​អៀន​បាយ​​ (Yen Bai) នៅ​ក្រោ​ម​ជើង​ភ្នំ​បាវី​ (Ba Vi) ​ពាន់​ឆ្នាំ​​ដណ្តប់​​ដោយ​​ពពក៕

 

វិហារ​​អាទិទេព​ ​តាន​វៀន​សើន (Tan Vien Son) (នៅ​ហៅថា​​វិហារ ​ថាញ​តាន​- Thanh Tan​) បូជា​​អ្នក​តាភ្នំ​ ជា​​តួអង្គ​មួយ​ក្នុង​រឿង​ព្រេង​​វៀតណាម​។ ក្នុង​អារម្មណ៍​​ប្រជាប្រិយ​ ​នៃ​ប្រជាជន​វៀតណាម​ ​តាន​វៀន​សើន (Tan Vien Son) ជា​អាទិទេព​បង្ហាញ​ពី​​​មហិតរិទ្ធ ​អភិនិហារ​ សមិត្ថភាព​​ប្រយុទ្ធ​ប្រឆាំង​គ្រោះមហន្តរាយ​​គ្មានកំណត់​ ដើម្បី​​ការពារ​​រដូវ​ដំណាំ​​និង​ជីវរស់នៅ​។  ថាញ​តាន​​ (Thanh Tan​)  ​ជា​​អាទិទេពមួយ​​ក្នុង​ចំណោម​អាទិទេព​ “អមតៈ​” ទាំងបួន​ នៅ​ក្នុ​ង​អារម្មណ៍​នៃ​ប្រជាជន​​វៀត​ណាម​។​
 

 

អត្ថបទ​និង​រូបថត៖ វៀតគឿង​
 


បណ្តាអត្ថបទបានផ្សាយ