29/12/2017 10:35 GMT+7 Email Print Like 0

ជ្រើសរើសរថយន្តសម្រាប់អតិថិជនវៀតណាម


 ជ្រើសរើសរថយន្តសម្រាប់អតិថិជនវៀតណាម  

នាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​​២០១៧ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួ​ងឧស្សាហ​ពាណិជ្ជកម្ម​វៀត​ណាម លោក Tran Tuan Anh និងឯកអគ្គរដ្ឋទូត​វិសាមញ្ញនិង​ពេញសមត្ថភាព​រុស្ស៊ី​ប្រចាំនៅ​​វៀតណាម លោក Konstant​in V.Vnukov បានចុះហត្ថ​លេខាលើពិធិសា​រធ្វើវិសោធនកម្ម ស្ដីពីការ​ជួយ​ឧបត្ថម្ភ​ផលិតកម្ម​មធ្យោបាយ​ដឹក​ជញ្ជូន​មាន​​មាស៊ីន​នៅវៀត​ណាម​។ តាមពិធិសារនេះ ​បណ្ដាសហគ្រាសផលិតកម្មរថយ​ន្តរបស់​រុស្ស៊ី នឹង​រួមជាមួយ​ដៃ​គូ​វៀត​​ណាម សហការ​ផលិត​កម្ម ដំឡើងរថយន្ត​ និងរថយន្តដែលមាន ១០​ កៅអីឡើងទៅនៅវៀតណាម​។​ ជា​ពិសេស ពិធិសារ​ធ្វើវិសោធន​កម្ម​នេះ និង​បង្កលក្ខណៈងាយស្រួល​​សម្រាប់ក្រុមហ៊ុនផលិតកម្ម​​រថយន្ត​រុស្ស៊ី​ មាន​ឱកាស​​ស្វែងរក​ និង​ជ្រៀតចូល​ទីផ្សារ​វៀត​ណាម​​ផងដែរ៕
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ