20/04/2016 12:12 GMT+7 Email Print Like 0

ជ្រួតជ្រាបការរៀនសូត្រនិងអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្ស


អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្លែងមតិនៅសន្និសីទ

នាព្រឹកថ្ងៃទី១៩​ ខែ​មេសា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈលេខាមជ្ឈឹម​បក្ស កុម្មុយ​និស្ត​វៀត​ណាម បាន​រៀប​ចំ​សន្និសីទ​កម្មាភិបាល​ទូទាំង​ប្រទេស ស្តីពីការ រៀនសូត្រនិង​ជ្រួត​ជ្រាប​នូវសេចក្តី​សម្រេច​ចិត្ត​នៃមហា​សន្និបាត​លើក​ទី១២ របស់​បក្ស។ អង្គសន្និសីទនេះបានរៀបចំឡើងសំដៅជួយ​ថ្នាក់ដឹកនាំ នៃក្រសួង ស្ថាប័ន នានា​ក្តាប់​ជាប់​ខ្លឹមសា​ជាសារវ័ន្ត ចំណុចថ្មីបំផុតនៃសេចក្តីសម្រេចចិត្តរបស់ មហាសន្និបាតបក្សលើកទី១២នេះ។ ថ្លែង​មតិ​បើក​សន្និសីទ អគ្គលេខាបក្សកម្មុយ​និស្តវៀតណាម លោក Nguyen Phu Trong បាសនសង្កត់ធ្ងន់ថា៖

​“យើងត្រូវជ្រួតជ្រាបយ៉ាងជ្រាលជ្រៅ នូវការសិក្សារៀនសូត្រ និងអនុវត្តសេចក្តី សម្រេច​ចិត្ត​នៃមហាស​ន្និបា​ត​លើក​ទី១២​របស់​បក្ស ដែលបានដាក់ចេញ។ ប្រការ​នេះ មានសារសំខាន់សំដៅបង្កើតការផ្លាស់ប្តូរ អំពីមន​សិការ ឯកភាព​ឆន្ទៈ​និង សកម្មភាពក្នុងបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល ដែលមុន បង្អ​ស់​គឺថ្នាក់​ដឹក​នាំស្ថាប័ន​គ្រប់​ជាន់​ថ្នាក់”​។

​ក្នុងរយៈពេលពីរថ្ងៃអង្គសន្និសីទក៏បានផ្ទៀងស្តាប់ និងស្រាវជ្រាវនូវប្រធានបទមួយចំនួន ព្រមទាំង​ពិភាក្សា​ចំពោះ​រាល់​បញ្ហា ខ្លឹម​សារសំខាន់​ដែលត្រូវការ បំភ្លឺឲ្យបានច្បាស់នូវសំណុំឯកសារ មហាសន្និបាតលើកទី១២​របស់​បក្ស៕

 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ