ជ័យជំនះប្រវត្តិសាស្ត្រថ្ងៃទី៣០មេសាជាជ័យជំនះរបស់ប្រជាជនឡាវនិងកម្ពុជា

អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានជួបសន្ទនាជាមួយអនុប្រធានរដ្ឋឡាវ លោក Bunnhang Vorachit
នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៥ នៅទីក្រុងហូជីមិញ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានជួបសន្ទនាជាមួយអនុប្រធានរដ្ឋឡាវ លោក Bunnhang Vorachit ប្រធានគណៈប្រតិភូជាន់ខ្ពស់ឡាវដែល មកចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសវៀតណាម ( ថ្ងៃទី ៣០ មេសា - ថ្ងៃទី៣០ មេសាឆ្នាំ២០១៥) ។ អនុប្រធានរដ្ឋឡាវ លោក Bunnhang Vorachit បានវាយតំលៃខ្ពស់ចំពោះអត្ថន័យនៃជ័យជំនះប្រវត្តិសាស្ត្រ ទី៣០ ខែមេសា និងចាត់ទុក នេះក៏គឺជាជ័យជំនះរបស់ប្រជាជនឡាវ និងប្រជាជនកម្ពុជា។ អនុប្រធានរដ្ឋទាំងពីររូប ក៏បានឯកភាពវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព ប្រពៃណី សាមគ្គីភាពជាពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្សទាំងពីរ រដ្ឋទាំងពីរ រដ្ឋាភិបាលទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងឡាវ កំពុងអភិវឌ្ឍន៍ខ្លាំងក្លាពី១ថ្ងៃទៅ១ថ្ងៃ ។ ភាគីទាំងពីរឯកភាពនឹងបន្តសហការយ៉ាងស្អិតរមួតជាមួយប្រទេសអាស៊ានផ្សេងៗទៀត ដើម្បីកសាងសហគមន៍អាស៊ាន នាចុងឆ្នាំ ២០១៥នេះ រួមចំណែកយ៉ាងសកម្មក្នុងសន្តិភាព ស្ថិរភាពកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់។ លោកស្រី Nguyen Thi Doan បានអះអាងថា៖ វៀតណាមនឹងគាំទ្រ និងសហប្រតិបត្តិការយ៉ាងស្អិតរមួត ដើម្បីឡាវបំពេញតួនាទីជាប្រធានអាស៊ាននាឆ្នាំ ២០១៦ ប្រកបដោយជោគជ័យ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម