04/01/2019 15:32 GMT+7 Email Print Like 0

ជ័យជម្នះដ៏ត្រចះត្រចង់នៃទំនាក់ទំនងសាមគ្គីភាពជាប្រពៃណីរវាងវៀតណាម - កម្ពុជា

វៀតណាម​​និង​កម្ពុជា​គឺ​ជា​ពីរប្រទេសភូមិផង​របង​ជាមួយ​ដ៏ជិត​ស្និទ្ធ។ ​ទំនាក់​ទំនង​សាមគ្គីភាព​​​ជា​ប្រពៃណី​រវាង​​បងប្អូន​ប្រជាជន​​នៃ​ប្រទេស​ទាំង​ពីរ​នេះ ​​​​​ផឹក​ប្រភពទឹក​រួម​​ ដែលហូរពី​​ទន្លេ​ជាច្រើន​ពី​ខាង​លិច​​ដល់​ខាង​កើត។ ថែមទាំង​​​ កាន់​តែ​រួម​សុខ​រួមទុក្ខ កៀក​ស្មា​ជាមួយ​គ្នា​ ​ក្នុង​​​​បដិវត្តន៍​​តស៊ូ​​ ដណ្តើម​ឯករាជ្យនិង​សេរីភាព​ជូនប្រជាជន។

ប៉ុន្តែ ដោយពួកសត្រូវបរទេសបានញុះញង់ ឆ្លៀកយកឱកាស ក៏ដូចជាលិទ្ធិជាតិនិយមចង្អៀតចង្អល់ ផងដែរ។ របបខ្មែរក្រហមដឹកនាំដោយពួកក្រុមប្រតិកម្មប៉ុលពត បានបំផ្លិចបំផ្លាញនូវទំនាក់ទំនងប្រពៃណីនេះ ពួកគេបានអនុវត្តន៍គោលនយោបាយប្រល័យពូជសាសន៍ នៅកម្ពុជា។ ទន្ទឹមនឹងនេះ ពួកប៉ុលពតបានឈ្លានពានព្រំដែនវៀតណាម - កម្ពុជានៅភាគនិរតី ផងដែរ។


ចំពោះមុខសកម្មភាពរបស់ពួកប៉ុលពត និងឆ្លើយតបនឹងសេចក្តីអំពាវនាវរបស់ប្រជាជនកម្ពុជា ប្រជាជននិងកងទ័ពវៀតណាម បានរួមជាមួយកងទ័ពប្រដាប់អាវុធកម្ពុជា។  ព្រមទាំង ទទួលការការគាំទ្ររបស់មិត្តភក្តិអន្តរជាតិបានផ្តួលរលំរបបប្រល័យពូជសាសន៍ នាថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩។

៤០ ឆ្នាំ និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ធ្វើឲ្យរស់ឡើងវិញតំបន់ដីដែលបានស្លាប់


ក្នុងអំឡុងពេលតែ ៦ ខែ នៃដើមឆ្នាំ១៩៧៣ ពួកក្រុមដ៏ឃោឃៅនេះ បានបង្កហេតុជាង ១០០ ករណី បានសម្លាប់ និងធ្វើរងរបួសកងទ័ពវៀតណាម ចំនួន ១០៣ នាក់។ ថែមទាំងឆក់យកស្បៀងអាហារនិងអាវុធរាប់តោនផងដែរ។

រីឯក្នុងទឹកដីកម្ពុជាវិញ នាខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីគ្រប់គ្រងរដ្ឋាភិបាល ពួកប៉ុលពតបានអនុវត្តន៍គោលនយោបាយប្រល័យពូជសាសន៍ដ៏ឃោឃៅសាហាវបំផុតក្នុងប្រវត្តិសាស្ត្រ ប្រជាជនធ្វើការដោយបង្ខំ ការអត់ឃ្លាន ដាក់ទណ្ឌកម្មដល់ប្រជាជន សាលារៀន ផ្ទះនិងវត្តអារាមស្រាប់តែក្លាយទៅជាគុក។ ទន្ទឹមនឹងនេះគ្រប់ទិសទីបានពោរពេញទៅដោយរណ្តៅកប់សពរួម។

រយៈពេល ៣ ឆ្នាំ ៨ ខែនិង ២០ ថ្ងៃដែលពួកខ្មែរក្រហមគ្រប់គ្រងកម្ពុជា បានកាប់សម្លាប់ប្រជាជនកម្ពុជាជិត ៣ លាននាក់ លុបចោលទាំងអស់ប្រព័ន្ធសង្គម លុបបំបាត់ការផលិតឧស្សាហកម្ម សិប្បកម្ម និងទំនាក់ទំនងផ្លាស់ប្តូរនិងជួញដូរពាណិជ្ជកម្មដែលនាំកម្ពុជាបានឈរនៅចំពោះមុខបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

ចំពោះប្រទេសវៀតណាមវិញ របបខ្មែរក្រហមបានបំផ្លិចបំផ្លាញទំនាក់ទំនងសាមគ្គីភាព មិត្តភាពដែលប្រទេសទាំងពីរបានពង្រីកនិងពង្រឹងពីយូរលង់មកហើយ។ ពួកប៉ុលពតបានបង្កាច់បង្ខូចវៀតណាម ញុះញង់លិទ្ធជាតិនិយមចង្អៀតចង្អល់ ទាមទារនូវការកំណត់ឡើងវិញនូវខ្សែព្រំដែនវៀតណាម - កម្ពុជា។ ក្រៅពីនោះ ពួកប៉ុលពតបានចាត់ទុកវៀតណាមគឺជាសត្រូវលេខមួយ ដូច្នេះពួកគេបានមានសកម្មភាពឈ្លានពាននិងកាប់សម្លាប់ប្រជាជន​ជាច្រើនលើក ច្រើនដង។


នាឆ្នាំ១៩៧៥ ​នៅពេលវៀតណាមបានរំដោះទាំងស្រុង របបខ្មែរក្រហមបានឈ្លានពានបណ្តាកោះ ខ្សែព្រំដែន​ដី​គោកភាគនិរតីវៀតណាម។ នាថ្ងៃទី ៣ ខែឧសភា ឆ្នាំ១៩៧៥ ពួកប៉ុលពតបានយកនិងកាន់កាប់កោះ ភូគ្វឹក (Phu Quoc) ។ នាថ្ងៃទី ១០ ខែឧសភា ឆ្នាំ១៩៧៥ ពួកគេបន្តវាយប្រហារកោះ ថូជូ (Tho Chu) ចាប់និងកាប់សម្លាប់ប្រជាជនចំនួន ៥០០ នាក់។

លើបណ្តោយខ្សែព្រំដែនដីគោក ពួកខ្មែរក្រហមបានបង្កហេតុនឹងកងទ័ពការពារព្រំដែនវៀតណាម ថែមទាំងផ្លាស់ប្តូរបង្គោលព្រំដែនមួយចំនួន នៅខេត្តតីនិញ (Tay Ninh) កូនទុំ (Kon Tum) ខេត្តដាក់ឡាក (Dak Lak) ដែរ។

នាចុងឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៦ ពួកគេឈ្លានពានកាន់តែជម្រៅក្នុងទឹកដីវៀតណាម ដូចជាតំបន់ទន្លេសាថី (Sa Thay)  នៃខេត្តយ៉ាឡាយ (Gia Lai) ខេត្ត កូនទុំ (Kon Tum)  និងបានប្រព្រឹត្តនូវបណ្តាសកម្មភាពយ៉ាងឃោឃៅចំពោះ ប្រជាជនវៀតណាម។

នាដើមឆ្នាំ១៩៧៦ ពួកប៉ុលពតបានកំណត់ថា៖ “រឿងដែលគួរឱ្យខ្វាយខ្វល់និងយកចិត្តទុកដាក់បំផុត គឺ វៀត ណាម ... "។ ទន្ទឹមនេះ របបខ្មែរក្រហមបានផ្សព្វផ្សាយនិងបង្ខូចឈ្មោះនិងរូបភាពរបស់វៀតណាម។ ញុះញង់គំនិតប្រឆាំងនឹងវៀតណាម ហើយចាត់ទុកវៀតណាមជា "សត្រូវនៃអតីតកាល" "សត្រូវលេខមួយ" ។...”

ចាប់ពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៧ ពួកប៉ុលពតបានត្រៀមធ្វើសង្គ្រាម បែងចែកម៉ាស៊ីនរដ្ឋាភិបាលជាភូមិ ឃុំ ស្រុក ខេត្ត តាមរបៀបយោធា សម្លាប់អ្នកប្រឆាំង ញុះញង់គំនិតប្រឆាំងវៀតណាម កសាងកងកម្លាំងប្រដាប់អាវុធស្នូល៖ ចាប់ពីកងពលធំចំនួន ៧ កើនឡើងកងពលធំចំនួន ១២ រួម បូកនឹងកងទ័ពមូលដ្ឋានចំនួនរាប់ពាន់នាក់។ ក្នុងនោះបានប្រមូលផ្តុំបរិមាណកងទ័ពនិងឧបករណ៍ បរិក្ខានិងអាវុធចំនួន ៤០% នៃកងទ័ពខិត ដែលមកជិតដល់ខ្សែព្រំដែនវៀតណាម។

ក្នុងរយៈពេលពីរខែ ចាប់ពីខែមិនា ដល់ ខែមេសា ឆ្នាំ១៩៧៧ កងទ័ពប៉ុលពតបានហ្វឹកហាត់តាមបណ្តោយខ្សែព្រំដែនកម្ពុជា - វៀតណាម ក្នុងនាម “ការពារតំបន់” “ធានាសន្តិសុខក្នុងទឹកដីកម្ពុជា”។ ប៉ុន្តែការពិតគឺការប្រមូលកងទ័ព និងឈរជើង តាមបណ្តោយខ្សែព្រំដែនកម្ពុជា - វៀតណាម។ ប៉ុលពតបានបានប្រកាស “ទំនាស់រវាងវៀតណាម - កម្ពុជាគឺទំនាស់មិនអាចសម្របសម្រួល និងមិនដោះស្រាយដោយសន្តិវិធីបានទេ ។ តែត្រូវដោះស្រាយដោយការប្រើប្រាស់កងកម្លាំង”។

នាចុងខែមេសា ឆ្នាំ១៩៧៧ របបប៉ុលពតបានប្រមូលកងពលធំចំនួន ៥ និងកាំភ្លើងធំនិងរថក្រោះ រាប់រយគ្រឿង ខិតជិត ដល់ខ្សែព្រំដែនវៀតណាម ហើយបន្តអនុវត្តន៍ឧបាយកលឈ្លានពានចូលទឹកដីរបស់វៀតណាម តាមទិសព្រំដែននិរតី។

នារាត្រីថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៧ ឆ្លៀតឱកាសកងទ័ពនិងប្រជាជនវៀតណាមរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ពីរឆ្នាំនៃទិវារំដោះភាគខាងត្បូងនៃប្រទេស ពួកប៉ុលពតបានវាយប្រហារខ្សែព្រំដែននៃខេត្ត អានយ៉ាង (An Giang) ដែលចាប់ផ្តើមសង្គ្រាមឈ្លានពានព្រំដែននិរតីនៃប្រទេសវៀតណាម។

ចំពោះស្ថានភាពនេះ បក្ស រដ្ឋនិងប្រជាជនវៀតណាមមានបំណង់ប្រាថ្នាដោយឥតប្រែប្រួល អំពីគោលនយោបាយ​សន្តិភាព ពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ ដូច្នេះ បណ្តាយោធភូមិភាគ និងខេត្តដែលជាប់ខ្សែព្រំដែននឹងកម្ពុជានៅតែអនុវត្តន៍តាមសារាចរណែនាំអំពី បង្កើនទំនាក់ទំនងមិត្តភាពជាមួយប្រជាជនកម្ពុជា ជៀសវាងអំពើបង្កហេតុ។

ទោះបីភាគីវៀតណាមបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាព​ជាមួយកម្ពុជាក៏ដោយ។ ប៉ុន្តែរបបប៉ុលពត បានផ្សព្វផ្សាយនិងបំភ្លែងប្រវត្តិសាស្ត្រ បង្ករឿង ឈ្លានពាន និងធ្វើសង្គ្រាម នៅខ្សែព្រំដែនភាគនិរតីនៃវៀតណាម។ មកដល់ទីណា ពួកប៉ុលពតបានបំផ្លិចបំផ្លាញជីវភាពរស់នៅរបស់ប្រជាជន កាប់ស្លាប់ប្រជាជនយ៉ាងសាហាវឃោឃៅណាស់ ទាំងអ្នកចំណាស់ ទាំងស្ត្រី ទាំងកុមារ​វៀត​ណាម​​ផង។

ដោយឧក្រិដ្ឋកម្មដែលពួកប៉ុលពតបានបណ្តាលឲ្យប្រជាជនវៀតណាម ដែលបានបំពានសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ ដូច្នេះ​យើងត្រូវអនុវត្តន៍សិទ្ធការពារខ្លួន។ ចាប់ពីខែធ្នូ ឆ្នាំ ១៩៧៧ វៀតណាមបានវាយបកតាមទិសផ្លូវលេខ ៧ ផ្លូវលេខ ១ និងផ្លូវលេខ ២ ដែលធ្វើឲ្យបរាជ័យផែនការកាន់កាប់ទីរួមខេត្ត តីនិញ (Tay Ninh) របស់ពួកខ្មែរក្រហម។ បន្តនេះ នារដូវរបាំងឆ្នាំ ១៩៧៨ កងទ័ពនិងប្រជាជនវៀតណាមបានសហការជាមួយកងកម្លាំងអាវុធបដិវត្តន៍កម្ពុជាបានវាយប្រហារលុកចូលមូលដ្ឋានរបស់ពួកខ្មែរក្រហម ដែលធ្វើពួកគេធ្លាក់ចូលក្នុងស្ថានភាពរញ៉ែ​រញៃ ។

ដោយការការជួយពីវៀតណាម នាថ្ងៃទី ៣ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានបង្កើតជាផ្លូវការ។ ឆ្លើយតបនឹងសេចក្តីអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ចាប់ពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពស្ម័គ្រចិត្តវៀតណាមរួមជាមួយកងកម្លាំងអាវុធនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយប្រហារ​សំរុក​ បំផ្លិចបំផ្លាញប្រព័ន្ធការពារខាងក្រៅរបស់កងទ័ពខ្មែរក្រហម។

នាថ្ងៃទី ៦ ខែមករា ឆ្នាំ១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយប្រហារចូលដល់រដ្ឋធានីភ្នំពេញ។ រហូតដល់ថ្ងៃ ៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាមរួមជាមួយកងកម្លាំងប្រដាប់អាវុធនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជារំដោះភ្នំពេញ ដែលកត់សំគាល់ការផ្តួលរលំរបបប្រល័យពូជសាសន៍និងពួកខ្មែរក្រហម។

ជ័យជម្នះនៃសង្គ្រាមការពារមាតុភូមិ នៅព្រំដែនភាគនិរតីវៀតណាម - កម្ពុជាដែលមានអត្ថន័យសំខាន់ៗ ណាស់​​។ មិនត្រឹមតែបញ្ជាក់អះអាងថា វៀតណាមមានខឿនឯករាជ្យ ម្ចាស់ការ ចំពោះការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី។ ថែមទាំងបង្ហាញស្មារតីសាមគ្គីភាពដ៏ខ្ពង់ខ្ពស់ក្នុងសហគមន៍អន្តរជាតិ។

ការការជួយគាំទ្ររបស់វៀតណាមពិតជាស្មោះត្រង់និងពោរពេញទៅដោយមនោសញ្ចេតនាសំរាប់ទឹកដី និងប្រជាជន​កម្ពុជា។ ជ័យជម្នះនេះបានសង្គ្រោះប្រជាជនកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ ដណ្តើមសិទ្ធមនុស្ស និងនាំប្រទេសកម្ពុជានេះឈានចូលក្នុងសម័យកាលឯករាជ្យ សេរីភាព សន្តិភាព និងអភិវឌ្ឍន៍។ ក្រៅពីនោះ  ជំរុញប្រជាជននៃប្រទេសទាំងពីរពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពដែលមានពីយូរលង់មកនេះហើយ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន​
ប្រសាសន៍ ​អំពីជ័យជម្នះនេះថា បើសិនគ្មានការជួយពីភាគីវៀតណាម កម្ពុជាគ្មានសព្វថ្ងៃនេះ” ហើយទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការររវាងប្រទេសទាំងពីរកាន់តែពង្រឹងនិងពង្រីកក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ./.
 

អត្ថបទ៖ ​តាម​គេហទំព័រ Vietnamplus /
ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 

បណ្តាអត្ថបទបានផ្សាយ