19/08/2017 13:04 GMT+7 Email Print Like 0

ជំរំរដូវក្តៅយុវជន-និស្សិតវៀតណាមនៅអឺរ៉ុបលើកទី៣នៅសាធារណហរដ្ឋឆែក


ជំរំរដូវក្តៅយុវជន-និស្សិតវៀតណាមនៅអឺរ៉ុបលើកទី៣នៅសាធារណហរដ្ឋឆែក

នាយប់ថ្ងៃទី១៧ ខែសីហា​ ឆ្នាំ២០១៧​ នៅទីក្រុង Praha សាធារណហរដ្ឋ​ឆែក បានប្រារព្វ​ឡើង​ពិធីបើក​ជំរំរដូវ​ក្តៅយុវជន​- និស្សិតវៀតណាម​​នៅអឺរ៉ុបលើក​ទី៣ ដោយ​ប្រធាន​បទ៖​ យុវវ័យ​វៀត​ណាម​ ឆ្ពោះទៅ​អនាគត​ របស់​ស្រុក​​កំណើត មាតុ​ប្រទេស ដោយមានការចូលរួ​មរបស់សមាជិក​ជាង៣០០​នាក់ មកពីប្រទេស​អឺរ៉ុប​ចំនួន១២ នៅអឺរ៉ុប និងវៀតណាម។ ថ្លែងមតិ​នៅទីនេះ ​លោក Le Quoc Phong ប្រធាន​មជ្ឈឹម​សមាគម​និស្សិត​វៀត​ណាម​ បាន​អោយ​ដឹង​ថា៖​
          “ នេះជាលើក​ទីបី ការបោះជំរំបាន​រៀបចំឡើង ​និង​យើងខ្ញុំ​ឃើញ​កម្លាំង​រីកសាយ​ភាយ​របស់​សកម្មភាព​ជំរំនេះ​ទៅលើសហគមន៍បណ្ដា​មិត្ត​យុវជន ​និស្សិត​វៀតណាម​នៅ​អឺរ៉ុប​។ ដោយ​មូលដ្ឋាន​ដូច្នេះ យើងខ្ញុំ​មានគោល​បំណងថា៖ បណ្ដាមិត្តអាចយល់​ច្បាស់​ថែមទៀត​នូវការទទួល​ខុសត្រូវរបស់​ខ្លួន មាន​មនះសិការ​ថែមទៀត​ ក្នុងការសិក្សា​ រៀនសូត្រ ក្លាយទៅជា​មនុស្សមានអត្ថប្រយោជន៍​ រួមចំណែកចំពោះសកម្មភាព​រួមនៃមាតុប្រទេស​ ក៏ដូចជាការងា​ររបស់មិត្តក្នុងអនាគតផងដែរ។”

​ពិធីបើកបានប្រព្រឹត្តទៅយ៉ាងផុលផុស គួរអោយទា​ក់ទាញ ដោយ​មានកម្មវិធីសម្ដែងសិល្បះ ជួ​បប្រាស្រ័យ  និង​បញ្ជាំង​ Video Clip ឧទ្ទេសនាមអំពិសកម្មភាពរប​ស់សមាគមយុវជន - និស្សិតនៅប្រ​ទេសនានា៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ