01/08/2018 09:49 GMT+7 Email Print Like 0

ជំរុំវិស្សមកាលរដូវក្តៅកុមារប្រទេសទាំងបីវៀតណាម ឡាវ កម្ពុជា

ជំរុំវិស្សមកាលរដូវក្តៅកុមារប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា លើកទី ៥ ឆ្នាំ២០១៨ ក្រោមប្រធានបទ “ក្នុងរង្វង់ដៃមិត្តភក្តិ” បានបើកនាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។

ទិដ្ឋភាពនៃពីធីបើកជំរុំវិស្សមកាលរដូវក្តៅនៃកុមារប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា
ក្រោមប្រធានបទ "ក្នុងរង្វង់ដៃមិត្តភក្តិ"

ជំរុំវិស្សមកាលឆ្នាំនេះទាក់ទាញការចូលរួមរបស់ប្អូនកុមារចំនួន ២០៥ នាក់ កម្មាភិបាលទទួលបន្ទុកជាគំរូបឆ្នើមក្នុងការសិក្សានិងសកម្មភាពចលនាកុមារនៃប្រទេសទាំង៣។ ជំរុំវិស្សមកាលកុមារប្រទេសទាំងបី វៀត​ណាម​​ ឡាវ កម្ពុជា ជាសកម្មភាពប្រពៃណី ត្រូវបានរៀបចំឡើងជាពីរឆ្នាំម្តង ក្នុងគោលបំណង រឹតបន្តឹងចំណងសាមគ្គីភាពមិត្តភាពអន្តរជាតិនិងបង្កើតទីលានជួបប្រាស្រ័យ សិក្សាពីគ្នាទៅវិញទៅមក សម្រាប់ប្អូនកុមារនៃប្រទេសទាំងបី។ ជំរុំវិស្សមកាលកុមារនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា បានប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨។

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ